គម្រោងខ្សែក្រវាត់ និងផ្លូវ

ម៉ាឡេស៊ី ជំរុញឱ្យពង្រីកវិសាលភាព នៃគម្រោងខ្សែក្រវាត់ និងផ្លូវ ឆ្ពោះទៅកាន់ទីផ្សារប្រទេសទីបី


ក្នុងនាមជាប្រទេសគាំទ្រដ៏សកម្មមួយចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ប្រទេសម៉ាឡេស៊ី កំពុងបង្ហាញបំណងចង់ប្រើប្រាស់យន្តការនេះ ដើម្បីច្បាមយកផលប្រយោជន៍លើសពីទំនាក់ទំនងទ្វេភាគី និងអាស៊ាន-ចិន។ ម៉ាឡេស៊ី សម្លឹងទាញផលប្រយោជន៍ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដើម្បីតភ្ជាប់ទីផ្សារប្រទេសទី៣ រហូតដល់ទ្វីបអាហ្រ្វិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Malaysia។
គម្រោងខ្សែក្រវាត់ និងផ្លូវ
ដោយ

អ្នកជំនាញសេដ្ឋកិច្ចម៉ាឡេស៊ី បានមើលឃើញនូវគុណតម្លៃ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដោយបានចាត់ទុកគម្រោងនេះជាគំរូ នៃកិច្ចសហប្រតិបត្តិការមួយ ដែលអាចវិវត្តហួសពីក្របខ័ណ្ឌទ្វេភាគី ឬតំបន់ទៅជាវេទិកាសម្រាប់ភាពជាដៃគូអន្តរជាតិ ដើម្បីរួមគ្នាពង្រីកឥទ្ធិពលពាណិជ្ជកម្មទៅកាន់ទីផ្សារទីបី រួមមានទ្វីបអាហ្វ្រិក និងអឺរ៉ុបជាដើម។

លោក តេងគូ ដាទុក សេរី ហ្សារុល អាហ្ស៊ីស (Tengku Datuk Seri Zafrul Aziz) ប្រធានអាជ្ញាធរអភិវឌ្ឍន៍ និងវិនិយោគម៉ាឡេស៊ី បានអះអាងថា គំនិតផ្តួចផ្តើមនេះអាចផ្តល់ជាចំណុចចាប់ផ្តើមសម្រាប់កិច្ចសហការក្នុងតំបន់ មិនត្រឹមតែរវាងចិន និងសមាជិកអាស៊ាន ដូចជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការបណ្តាក់ទុនរួមគ្នា ដែលកំណត់គោលដៅនៅក្រៅក្របខ័ណ្ឌ BRI ថែមទៀតផង។

គួររំលឹកថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានបង្កើតឡើងដោយប្រទេសចិន ក្នុងឆ្នាំ២០១៣ ហើយបច្ចុប្បន្នសមាជិកអាស៊ានស្ទើរតែទាំងអស់សុទ្ធតែជាភាគី នៃគម្រោងនេះ។ យោងតាមការព្យាករណ៍ ចាប់តាំងពីការចាប់ផ្តើមរហូតដល់ឆ្នាំ២០៤០ ទំហំវិនិយោគក្រោមគម្រោង BRI នៅក្នុងតំបន់អាចមានតម្លៃរហូតដល់ទៅ២,៨ទ្រីលានដុល្លារអាម៉េរិក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី ត្រូវបានគេឃើញថា កំពុងស្ថិតនៅលើផ្លូវឈានទៅក្លាយជាមហាអំណាចថ្នាក់កណ្តាលនៅលើពិភពលោក

ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំ និងមានប្រជាជនច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងជាប្រជាជាតិអ៊ិស្លាមច្រើនជាងគេបំផុតនៅលើពិភពលោក ឥណ្…

ចិន កំពុងស្រូបទាញនិស្សិតចិន ដែលបញ្ចប់ការសិក្សានៅបរទេស ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច

និស្សិតចិន ដែលបញ្ចប់ការសិក្សានៅបរទេសបានសម្រុកវិលត្រឡប់មកកាន់ប្រទេសកំណើតវិញយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលស្រូបទាញដោយសារការរីកចម្រើននៃឧស្សាហកម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ