គម្រោងអភិវឌ្ឍផ្លូវល្បឿនលឿនម៉ាឡេស៊ី-សិង្ហបុរី

ម៉ាឡេស៊ីបង់ជាង៧៦លានដុល្លារឲ្យសិង្ហបុរីទាក់ទងរឿងលុបចោលគម្រោងអភិវឌ្ឍផ្លូវល្បឿនលឿន


ប្រទេសម៉ាឡេស៊ីបានសម្រេចសងសំណងជាទឹកប្រាក់ប្រមាណជាង ៧៦លានដុល្លារអាមេរិក ទៅឲ្យប្រទេសសិង្ហបុរី ដើម្បីលុបកុងត្រាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿនពីទីក្រុងកូឡាឡាំពួរទៅកាន់សិង្ហបុរី ដោយកន្លងមករដ្ឋាភិបាលម៉ាឡេស៊ីលើកឡើងថា គម្រោងនេះ ជាការចំណាយដែលមិនចាំបាច់ និងបង្កើនបំណុលបន្ថែម។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Channel News Asia។
គម្រោងអភិវឌ្ឍផ្លូវល្បឿនលឿនម៉ាឡេស៊ី-សិង្ហបុរី
ដោយ

បើ​តាម​ការ​អះអាង​របស់​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​នា​ដើម​ស​ប្ដា​ហ៍​នេះ បាន​ឲ្យ​ដឹង​ថា ការ​បង់ប្រាក់​សំណង​ជាង ៧៦​លាន​ដុល្លារ​អា​មេ​រិ​ក​នេះ គឺ​សម្រាប់​សង់​លើ​ថ្លៃដើម ដែល​សិង្ហ​បុរី​បាន​ចំណាយ ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​ដំណើរការ​អភិវឌ្ឍ​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ ក៏​ដូច​ជា​សង​សំណង​ចំពោះ​ការ​ពន្យារពេល​នៃ​ការ​សាងសង់​គម្រោង​នេះ​ផង​ដែរ​។

មែនទែន​ទៅ គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ មុន​នឹង​មានការ​ព្រមព្រៀង​គ្នា​សម្រេច​យក​សំណង​ជាង ៧៦​លាន​ដុល្លារ​អា​មេ​រិ​ក ប្រទេស​ទាំង​ពីរ​ក៏​បាន​ឆ្លងកាត់​ការ​ជជែក​ចរចា​គ្នា​ច្រើន​លើក​ច្រើន​សារ​ណាស់​ដែរ​។

សូម​បញ្ជាក់​ថា គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ ភាគី​ទាំង​ពីរ​ធ្លាប់​បាន​ឯកភាព​គ្នា​សាងសង់​តាំងពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ ដែល​កាល​ណោះ ស្ថិត​ក្នុង​រដ្ឋាភិបាល​លោក ណា​ជីប​រ៉ា​ហ្សា​ក់ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​។ គម្រោង​នេះ ត្រូវ​បានដឹង​ថា មាន​ច​ង្ងាយ​៣៥០​គីឡូម៉ែត្រ ហើយ​វា​ត្រូវ​បាន​រំពឹង​ថា នឹង​កាត់​បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ​ពី​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ទៅ​កាន់​ប្រទេស​សិង្ហ​បុរី ដោយ​ប្រើ​ពេល​តែ ៩០​នាទី​ប៉ុណ្ណោះ​។ ប៉ុន្ដែ ក្រោយ​ពី​ដែល​ម៉ា​ឡេ​ស៊ី​មានការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល​ថ្មី នៅ​ឆ្នាំ​២០១៨ គម្រោង​នេះ ត្រូវ​បាន​ផ្អាក​តាំងពី​ពេល​នោះ​មក ដោយសារ​តែ​មានការ​សំណូមពរ​ពី​សំណាក់​រដ្ឋាភិបាល​ថ្មី​របស់​ម៉ា​ឡេ​ស៊ី ព្រោះតែ​គេ​យល់​ឃើញ​ថា គម្រោង​នេះ​មិន​មានការ​ចាំបាច់ និង​អាច​ធ្វើ​ឲ្យ​បំណុល​ម៉ា​ឡេ​ស៊ី​កើនឡើង​។

បើ​ទោះបីជា​បែប​នេះ​ក្ដី នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ចុង​ក្រោយ​នេះ ប្រទេស​ទាំង​ពីរ​នៅ​តែ​បាន​បង្ហាញ​ពី​ជំហរ​បន្ដ​កិច្ច​សហប្រតិបត្តិការ​នយោបាយ​ការទូត និង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ល្អជា​មួយ​គ្នា​ដដែល​៕

None



អត្ថបទបន្ទាប់


ចិននិងកូរ៉េខាងជើងនឹងបើកការរកស៊ីជាមួយគ្នាឡើងវិញចំពេលមានភាពតានតឹងខ្លាំងជាមួយអាមេរិក

ប្រទេសចិន និងកូរ៉េខាងជើងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការភ្ជាប់ពាណិជ្ជកម្មនឹងគ្នាឡើងវិញ ក្នុងពាក់កណ្តាលខែមេសាខាងមុខនេះ ក្រោយផ្អាកដោះដូរ…

២ឆ្នាំកម្ពុជាចាយជិត២ពាន់លានដុល្លារ ដោះស្រាយវិបត្តិកូវីដ-១៩ និងស្ដារសេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញវិធានការអន្តរាគមន៍ចំនួន៨ជុំហើយ ដែលសរុបជាទឹក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ