វិស័យទេសចរណ៍

វិស័យទេសចរណ៍ថៃ អាចនឹងជួបបញ្ហាធ្ងន់ធ្ងរ ក្រោយរដ្ឋាភិបាលម៉ាឡេស៊ី ឱ្យពលរដ្ឋខ្លួនផ្អាកធ្វើដំណើរទៅថៃ


វិស័យទេសចរណ៍របស់ថៃ ដែលកំពុងជួបវិបត្តិស្រាប់ហើយនោះ អាចជួបបញ្ហាកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ក្រោយអាជ្ញាធរម៉ាឡេស៊ី ប្រាប់ឱ្យពលរដ្ឋខ្លួនផ្អាកធ្វើដំណើរទៅកាន់ប្រទេសថៃ ប្រសិនបើមិនមានការចាំបាច់ បន្ទាប់ពីកើតមានព្រឹត្តិការណ៍ហិង្សាជាបន្តបន្ទាប់នៅក្នុងប្រទេសនេះ។ ការដាក់ចេញបម្រាមរបស់អាជ្ញាធរម៉ាឡេស៊ីនេះធ្វើឡើងក្រោយថៃ រងការវាយប្រហារដោយគ្រាប់បែកនៅខេត្តណារ៉ាធីវ៉ាត់ កាលពីពេលថ្មីៗ គួបផ្សំអ្នកទេសចរម៉ាឡេស៊ី ២នាក់ ត្រូវបានពលរដ្ឋថៃ ប្រើអំពើហិង្សាធ្វើបាបយ៉ាងព្រៃផ្សៃនៅកណ្តាលទីក្រុងបាងកក។
វិស័យទេសចរណ៍
ដោយ

អាជ្ញាធរម៉ាឡេស៊ី បានជូនដំណឹងឲ្យប្រជាពលរដ្ឋរបស់ខ្លួនពន្យារពេលធ្វើដំណើរទៅប្រទេសថៃ ប្រសិនបើមិនមានការចាំបាច់ បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកនៅក្នុងខេត្តភាគខាងត្បូង នៃប្រទេសនេះ។ ប្រធានគណៈកម្មាធិការទទួលបន្ទុកទេសចរណ៍ វប្បធម៌ សិល្បៈ និងបេតិកភណ្ឌម៉ាឡេស៊ី លោក ដាទុ កាម៉ារូឌីន មីត ណ័រ (Datuk Kamaruddin Md Nor) បានអះអាងថា សុវត្ថិភាពត្រូវតែជាអាទិភាពសម្រាប់ពលរដ្ឋម៉ាឡេស៊ី ដែលចាំបាច់ត្រូវតែធ្វើដំណើរទៅកាន់ប្រទេសថៃ។

លោកបានលើកឡើងថា ទោះបីជាការវាយប្រហារដោយការបង្កៃគ្រាប់បែកវាមិនមែនជារឿងថ្មីនៅក្នុងប្រទេសថៃ តែដើម្បីការពារសុវត្ថិភាព ពលរដ្ឋម៉ាឡេស៊ី គួរតែពន្យារពេលធ្វើដំណើរទៅកាន់ប្រទេសថៃ ជាពិសេសនៅរដូវកាលវិស្សមកាលខាងមុខនេះ។

ក្រៅពីអំពីហិង្សាវាយប្រហារលើអ្នកទេសចរម៉ាឡេស៊ីពីរនាក់នៅកណ្តាលក្រុងបាងកក អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ ក៏កំពុងមានការកើនឡើងផងដែរ។ នៅឆមាសទី១ ឆ្នាំ២០២៥ ម៉ាឡេស៊ី ជាទីផ្សារទេសចរណ៍បរទេសធំបំផុតរបស់ថៃ ដូច្នេះការដាក់បម្រាមរបស់អាជ្ញាធរម៉ាឡេស៊ី ផ្អាកការធ្វើដំណើរទៅប្រទេសថៃនេះ ចង់ ឬមិនចង់វានឹងជះផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ថៃ ដែលកំពុងជួបវិបត្តិស្រាប់ហើយនោះ។

គួរបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៥ ថៃ ទទួលបានភ្ញៀវទេសចរបរទេសសរុប១៥លាននាក់ ធ្លាក់ចុះជិត៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះភ្ញៀវទេសចរម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ១ មានរហូតដល់ជាង២លាន៤ម៉ឺននាក់ តាមពីក្រោយដោយភ្ញៀវទេសចរចិន មានចំនួនជាង២លាន២ម៉ឺននាក់ បន្ទាប់មកឥណ្ឌា រុស្ស៊ី និងកូរ៉េខាងត្បូង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សេដ្ឋកិច្ចថៃ កំពុងរុំព័ទ្ធដោយបញ្ហាជុំទិសរាប់ចាប់ពីបញ្ហាពន្ធគយអាម៉េរិករហូតដល់ជម្លោះព្រំដែន

ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសថៃ កំពុងមានវិបត្តិកាន់តែធ្វន់ធ្ងរ ដោយសារជួបបញ្ហាជុំទិសរួមមានអស្ថិរភាពនយោបាយក្នុងស្រុក ការបះបោរដោយក្រុមផ្ដាច់ខ្…

អ្នកជំនាញថា ផលិតផលថៃ ដែលពលរដ្ឋខ្មែរធ្វើពហិការភាគច្រើនមិនមែនជាទំនិញយុទ្ធសាស្ត្រនោះទេ

ចលនាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ និងរលកស្មារតីជាតិនិយម និងការផ្ទុះកំហឹងរបស់ពលរដ្ឋខ្មែរនៅលើបណ្ដាញទំនាក់ទំនងសង្គមហាក់មានការផុសផុលខ្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ