អឺរ៉ុបស៊ើបអង្កេតពី«ភាពជោរជន់»នៃរថយន្តអគ្គិសនីរបស់ចិនក្នុងទីផ្សារអឺរ៉ុប

សហភាពអឺរ៉ុបកំពុងថ្លឺងថ្លែងដាក់ពិន័យពន្ធលើរថយន្តអគ្គិសនីរបស់ចិន ក្រោយសង្ស័យមានការឧបត្ថម្ភធនពីរដ្ឋ


គណៈកម្មការអឺរ៉ុបបានបើកការស៊ើបអង្កេតមួយកាលពីថ្ងៃពុធដើម្បីកំណត់ឱ្យច្បាស់ថាតើត្រូវដាក់ពន្ធជាការពិន័យដែរឬយ៉ាងណា ដើម្បីការពារអ្នកផលិតរថយន្តរបស់សហភាពអឺរ៉ុបប្រឆាំងនឹងការនាំចូលរថយន្តអគ្គិសនីរបស់ចិនក្នុងតម្លៃថោកជាងរថយន្តរបស់អឺរ៉ុបដែលអឺរ៉ុបនិយាយថា កំពុងទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនរបស់រដ្ឋ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
អឺរ៉ុបស៊ើបអង្កេតពី«ភាពជោរជន់»នៃរថយន្តអគ្គិសនីរបស់ចិនក្នុងទីផ្សារអឺរ៉ុប

នៅក្នុងអំឡុងពេលជាប់ឆ្នោតជាប្រធានគណៈកម្មការអឺរ៉ុបសម្រាប់អាណត្តិទី២ លោកស្រី អឺស៊ូឡា វ៉ុនឌឺឡេយិន បាននិយាយក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់សភារបស់ប្លុកនេះថា ទីផ្សារពិភពលោកឥឡូវនេះកំពុងតែជន់ជោរទៅដោយរថយន្តអគ្គិសនី ដែលមានតម្លៃថោក ហើយតម្លៃរបស់រថយន្តទាំងនោះត្រូវបានរក្សាកម្រិតទាបដោយសារតែមានប្រាក់ឧបត្ថម្ភពីរដ្ឋដ៏ធំ។
គណៈកម្មការនេះនឹងស៊ើបអង្កេតរហូតដល់១៣ខែ ដើម្បីវាយតម្លៃថាតើត្រូវដាក់ពន្ធឱ្យលើសពីកម្រិតស្តង់ដារ១០%របស់សហភាពអឺរ៉ុបសម្រាប់រថយន្ត ដែលជាករណីប្រឆាំងនឹងប្រទេសចិនខ្លាំងបំផុតចាប់តាំងពីមានការស៊ើបអង្កេតរបស់សហភាពអឺរ៉ុបលើបន្ទះសូឡាព្រះអាទិត្យរបស់ចិន ដែលបញ្ចៀសសង្គ្រាមពាណិជ្ជកម្មកាលពីមួយទសវត្សរ៍មុន។
ការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធននេះគ្របដណ្ដប់លើរថយន្តអគ្គិសនីមកពីប្រទេសចិនរួមទាំងរថយន្តរបស់ក្រុមហ៊ុន Tesla ក្រុមហ៊ុន Renault និងក្រុមហ៊ុន BMW ដែលផលិតនៅចិនផងដែរ។ នេះគឺជារឿងមិនធម្មតានោះទេ ដែលគណៈកម្មការអឺរ៉ុបផ្ទាល់បានចេញមុខតវ៉ាប្រឆាំងនឹងរថយន្តរបស់ចិន ជាជាងការចេញមុខតវ៉ាពីក្រុមហ៊ុនឧស្សាហកម្មអឺរ៉ុប។

សភាពាណិជ្ជកម្មចិនប្រចាំសហភាពអឺរ៉ុបបាននិយាយថា ពួកគេព្រួយបារម្ភ និងប្រឆាំងយ៉ាងខ្លាំងចំពោះការបើកការស៊ើបអង្កេតនេះ ហើយថាអត្ថប្រយោជន៍ប្រកួតប្រជែងរបស់វិស័យនេះមិនមែនដោយសារតែការឧបត្ថម្ភធនទេ ដោយពួកគេជំរុញឱ្យសហភាពអឺរ៉ុបមើលយានជំនិះអគ្គិសនីរបស់ចិនជាជាងការផ្ដោតទៅលើប្រាក់ឧបត្ថម្ភធន។
ភាពតានតឹងរវាងចិន និងសហភាពអឺរ៉ុបកំពុងកើនឡើងមួយផ្នែកដោយសារទំនាក់ទំនងកាន់ តែជិតស្និទ្ធរបស់ក្រុងប៉េកាំងជាមួយក្រុងម៉ូស្គូ បន្ទាប់ពីរុស្ស៊ីឈ្លានពានលើអ៊ុយក្រែន។ សហភាពអឺរ៉ុបកំពុងស្វែងរកការកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រទេសមានសេដ្ឋកិច្ចធំទី២នៅក្នុងពិភពលោកមួយនេះជាពិសេសសម្ភារៈ និងផលិតផលដែលត្រូវការសម្រាប់ការផ្លាស់ប្តូរទៅរកថាមពលកកើតឡើងវិញរបស់ខ្លួន។
ក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុបបានដឹងថា ពួកគេមានការប្រកួតប្រជែងក្នុងដៃរបស់ពួកគេដើម្បីផលិតរថយន្តអគ្គិសនីដែលមានតម្លៃទាប និងលុបបំបាត់ការនាំមុខរបស់ប្រទេសចិនក្នុងការអភិវឌ្ឍម៉ូដែលរថយន្ត ដែលមានតម្លៃថោកជាងរថយន្តរបស់ខ្លួន៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ឯកឧត្តម សុក ស៊ីផាន់ណា៖ កម្ពុជាត្រូវពង្រឹងសមត្ថភាពផលិតកម្មបន្ថែម ដើម្បីទាញយកប្រយោជន៍ពីទីផ្សារ RCEP

ព័ត៌មាន
ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានអះអាងថា កិច្ចព្រមព្រៀងអាសិប(RCEP) គឺជជាកម្លាំងចលក…

យោធាជើងទឹកចិនកំពុងធ្វើលំហាត់សមយុទ្ធបែបវាយប្រហារ នៅក្នុងសមុទ្រប៉ាស៊ីហ្វិកក្បែរហ្វីលីពីន

ព័ត៌មាន
យោងតាមក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងកាលពីថ្ងៃពុធថា ចិនបានបើកធ្វើលំហាត់សមយុទ្ធដែលមាននាវាផ្ទុកយន្តហោះ និងយន្តហោះចម្បាំងជាច្រើនគ្រឿងនៅក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ