ធនាគារ​វៀតណាម

ធនាគារធំៗនៅវៀតណាម បន្ដកាត់បន្ថយអត្រាការប្រាក់បញ្ញើអតិថិជន ខណៈកំណើនឥណទានធ្លាក់ចុះ


ដោយសារតែមេរោគរាតត្បាតកូវីដ-១៩ កំពុងបន្ដវាយប្រហារ និងបានកំពុងទាញទម្លាក់កំណើនឥណទាននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសវៀតណាមនោះ គេសង្កេតឃើញថា ធនាគារធំៗជាច្រើនបានសម្រេចបន្តកាត់បន្ថយអត្រាការប្រាក់បញ្ញើអតិថិជន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម។
ធនាគារធំៗនៅវៀតណាម បន្ដកាត់បន្ថយអត្រាការប្រាក់បញ្ញើអតិថិជន(រូបភាព៖https://www.vietinbank.vn)
ដោយ

ធនាគារ​រដ្ឋ​ធំៗ​របស់វៀតណាម ដូចជា BIDV, Agribank និង​VietinBank នៅសប្ដាហ៍នេះ បាន​កាត់បន្ថយ​អត្រា​ការប្រាក់​បញ្ញើអតិថិជន​រយៈពេល ១២ខែ ដោយកាត់​បន្ថយ​០,២ ពិន្ទុភាគរយ មកនៅត្រឹម​អត្រា​ការប្រាក់​បញ្ញើ​៥,៦%។

ធនាគារ​រដ្ឋ​ធំ​មួយ​ទៀត ដូចជា​ Vietcombank បាន​រក្សា​អត្រា​ការប្រាក់​បញ្ញើ​រយៈពេល​១២ខែ នៅ៥,៨% ដដែល ប៉ុន្ដែ ធនាគារនេះ បានកាត់បន្ថយ​អត្រា​ការប្រាក់​បញ្ញើ​រយៈពេល​២៤ខែ និង​៣៦​ខែ ដោយកាត់​០,២ពិន្ទុភាគរយ ពោលគឺមកនូវ អត្រា​ការប្រាក់​៥,៧% សម្រាប់​ប្រាក់បញ្ញើ​រយៈពេល​២៤ខែ និង​៥,៤% សម្រាប់​ប្រាក់បញ្ញើរយៈពេល​៣៦ខែ។

ធនាគារ​ឯកជន​ធំៗ​ផ្សេងទៀត ដូចជា Techcombank ក៏បាន​កាត់បន្ថយ​អត្រា​ការប្រាក់​បញ្ញើរយៈពេល ១២ខែ ប្រមាណ ០,៤ ពិន្ទុភាគរយផងដែរ មកនូវត្រឹម​អត្រាការប្រាក់ ៤,៥% ទៅ៥% អាស្រ័យ​លើ​ទំហំនៃប្រាក់​បញ្ញើរបស់អតិថិជន។

ការិយាល័យ​ស្ថិតិទូទៅរបស់វៀតណាម​បាន​ឲ្យដឹងថា កំណើន​ឥណទាន​របស់ធនាគារ ក្នុងរយៈពេល​៩ខែ​ដំបូង​នៅឆ្នាំ២០២០នេះ គឺមាន​ត្រឹមតែ​៥,១២% ប៉ុណ្ណោះ ដែលវា​គឺមាន​ទាប​ជាងតួលេខ​ដែល​ធ្លាប់មាន​កំណើន​២ខ្ទង់​នៅក្នុង​រយៈពេល​៣ឆ្នាំ​ចុងក្រោយ​មកនេះ។

នៅក្នុង​ខែសីហា ធនាគារ​រដ្ឋ​នៃប្រទេសវៀតណាម បាន​កែប្រែ​គោលដៅ​កំណើន​ឥណទាន​របស់ខ្លួន សម្រាប់​ឆ្នាំ២០២០ ពី១៤% មកនៅ​ត្រឹម ១០,១% ប៉ុណ្ណោះ។ ធនាគារនេះ​ក៏បាន​កាត់​គោលនយោបាយ​អត្រា​ការប្រាក់ ៤ដងមកហើយ គិតមកទល់​នឹង​ឆ្នាំនេះ ដើម្បី​ជំរុញ​សេដ្ឋកិច្ច៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃរៀបផែនការជំរុញភ្ញៀវទេសចរបរទេស​ឲ្យចំណាយច្រើនជាងមុន ៣០% នៅឆ្នាំ ២០២១ ក្រោយកូវីដ-១៩ បញ្ចប់

ព័ត៌មាន
អាជ្ញាធរទេសចរណ៍ថៃ បានលើកឡើងអំពី គម្រោងជំរុញវិស័យទេសចរណ៍នៅក្នុងស្រុក នៅក្រោយពេលដែលវិបត្តិកូវីដ-១៩ផុតរលត់ទៅ ដោយក្នុងនោះគឺមានគម្រោងជំរុ…

១១ខែ ឆ្នាំ២០២០ វៀតណាម បាននាំចេញគ្រឿងសមុទ្រតម្លៃ ៧,៨ពាន់លានដុល្លារ

ព័ត៌មាន
គិតចាប់ពីខែមករា ដល់ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ ការនាំចេញគ្រឿងសមុទ្ររបស់ប្រទេសវៀតណាម សម្រេចបានប្រមាណ ៧ពាន់ ៨រយលានដុល្លារអាមេរិក ដែលតួលេខ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ