ពាណិជ្ជកម្មចិន-កូរ៉េខាងជើង

ចិននិងកូរ៉េខាងជើងនឹងបើកការរកស៊ីជាមួយគ្នាឡើងវិញចំពេលមានភាពតានតឹងខ្លាំងជាមួយអាមេរិក


ប្រទេសចិន និងកូរ៉េខាងជើងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការភ្ជាប់ពាណិជ្ជកម្មនឹងគ្នាឡើងវិញ ក្នុងពាក់កណ្តាលខែមេសាខាងមុខនេះ ក្រោយផ្អាកដោះដូរពាណិជ្ជកម្មចាប់តាំងពីមានការរាលដាលកូវីដ-១៩មក។ ការប្រកាសភ្ជាប់ពាណិជ្ជកម្មឡើងវិញនេះ ធ្វើឡើងនៅបន្ទាប់ពីប្រទេសទាំងពីរកំពុងប្រឈមមុខនឹងសហរដ្ឋអាមេរិកក្នុងរឿងរៀងៗខ្លួន។ នេះបើយោងតាមសារព័ត៌មានជប៉ុន Nikkei ។
ផ្លូវរថភ្លើងនៅលើស្ពានដែកឆ្លងកាត់រវាងព្រំដែនចិន និង កូរ៉េខាងជើងក្នុងខេត្ត
ដោយ

ប្រទេស​ចិន ទើបត្រូវ​បាន​អា​មេ​រិ​ក​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​របស់​ខ្លួន​មួយ​ចំនួន ជុំវិញ​សំណុំរឿង​រំលោភសិទ្ធិ​មនុស្ស​ជនជាតិភាគតិច​អ៊ុយ​ហ្គ័​រ​នៅ​ខេត្ត​ហ្សី​ន​ជាំ​ង​។ ចំណែក ឯ​កូរ៉េ​ខាងជើង​វិញ ទើបនឹង​បាន​ផ្គើន​អា​មេ​រិ​ក តាម​រយៈ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​របស់​ខ្លួន​ផង​ដែរ គ្រា​ដែល​អា​មេ​រិ​ក បាន​ស្កាត់​មក​ជួប​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ក្នុង​គោលបំណង​ធំ ចង់​រំសាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុ​ង​យ៉ាង​។

គួរ​រំឭក​ផង​ដែរ​ថា កន្លង​មក​ក្រុង​ប៉េ​កាំ​ង និង​ក្រុង​ព្យុ​ង​យ៉ាង​មិន​ត្រឹមតែ​ផ្អាក​ការ​ដោះ​ដូរ​ទំនិញ​ប៉ុណ្ណោះ​ទេ ប្រទេស​ទាំង​២ ថែម​ទាំង​បាន​ផ្អាក​ជើងហោះហើរ​រវាង​គ្នា​ថែម​ទៀត ដោយសារ​ការ​ការពារ​ពី​ការ​រីក​រាល​ត្បា​តនៃ​កូ​វី​ដ​-១៩​។

សូម​បញ្ជាក់​ដែរ​ថា ៩០%​នៃ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​កូរ៉េ​ខាងជើង គឺជា​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន ខណៈ​ដែល​ការ​នាំ​ចេញ​នាំ​ចូល រវាង​ប្រទេស​ទាំង​ពីរ​បាន​ធ្លាក់​ចុះ​ដល់​ទៅ ៨០%​ទៅ​ហើយ កាលពី​ឆ្នាំ​២០២០ គិត​ជា​ទឹកប្រាក់​ប្រមាណ ៥៤០​លាន​ដុល្លារ​អា​មេ​រិ​ក​។

កូរ៉េ​ខាងជើង​រកស៊ី​ជាមួយ​ចិន​ច្រើន​លើសលុប​ដូច្នេះ  ក៏​ដោយសារ​តែ ចាប់ពី​ឆ្នាំ ២០១៧​មក របប​ក្រុង​ព្យុ​ង​យ៉ាង​ត្រូវ​បាន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​លើ​ការ​នាំ​ចេញ​ទំនិញ​សំខាន់​ជា​ច្រើន រួម​មាន​រ៉ែ​ធ្យូងថ្ម គ្រឿង​សមុទ្រ និង​ផលិតផល​វាយ​ន​ភណ្ឌ​ជា​ច្រើន​ទៀត​។ ដូចនេះ ក្រុង​ព្យុ​ង​យ៉ាង អាច​មាន​លទ្ធភាព នាំ​ទំនិញ​បាន​តែ​ទៅ​ប្រទេស​ចិន ប៉ុណ្ណោះ ដោយហេតុ​ថា ចិន​មាន​ព្រំដែន​ជាប់​ជាមួយ​គ្នា ហើយ​ចិន​ក៏​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ក្រុង​ព្យុ​ង​យ៉ាងនេះ​ផង​ដែរ​។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការបញ្ជាក់ពីអ្នកនាំពាក្យ​ក្រសួងយុត្តិធម៌៖ អនុក្រឹត្យ​លេខ៥៧ ដែលមាន​ចែង​អំពី​បម្រាម​គោចរ​ ពុំទាន់អនុវត្តនៅពេលនេះទេ!

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជានៅមុននេះបន្តិច តាមរយៈគេហទំព័រផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែនបានចេញអនុក្រឹត្យថ្មីមួយទៀតហើយ គឺអនុក្រឹត្យលេខ៥៧ អនក្រ…

ម៉ាឡេស៊ីបង់ជាង៧៦លានដុល្លារឲ្យសិង្ហបុរីទាក់ទងរឿងលុបចោលគម្រោងអភិវឌ្ឍផ្លូវល្បឿនលឿន

ព័ត៌មាន
ប្រទេសម៉ាឡេស៊ីបានសម្រេចសងសំណងជាទឹកប្រាក់ប្រមាណជាង ៧៦លានដុល្លារអាមេរិក ទៅឲ្យប្រទេសសិង្ហបុរី ដើម្បីលុបកុងត្រាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ