រូបិយប័ណ្ណ

វិនិយោគគិននៅម៉ាឡេស៊ីកំពុងបង្កើនការយកចិត្តទុកដាក់ ក្រោយតម្លៃលុយរីងហ្គីតធ្លាក់ចុះដល់កម្រិតទាបបំផុតនៅក្នុងរយៈពេល២៦ឆ្នាំ


បណ្តាក្រុមហ៊ុន និងវិនិយោគិននៅម៉ាឡេស៊ី កំពុងប្រឈមមុខនឹងបញ្ហាការកើនឡើងថ្លៃដើម ក្រោយតម្លៃលុយរីងហ្គីតរបស់ប្រទេសនេះ បានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតក្នុងរយៈពេល២៦ឆ្នាំចុងក្រោយ។ អាជីវកម្មដែលកំពុងតែប្រឈមមុខខ្លាំងជាងគេនោះ គឺសេវាកម្មអាកាសចរណ៍។ នៅពេលនេះរដ្ឋាភិបាលម៉ាឡេស៊ី កំពុងជំរុញឲ្យធនាគារកណ្តាលត្រួតពិនិត្យ និងចាត់វិធានការណ៍ជុំវិញបញ្ហានេះ។
រូបិយប័ណ្ណ
ដោយ

សារព័ត៌មានបរទេសបានរាយការណ៍ថា ធុរកិច្ចម៉ាឡេស៊ី កំពុងប្រឈមមុខនឹងការបង់ខាត ដោយសារតែការធ្លាក់ចុះតម្លៃរូបិយប័ណ្ណរីងហ្គីត ហើយបញ្ហានេះកំពុងធ្វើឱ្យការនាំចូលទំនិញ និងសេវាកម្មនានាជួបបញ្ហា។ ក្រោយពេលដែលលុយ រីងហ្គីត ហើមឡើងដល់កម្រិតអាក្រក់បំផុតក្នុងរយៈពេល២៦ឆ្នាំ ចង់ ឬមិនចង់វានឹងធ្វើឱ្យឧស្សាហកម្មនានាជាពិសេសគឺសេវាកម្មក្រុមហ៊ុនអាកាសចរណ៍ ដែលពឹងផ្អែកខ្លាំងលើការនាំចូលវត្ថុធាតុដើមគិតជារូបិយប័ណ្ណបរទេស ជួបហានិភ័យខ្ពស់។

ស្ថិតនៅក្នុងស្ថានភាពនេះ លោក អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយថា ប្រាក់រីងហ្គីត បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុអាស៊ី នៅចុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយរដ្ឋាភិបាលបានចាត់ឱ្យធនាគារកណ្តាលត្រួតពិនិត្យបញ្ហារូបិយប័ណ្ណនេះយ៉ាងដិតដល់។ រូបិយប័ណ្ណក្នុងស្រុកកាលពីសប្តាហ៍មុនបានហើមដល់ទៅ៤,៨រីងហ្គីត ក្នុង១ដុល្លារ ដែលជាកម្រិតថោកបំផុតចាប់តាំងពីខែមករា ឆ្នាំ១៩៩៨ ក្នុងអំឡុងពេលមានវិបត្តិហិរញ្ញវត្ថុអាស៊ីកើនឡើង។

លោក ហ្សាវីយេ ជេន ( Xavier Jean ) នាយកជាន់ខ្ពស់របស់ក្រុមហ៊ុន S&P បាននិយាយថា "វិស័យអាកាសចរណ៍អាចប្រឈមមុខនឹងហានិភ័យច្រើនបំផុត ដោយសារតែភាពមិនស៊ីគ្នានៃរូបិយប័ណ្ណនៅក្នុងប្រតិបត្តិការ។ ក្រុមហ៊ុនមានប្រតិបត្តិការចំណាយផ្សេងៗរួមទាំងប្រេងឥន្ធនៈ និងជួលយន្តហោះជាប្រាក់ដុល្លារ តែប្រាក់ចំណូលវិញ គឺគិតជា រីងហ្គីត។ លោកបានបន្តថា សូម្បីតែបំណុល ក៏ត្រូវបានគេកំណត់ជាដុល្លារដែរ ដូច្នេះក្រុមហ៊ុនទាំងនេះនឹងរងនូវការប៉ះទង្គិចទ្វេដង៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ផលិតកម្មរ៉ែអ៊ុយរ៉ាញ៉ូមទូទាំងពិភពលោក ដែលជាធាតុផ្សំដ៏សំខាន់សម្រាប់ផលិតអាវុធនុយក្លេអ៊ែនឹងកើនឡើងជិត១២% ក្នុងឆ្នាំ២០២៤ នេះ

ផលិតកម្មរ៉ែអ៊ុយរ៉ាញ៉ូមទូទាំងពិភពលោក ដែលជាសមាសធាតុដ៏សំខាន់មូយមិនអាចខ្វះបានសម្រាប់ផលិតសព្វាវុធនុយក្លេអ៊ែ ត្រូវបានរំពឹងថា នឹងកើនឡើងជ…

ការធ្វើអាជីវកម្មលក់អាជ្ញាបណ្ណជំនួញនៅថៃ រំពឹងមានកំណើនរង្វង់២០% នៅឆ្នាំនេះ

ក្រសួងពាណិជ្ជកម្មថៃនឹងលើកកម្ពស់ប្រតិបត្តិករអាជីវកម្មអាជ្ញាបណ្ណ និងពន្លឿនការបង្កើតស្តង់ដារអាជីវកម្មអាជ្ញាបណ្ណ ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេ និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ