ពាណិជ្ជកម្មវៀតណាម-ចិន

វៀតណាមនាំចូលរថយន្ដពីចិនកើនឡើងជាង ៦ដងនៅ៥ខែដំបូងឆ្នាំ២០២១


ប្រទេសវៀតណាម បាននាំចូលរថយន្ដពីប្រទេសចិនកើនឡើងយ៉ាងគំហុក ដល់ទៅប្រមាណជិត១ម៉ឺនគ្រឿង នៅរយៈពេល៥ខែដំបូងនៃឆ្នាំ២០២១នេះ ពោលគឺបានកើនឡើងដល់ទៅជាង៦ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ។ តាមតួលេខនេះ បង្ហាញថា ប្រទេសចិននៅតែជាទីផ្សារនាំចូលរថយន្ដធំបំផុតទី៣របស់វៀតណាម បន្ទាប់ពីទីផ្សារថៃ និងឥណ្ឌូនេស៊ី។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយវៀតណាម។
ចិនសម្រុកនាំចេញរថយន្ដទៅវៀតណាមហក់ឡើងជិត ៥០០% នៅ៤ខែឆ្នាំ២០២១ (រូបភាព៖ Vietnam News)
ដោយ

នៅ​ក្នុង​ចំណោម​រថយន្ដ​ដែល​វៀតណាម​នាំ​ចូល​ពី​ប្រទេស​ចិន​ជិត​១​ម៉ឺន​គ្រឿង នៅ​រយៈពេល​៥​ខែ​ដំបូង​នេះ គឺ​មាន​ជាង​៥​ពាន់​៦​រយ​គ្រឿង​គឺជា​ប្រភេទ​រថយន្ដ​ប្រើប្រាស់​ក្នុង​គោលបំណង​ពិសេស និង​មាន​ជា​ជិត​៣​ពាន់​គ្រឿង​ជា​ប្រភេទ​រថយន្ដ​ដឹក​ទំនិញ​ធំ​ៗ និង​ប្រមាណ​១​ពាន់​គ្រឿង​ទៀត​ជា​រថយន្ដ​ដឹក​អ្នកដំណើរ​។

ដោយឡែក ប្រទេស​ថៃ​វិញ គឺ​នៅ​តែ​ជាទី​ផ្សារ​នាំ​ចូល​រថយន្ដ​ធំ​ជាងគេ​បំផុត​របស់​វៀតណាម ដោយនៅ​៥​ខែ​ដំបូង​នៅ​ឆ្នាំ​នេះ វៀតណាម​នាំ​ចូល​រថយន្ដ​ពី​ថៃ​មាន​ដល់​ទៅ​ជាង ៣​ម៉ឺន​៣​ពាន់​គ្រឿង កើនឡើង​ទ្វេ​ដង​បើ​ធៀប​នឹង​ការ​នាំ​ចូល​កាលពី​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ រីឯ ទីផ្សារ​ឥណ្ឌូ​នេ​ស៊ី​វិញ វៀតណាម​នាំ​ចូល​រថយន្ដ​ប្រមាណ​ជាង ១​ម៉ឺន​៨​ពាន់​គ្រឿង កើនឡើង​ជាង​១៦%​។ ទីផ្សារ​ថៃ និង​ឥណ្ឌូ​នេ​ស៊ី មាន​ចំណែក​ដល់​ទៅ ៨០% នៃ​ការ​នាំ​ចូល​រថយន្ដ​សរុប​របស់​វៀតណាម​។

សូម​បញ្ជាក់​ថា នៅ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ឆ្នាំ​២០១៨ សម្រាប់​ការ​នាំ​ចូល​យានយន្ដ​នៅ​ក្នុង​ប្រទេស​តំបន់​អាស៊ាន គឺ​មាន​អត្រាពន្ធគយ​ស្មើ​សូន្យ​។

ការ​នាំ​ចូល​រថយន្ដ​ពី​ក្រៅប្រទេស​សរុប​របស់​វៀតណាម​មាន​កំណើន​ដល់​ទៅ ៧៨% នៅ​៥​ខែ​ដំបូង​នៅ​ឆ្នាំ​នេះ ដោយ​មាន​ចំនួន​រថយន្ដ​នាំ​ចូល​ជាង​៦​ម៉ឺន​៥​ពាន់​គ្រឿង​។

បើ​តាម​សមាគម​អ្នក​ផលិត​រថយន្ដ​វៀតណាម​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​លក់​រថយន្ដ​នៅ​ក្នុង​ប្រទេស​វៀតណាម ក៏​មានការ​កើនឡើង​ដែរ​ដល់​ទៅ ៥៣% ដោយ​រថយន្ដ​ដែល​បាន​លក់​ចេញ​មាន​ចំនួន​ជាង ១២​ម៉ឺន​គ្រឿង នៅ​រយៈពេល​៥​ខែ​ដើមឆ្នាំ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអ៊ីស្រាអែល និងឌូបៃ ចាប់អារម្មណ៍ម្នាស់ទឹកឃ្មុំស្ទឹងត្រែងសម្រាប់ទីផ្សារនាំចេញ

ព័ត៌មាន
ម្ចាស់កសិដ្ឋានម្នាស់ធំជាងគេមួយនៅខេត្តស្ទឹងត្រែង បានលើកឡើងថា បច្ចុប្បន្នម្នាស់របស់លោកកំពុងត្រូវបានក្រុមហ៊ុនធំៗចំនួន២ មកពីប្រទេសអ៊ីស្រាអែល ន…

មហាសេដ្ឋីគ្រាក់ៗនៅចិន សម្រុកបរិច្ចាគលុយចូលវិស័យអប់រំ ខណៈមេធំ TikTok ទើបបរិច្ចាគប្រាក់ជាង ៧៧លានដុល្លារដែរ

ព័ត៌មាន
លោក ហ្សាង អ៊ីមីង (Zhang Yiming) ដែលជាស្ថាបនិករបស់ក្រុមហ៊ុនមេរបស់ TikTok នឹងបរិច្ចាគប្រាក់ជាង៧៧លានដុល្លារ ទៅក្នុងវិស័យអប់រំសម្រាប់ទីក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ