អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនមួយមានគោលដៅដំឡើងទូត្រជាក់ចល័តនៅតាមផ្សារនានាទូទាំងប្រទេស ដើម្បីសម្រួលដល់អាជីវករទុកដាក់បន្លែ ផ្លែឈើ និងសាច់


ក្រោយពេលមើលឃើញពីតម្រូវការចាំបាច់របស់ក្រុមអាជីវរករលក់ដូរ និងចូលរួមចំណែកដល់ការការពារបរិស្ថានក្រុមហ៊ុន អ៊ីស៊ី រីហ្វ្រីជើរេសិន បានរៀបចំដំឡើង និងដាក់ពង្រាយទូ ឬបន្ទប់ត្រជាក់ចល័តនៅផ្សាររង្វង់មូលគួរស្រូវ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលវាជាផ្នែកមួយនៃសេវាជួយថែរក្សាគុណភាពបន្លែ ផ្លែឈើ និងសាច់ជាដើម។
ក្រុមហ៊ុនមួយមានគោលដៅដំឡើងទូត្រជាក់ចល័តនៅតាមផ្សារនានាទូទាំងប្រទេស ដើម្បីសម្រួលដល់អាជីវករទុកដាក់បន្លែ ផ្លែឈើ និងសាច់
ដោយ

ក្រុមហ៊ុននេះ មានគោលដៅ នឹងដំឡើងទូត្រជាក់បន្ថែមទៀត ដែលអាចប្រើប្រាស់បាននៅតាមផ្សារនានានៅទូទាំងប្រទេស ដើម្បីជួយសម្រួលដល់អាជីវកម្មក្នុងការទុកដាក់បន្លែផ្លែឈើ ត្រីសាច់បានត្រឹមត្រូវ និងកាត់បន្ថយការខាតបង់។

បន្ទប់ត្រជាក់ចល័តនេះ ត្រូវបានក្រុមហ៊ុនរចនាឡើងដោយយកចិត្តទុកដាក់ តាមរយៈការប្រមូលផ្តុំបទពិសោធន៍នានា ព្រមទាំងបំពាក់ជាមួយផ្ទាំងសូឡា នៅលើដំបូល ស្របតាមបច្ចេកវិទ្យាទំនើប និងជួយសន្សំសំចៃអគ្គិសនីបានមួយកម្រិត។

លោក ធៀវ អៀង ប្រធានក្រុមហ៊ុន អ៊ីស៊ី រីហ្រ្វីជើរេសិន យល់ឃើញថា បន្ទប់ត្រជាក់ចល័ត ដែលទើបដំឡើងនេះ នឹងជួយរក្សាគុណភាពបន្លែ ផ្លែឈើ សាច់ ភេសជ្ជៈ និងអាហារកក បានយូរថ្ងៃ ហើយក្រៅពីនោះក៏បានចូលរួមចំណែកជួយការពារដល់បរិស្ថាន រក្សាសុវត្ថិភាពចំណីអាហារ ព្រមទាំងផ្ដល់ផលចំណេញដល់អាជីវករផងដែរ ខណៈបន្ទប់ដែលទើបដាក់ឱ្យប្រើប្រាស់នៅផ្សាររង្វង់មូលគួរស្រូវនេះ មានទំហំបណ្ដោយ៩ម៉ែត្រ ទទឹង៤ម៉ែត្រ និងកម្ពស់ ២.៥០ម៉ែត្រ ដែលអាចផ្ទុក បន្លែ ផ្លែឈើ និងគ្រឿងបង្កផ្សេងៗ បានរហូតដល់ប្រមាណ៥តោន។

បន្ទប់ត្រជាក់ចល័តដែលក្រុមហ៊ុន អ៊ីស៊ី រីហ្វ្រីជើរេសិន រៀបចំនេះ ត្រូវបានលោក ធៀវ អៀង គូសបញ្ជាក់ថា បានរចនាឡើងបែបទំនើបដោយអាចកត់ចំណាំការចេញចូល និងមិនព្រួយបារម្ភពីការបាត់បង់បន្លែ ផ្លែឈើ ឬទំនិញដែលបានរក្សាទុកក្នុងទូត្រជាក់នោះទេ ដោយសារតែទូត្រជាក់នេះ មានបំពាក់ដោយប្រព័ន្ធ បច្ចេកវិទ្យាចុងក្រោយរបស់បណ្ដាប្រទេសជឿនលឿន។

តាមគម្រោងក្រុមហ៊ុន អ៊ីស៊ី រីហ្វ្រីជើរេសិន នឹងរៀបចំដំឡើងទូត្រជាក់ចល័ត នៅតាមផ្សារនានាទូទាំងប្រទេស ខណៈក្រុមហ៊ុននេះ កំពុងមើលឃើញពីតម្រូវការនៃការប្រើប្រាស់មានការកើនឡើងជាបន្តបន្ទាប់។

បច្ចុប្បន្នក្រុមហ៊ុននេះ បានដាក់ជួលទូត្រជាក់ចល័ត ក្នុងបំណងជួយសម្រួលដល់អាជីវករលក់ដូរ នៅផ្សារចំនួនពីរកន្លែង ក្នុងរាជធានីភ្នំពេញ និងមួយកន្លែងទៀត ស្ថិតនៅក្នុងខេត្តបាត់ដំបង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត៖ និស្សិតខ្មែរនៅអ៊ីស្រាអែល ៣២៣នាក់ ត្រូវបានជម្លៀសទៅទីសុវត្ថិភាព

ព័ត៌មាន
ប្រជាពលរដ្ឋ និងនិស្សិតខ្មែរចំនួន៣២៣នាក់ ក្នុងចំណោម៤៥៤នាក់ ត្រូវបានអាជ្ញាធរអ៊ីស្រាអែលជម្លៀសពីតំបន់មានហានិភ័យទៅកាន់កន្លែងមានសុវត្ថិភាព ខណ…

តើបញ្ហាសង្គ្រាមនៅអ៊ីស្រាអែលពេលនេះ អាចជាឱកាសសម្រាប់កម្ពុជាបង្កើនការនាំចេញផលិតផលស្បៀងដែរ ឬទេ?

ព័ត៌មាន
ជុំវិញបញ្ហាសង្រ្គាមដែលកំពុងកើតមានឡើងនៅអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស និងប៉ាឡេស្ទីននៅពេលនេះ ក្រុមអ្នកជំនាញ អះអាងថា ចង់ឬមិនចង់វានឹងប៉ះពាល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ