ការអភិវឌ្ឍ ទីក្រុងឆ្លាតវៃ

អ្នកជំនាញអចលនទ្រព្យ៖ គម្រោងផ្ទះតម្លៃសមរម្យក្នុងទីក្រុងរណបសិរីមង្គល របស់ឧកញ៉ា សៀ ឬទ្ធី អភិវឌ្ឍបែបទីក្រុងវ័យឆ្លាត


អ្នកជំនាញនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា ជំរុញឲ្យអ្នកអភិវឌ្ឍន៍គម្រោងលំនៅឋាន និង សំណង់ផ្សេងៗ ងាកមកចាប់ផ្តើមអភិវឌ្ឍអចលនទ្រព្យប្រកបដោយស្តង់ដារខ្ពស់ ជាលក្ខណៈទីក្រុងវ័យឆ្លាតឲ្យបានកាន់តែច្រើន ខណៈគម្រោងបែបនេះកំពុងត្រូវបានពិភពលោកគិតគូរយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។
អ្នកជំនាញអចលនទ្រព្យ៖ គម្រោងផ្ទះតម្លៃសមរម្យក្នុងទីក្រុងរណបសិរីមង្គល របស់ឧកញ៉ា សៀ ឬទ្ធី អភិវឌ្ឍបែបទីក្រុងវ័យឆ្លាត
ដោយ

នេះដល់​ពេលដែល​កម្ពុជា​ត្រូវគិត​គូរ​គម្រោង​សំណង់​លំ​នៅដ្ឋាន​ជា​លក្ខណៈ​​​ទីក្រុងឆ្លាត​វៃហើយខណៈ​ការអភិវឌ្ឍ​គម្រោង​បែបនេះ គឺបាន​ចូលរួម​ចំណែក​​យ៉ាង​​ខ្លាំង​ក្នុង​ទីផ្សារ ជាពិសេស​ស​ម្រាប់​​ការ​រស់​របស់​ពលរដ្ឋ​ខ្មែរ និង ប្រទេសជាតិ។ អ្នកជំនាញ​អចលនទ្រព្យ និង សំណង់​បានមើល​ឃើញ​គម្រោង​អភិវឌ្ឍន៍​សាងសង់​ផ្ទះតម្លៃ​សមរម្យ នៅក្នុង​ទីក្រុង​រណប​សិរីមង្គល របស់​លោក​ឧកញ៉ា សៀ ឬទ្ធី ថា ជាគម្រោង​ទីក្រុង​វៃឆ្លាត។

លោក ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកវាយ​តម្លៃ និង ភា្នក់ងារ​អចលន​វត្ថុ​​កម្ពុជា បានលើក​ឡើងថា ការអភិវឌ្ឍ​ទីក្រុង​រណប​សម្រាប់​ពលរដ្ឋ ដែលមាន​ចំណូលទាប និង មធ្យម​គឺជាផ្នែក​មួយនៃការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រជាជន និង ប្រទេស​កម្ពុជា ខណៈបច្ចុប្បន្ន​ពលរដ្ឋ​ដែល​មានចំណូល​មធ្យម និងក្រោម​មធ្យម នៅមាន​ចំនួន​ច្រើន​នៅឡើយ។  

ដូច្នេះបើអ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន អាច​ធ្វើការ​អភិឌ្ឍ​តម្រូវ​ទៅនឹង​ពួកគាត់​បាន​កាន់តែ​ច្រើន នោះ ពិតណាស់​វាជាទីផ្សារ​មួយដ៏ធំ ហើយអ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀតនោះ លោកជំរុញ​ឲ្យមាន​ការអភិវឌ្ឍ​គម្រោង​សំណង់​លំនៅ​ដ្ឋានតម្លៃ​សមរម្យ ដែលមាន​លក្ខណៈ​ស្តង់ដារ ជាទីក្រុង​ឆ្លាតវៃ។

លោកឧកញ៉ា ចេង ខេង បាន​មើលឃើញ​គម្រោង​ផ្ទះតម្លៃ​សមរម្យ នៅក្នុង​ក្រុងទីក្រុង​រណប របស់​លោកឧកញ៉ា សៀ ឬទ្ធី ជា​គម្រោង​ទីក្រុង​បែប​ឆ្លាតវៃ ដែលបង្ក​លក្ខណៈ​ងាយស្រួល​ដល់ការ​រស់នៅ សុវត្ថិភាព​របស់​ប្រជាជន។

លោក ឧកញ៉ា​ នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA និង​ជាអ្នក​អភិវឌ្ឍន៍​​គម្រោង​​លំនៅ​ដ្ឋាន​​បានលើក​ឡើង​ដែរថា ការអភិវឌ្ឍ​ទីក្រុង​ស្របតាម​ស្តង់ដារ​ជាលក្ខណៈ​ទីក្រុង​វ័យឆ្លាតនេះ គឺជាការ​អភិវឌ្ឍ​មួយ ដែលផ្តល់​ឲ្យប្រជាពលរដ្ឋ​មាន​លំនៅដ្ឋាន​រស់នៅ​សមរម្យ។ 

អ្នកជំនាញអចលនទ្រព្យ៖ គម្រោងផ្ទះតម្លៃសមរម្យក្នុងទីក្រុងរណបសិរីមង្គល របស់ឧកញ៉ា សៀ ឬទ្ធី អភិវឌ្ឍបែបទីក្រុងវ័យឆ្លាត

ជាក់ស្តែង គម្រោង​ផ្ទះតម្លៃ​សមរម្យ នៅក្នុង​ទីក្រុង​រណប​សិរីមង្គល របស់ឧកញ៉ា សៀ ឬទ្ធី កំពុង​អភិវឌ្ឍ​ឆ្ពោះទៅ​រក​ទីក្រុង​ឆ្លាតវៃ​ហើយ ដោយសារតែ​ក្រុមហ៊ុន បាន​អភិវឌ្ឍ​សាងសង់ គិតគូរតាំង​ពីតម្លៃ​សមរម្យ ទុកចំណែក​ដី ៣០ ទៅ ៤០ ភាគរយ​នៃគម្រោង​អភិវឌ្ឍន៍​សរុប សម្រាប់ជា​សាធារណៈ ដូចជា​សួនច្បារ កន្លែង​​ហាត់​ប្រាណ ប្រព័ន្ធ​​ហេដ្ឋា​​រចនា​​សម្ព័ន្ធផ្លូវ លូ ធំ ទូលាយ មាន​មន្ទីរ​ពេទ្យ សាលារៀន​ រដ្ឋបាល​​​សាធារណៈ បណ្តុំ​​សហគ្រាស អាជីវកម្ម តំបន់​បៃតង សន្តិសុខល្អ និង បំពាក់​បង្គោល​ប្រព័ន្ធ​ការពារ​រន្ទះ​សម្រាប់​ការរស់នៅ​របស់​ពលរដ្ឋ។

ឧកញ៉ា នួន រិទ្ធី បានបន្តទៀតថា បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជា​កំពុង​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំងចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែលជាក់​ស្តែងនៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ​ រាជ​រដ្ឋា​ភិបាលកម្ពុជា​បានគាំទ្រ​ជំរុញឲ្យ​វិស័យ​ឯកជន​មួយចំនួន​ធ្វើការ​អភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ សម្រាប់​ពលរដ្ឋ ដែលមាន​លក្ខណៈ​ស្តង់ដារ ជាគំរូ​នៃទី​ក្រុងវ័យ​ឆ្លាត​ផងដែរ។ 

អ្នកជំនាញ​ទាមទារ​ការ​ពុះដីឡូតិ៍​លក់ឲ្យ​មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ

អ្នកជំនាញ​អចលនទ្រព្យ​ជាង​២០ឆ្នាំ ឧកញ៉ា ចេង ខេង បាន​បញ្ជាក់​ទៀត​ថា អ្នករកស៊ី​នៅក្នុង​វិស័យ​ដីធ្លីចាប់​ផ្តើមពុះ​ដីឡូត៍​លក់​ជាបន្ត​បន្ទាប់​ទាំងនៅ​ជាយក្រុង និង នៅតាម​តំបន់​ភ្នំផ្សេង​ទៀត។ ដូច្នេះ​ការអនុវត្ត​បែបនេះនឹងបន្សល់​ទុកនូវ​រឿងស្មុគស្មាញ​សម្រាប់​អ្នកជំនាន់​ក្រោយ និងពិបាក​ដល់​ការអភិវឌ្ឍ​គម្រោង​ធំៗ ដែលមាន​លក្ខណៈ​ស្តង់ដារ​ជាទីក្រុង​ឆ្លាតវៃ ទៅថ្ងៃ​ក្រោយ។

ត្រង់ចំណុច​អស់ទាំង​នេះ ឧកញ៉ា ចេង ខេង ទាមទារ​ឲ្យអ្នក​អភិវឌ្ឍន៍​នៅក្នុង​វិស័យ​សំណង់​ និង អចលនទ្រព្យ​ទាំងអស់ ងាក​មកអភិវឌ្ឍ​អចលន​ទ្រព្យ​ប្រកប​ដោយ​ស្តង់ដារ​ខ្ពស់ ជាលក្ខណៈ​ទីក្រុង​វ័យឆ្លាត ដើម្បីបំពេញ​តម្រូវការ​រស់នៅ​របស់​ពលរដ្ឋ​កម្ពុជា និង ប្រទេស​ជាតិ ដែលកំពុង​ត្រូវការ​ខ្លាំង​ដែរនោះ។ 

អ្នកជំនាញអចលនទ្រព្យ៖ គម្រោងផ្ទះតម្លៃសមរម្យក្នុងទីក្រុងរណបសិរីមង្គល របស់ឧកញ៉ា សៀ ឬទ្ធី អភិវឌ្ឍបែបទីក្រុងវ័យឆ្លាត

ឆ្លើយតបទៅ​នឹងទាម​ទារ​របស់​អ្នកជំនាញ​ដែលថា ឲ្យអ្នក​អភិវឌ្ឍន៍​ត្រូវចាប់​ផ្តើម​គិត​ទៅលើ​ការអភិវឌ្ឍន៍​ទីក្រុង​វ័យឆ្លាត ឃើញថា គម្រោង​​អភិវឌ្ឍន៍​ទីក្រុង​រណប​សិរីមង្គល ដែលជា​គម្រោង​លំនៅដ្ឋាន​តម្លៃ​សមរម្យ សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​ទាប​ គឺត្រូវ​បាន​ចាត់​ចូលជា​គម្រោង​អភិវឌ្ឍន៍ ទីក្រុង​វ័យឆ្លាត​មួយ ព្រោះគម្រោង​នេះ បានគិតគូរ​លើការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជាចម្បង។

លោក យក់ សុធីរិទ្ធ ប្រធាន​​គ្រប់គ្រង​​ទូទៅ​​គម្រោង​​លំនៅដ្ឋាន​​តម្លៃ​​សមរម្យ​​របស់​​ក្រុមហ៊ុន​ WorldBridge Home បាន​ឲ្យ​​ដឹង​ថា គម្រោង​​លំនៅដ្ឋាន​​តម្លៃ​​សមរម្យ​​នេះ​ត្រូវ​បាន​​សាងសង់​​ឡើង​​ ដោយ​មាន​​ការ​យក​​ចិត្តទុកដាក់​​តាម​​ស្ដង់ដារ​​បច្ចេកទេស និង ​មាន​ការ​​អភិវឌ្ឍ​ប្រព័ន្ធ​​ហេដ្ឋា​រចនា​​សម្ព័ន្ធផ្លូវ ទឹក ភ្លើង លូ ធំ ទូលាយ សួនច្បារ កន្លែងហាត់ប្រាណ មានមន្ទីរពេទ្យ សាលារៀន​ រដ្ឋបាលសាធារណៈ តំបន់បៃតង សន្តិសុខល្អ និង ប្រព័ន្ធ​ការពារ​រន្ទៈ​​សម្រាប់​​សហគមន៍​​រស់នៅ​ផងដែរ។

ពិសេសក្រុមហ៊ុន​នឹង​បង្កើត​​ជា​កន្លែង​​បណ្ដុំ​​សហគ្រាស​​ធុន​តូច ​និង​មធ្យម​​មួយ​​នៅ​ទីនោះ​​ផង​ដែរ ដែល​​វា​នឹង​ជួយ​​ឲ្យ​ពលរដ្ឋ​​ដែល​រស់នៅ​​ទី​នេះ​​អាច​ស្វែង​រក​​ឱកាស​​ការងារ​​កាន់​តែ​​ងាយ​​ស្រួល។

លោក សុធីរិទ្ធិ បាន​​បញ្ជាក់​​អះអាង​ថា នៅ​ត្រីមាស​ទី១ ឆ្នាំ​២០១៩​​ខាង​​មុខ​នេះ គម្រោង​​លំនៅ​ដ្ឋាន​​តម្លៃ​​សមរម្យ នៅ​ក្នុង​​គម្រោង​​ទីក្រុង​​រណប​​សិរីមង្គល​​របស់​​ក្រុមហ៊ុន WorldBridge Home សម្រាប់​​លក់​ជូន​​ប្រជា​ពលរដ្ឋ​​ចំណូល​​ទាប​​និង​មធ្យម ពិសេស គឺ​មន្ត្រី​​រាជការ នឹង​​ត្រូវ​​សាងសង់​​រួច​រាល់​​ប្រមាណ ៣០០ ទៅ ៤០០​ខ្នង នៅ​​ដំណាក់​​កាល​​ដំបូង​​នេះ សម្រាប់​​ប្រគល់​​ជូន​​អតិថិជន​​របស់​​ខ្លួន។ គម្រោងនេះ ស្ថិតនៅលើ​​ផ្ទៃ​ដី​​ជាង ៤៥ ​ហិកតា ស្ថិត​​នៅ​តាម​​បណ្តោយ​​ផ្លូវ​ជាតិ​​លេខ​២១ ក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល ប្រមាណ ៨​គីឡូម៉ែត្រ ពី​ទីក្រុង​តាខ្មៅ។

បើតាម​ការ​​កំណត់​​គោលដៅ​​របស់​​ក្រុមហ៊ុន នៅត្រឹម​​ដើម​​ឆ្នាំ​ ២០២០ ក្រុមហ៊ុន​​នឹង​​បញ្ចប់​​ការសាងសង់​​លំនៅដ្ឋាន​​តម្លៃ​​សមរម្យ​​នេះ ឲ្យ​បាន​​ចប់​រួច​រាល់​​ទាំង​ស្រុង​​តែ​ម្ដង៕

អ្នកជំនាញអចលនទ្រព្យ៖ គម្រោងផ្ទះតម្លៃសមរម្យក្នុងទីក្រុងរណបសិរីមង្គល របស់ឧកញ៉ា សៀ ឬទ្ធី អភិវឌ្ឍបែបទីក្រុងវ័យឆ្លាត

សាកសួរ​ព័ត៌មាន​បន្ថែម​៖ ការិយាល័យ​លក់ និង​ផ្ទះ​គំរូ​ពិត៖ Unit Nº- 644B ផ្លូវ​ជាតិ​លេខ2, ភូមិ​ទួលរកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ និង​ទូរស័ព្ទ​លេខ៖  070 905 333/ 070 906 333/ 070 907 333/ 089 913 168/ 089 906 168/ 099 999 752/748/751

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថានទូតអឺរ៉ុប៖ ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងត្រូវសម្រេចថា ដក ឬមិនដក ត្រូវការពេលយ៉ាងតិច ១ឆ្នាំ ដើម្បីរៀបចំដំណើរការ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ ស្ថានទូតអឺរ៉ុប ប្រចាំកម្ពុជា បានលើកឡើងថា ដើម្បី សម្រេចជាផ្លូវការ ពីដំណើរការថា នឹងដក ឬមិនដក ប្រព័ន្ធអនុគ្រោះពន្ធអ្វីគ្រប់យ៉…

ឧកញ៉ា វេជ្ជ.គួច ម៉េងលី និពន្ធសៀវភៅពីរក្បាលបង្កប់យុទ្ធសាស្ត្រធ្វើជំនួញ និងការអប់រំ

ព័ត៌មាន
ភ្នំដងរ៉ែក ទីពុំអាចភ្លេច និង១០៨ ចក្ខុវិស័យ គួច ម៉េងលី ជាឈ្មោះជាសៀវភៅ២ក្បាលដែលបានបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ព នៃសាកលវិទ្យាល័យ ម៉េង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ