មេដឹកនាំម៉ាឡេស៊ី

ពលរដ្ឋម៉ាឡេស៊ី ផ្ទុះកំហឹង ក្រោយក្រុមអ្នកមានជិះឡានប្រណីតជាង៦ពាន់គ្រឿងអត់បង់ពន្ធផ្លូវ


របាយការណ៍មួយបានលាតត្រដាងដ៏គួរឱ្យភ្ញាក់ផ្អើលថា ក្រុមអ្នកមានទ្រព្យស្ដុកស្ដមជិះឡានប្រណិតៗរហូតដល់ជាង៦ពាន់គ្រឿងមិនបានបង់ពន្ធផ្លូវ ដែលធ្វើឱ្យរដ្ឋាភិបាលរបស់ប្រទេសម៉ាឡេស៊ីខាតបង់ប្រាក់រហូតដល់៨,៥លានដុល្លារ។ ការណ៍នេះបានធ្វើឱ្យពលរដ្ឋម៉ាឡេស៊ីខឹងសម្បារជាខ្លាំងដោយចោទជាសំណួរថា តើរដ្ឋាភិបាលបណ្ដោយឱ្យរឿងបែបនេះកើតឡើងតាំងពីពេលណា? នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
មេដឹកនាំម៉ាឡេស៊ី
ដោយ

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនប្រទេសម៉ាឡេស៊ី លោក អេនថូនី ឡូក (Anthony Loke) បានលាតត្រដាងដ៏គួរឱ្យភ្ញាក់ផ្អើលថា ម្ចាស់រថយន្តទំនើបៗដូចជា Rolls-Royce, Lamborghini, និង Bentley ជាដើមរហូតដល់ជាង៦ពាន់គ្រឿងមិនបានបង់ពន្ធផ្លូវ។ ការគេចពន្ធនេះបានធ្វើឱ្យរដ្ឋាភិបាលម៉ាឡេស៊ី បាត់ចំណូលប្រមាណ៨,៥លានដុល្លា ព្រោះឡានប្រណិតៗទាំងនេះជាប្រភពចំណូលដ៏ធំមួយ។

ការលាតត្រដាងនេះ បានធ្វើឱ្យពលរដ្ឋម៉ាឡេស៊ី ផ្ទុះកំហឹងជាខ្លាំងចំពោះការអនុវត្តស្តង់ដាពីរ និងនិទណ្ឌភាពចំពោះក្រុមអភិជន ដោយពួកគេបានចោទជាចម្ងល់ថា តើបញ្ហានេះបានកើតឡើងយូរប៉ុនណាមកហើយ? ហើយថា តើហេតុអ្វីបានជាក្រសួងដឹកជញ្ជូនមិនព្រមចាត់វិធានការប្រឆាំងនឹងម្ចាស់រថយន្តទំនើបៗទាំងនោះ?

អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា ពួកគេកម្រឃើញប៉ូលិសបញ្ឈប់រថយន្តទំនើបៗដូចជា Rolls-Royces ឬរថយន្ត Ferraris ឬក៏រថយន្ត Lambos នៅពេលកំពុងបិទផ្លូវ ម្ដងៗ ប៉ុន្តែប៉ូលិសច្រើនតែបញ្ឈប់រថយន្តស៊េរីអន់ៗ។ រីឯអ្នកខ្លះទៀតបានចោទអាជ្ញាធរថា មិនហ៊ានដាក់ពិន័យរថយន្តទាំងនេះដោយនិយាយថា សមត្ថកិច្ចភាគច្រើនមិនចង់មានបញ្ហាដូច្នេះហើយពួកគេធ្វើមិនអើពើនឹងរថយន្តទំនើបទាំងនេះ។

គួររំលឹកថា នៅទូទាំងទ្វីបអាស៊ី កំហឹងចំពោះឥស្សរជនកំពុងពុះកញ្ជ្រោលជាខ្លាំងដោយថ្មីៗនេះកំហឹងបែបនេះបានកើតឡើងនៅប្រទេសនេប៉ាល់រហូតមានការផ្តួលរំលំរដ្ឋាភិបាល ហើយក្រោយមក ក៏មានការតវ៉ានៅប្រទេសហ្វីលីពីនប្រឆាំងនឹងអំពើពុករលួយ និងភាពមានបានហួសហេតុរបស់មន្ត្រី និងការតវ៉ានៅប្រទេសឥណ្ឌូនេស៊ីពាក់ព័ន្ធនឹងការផ្ដល់អត្ថប្រយោជន៍ដ៏ច្រើនលើសលប់ដល់សមាជិកសភាផងដែរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើអ្វីនៅពីក្រោយហេតុការណ៍បាក់ស្រុតដីជម្រៅរហូតដល់៥០ម៉ែត្រនៅប្រទេសថៃ?

ប្រទេសថៃ ដែលបានឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ទាំងកម្រោល បានជួបវិបត្តិជាបន្តបន្ទាប់ដូចជាវិបត្តិនយោបាយផ្ទៃក្នុង វិបត្តិសេដ្ឋកិច្ច ហ…

លោក ត្រាំ ចុះហត្ថលេខាបញ្ជាឱ្យលក់ TikTok នៅអាម៉េរិកក្នុងតម្លៃ១៤ពាន់លានដុល្លារ

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ ដោយសម្រេចប្រកាសលក់ភាគហ៊ុនរបស់ក្រុមហ៊ុន TikTok នៅសហរដ្ឋអា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ