វិស័យពន្ធដារ

ក្រុមអ្នករិះគន់ព្រមានថា វិធានការរឹតបន្តឹងការប្រមូលពន្ធរបស់វៀតណាម អាចជះផលប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវកម្មខ្នាតតូច


ប្រទេសវៀតណាម កំពុងធ្វើកំណែទម្រង់ប្រព័ន្ធពន្ធដាររបស់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូល និងធ្វើទំនើបកម្មសេដ្ឋកិច្ច ប៉ុន្តែទន្ទឹមនេះ ក្រុមអ្នករិះគន់បានព្រមានថា វាអាចជះផលប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវកម្មខ្នាតតូច។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ dw.com។
វិស័យពន្ធដារ
ដោយ

បច្ចុប្បន្ន ភាគច្រើននៃអាជីវកម្មខ្នាតតូចលក្ខណៈគ្រួសារចំនួន២លានអាជីវកម្មនៅក្នុងប្រទេស ដែលមានប្រជាជនប្រមាណ១០០លាននាក់មួយនេះ ត្រូវបានដាក់ឱ្យស្ថិតក្រោមប្រព័ន្ធពន្ធជាកញ្ចប់ ដែលមានលក្ខណៈងាយស្រួល និងជាបន្ទុកស្រាលសម្រាប់អ្នកជាប់ពន្ធ។

ប៉ុន្តែចាប់ពីឆ្នាំ២០២៦ តទៅ អាជីវកម្មខ្នាតតូចលក្ខណៈគ្រួសារទាំងអស់នឹងត្រូវដាក់ឱ្យស្ថិតក្រោមប្រព័ន្ធពន្ធរបបស្វ័យប្រកាសដែលមានលក្ខណៈស្មុគស្មាញ ដែលម្ចាស់អាជីវកម្មត្រូវបានតម្រូវឱ្យរក្សាទុកការកត់ត្រាពេញលេញ និងការចុះបញ្ជីពន្ធផ្លូវការ ហើយវាជាបន្ទុកធ្ងន់សម្រាប់អ្នកជាប់ពន្ធ។

ការធ្វើកំណែទម្រង់ប្រព័ន្ធពន្ធដារនេះ គឺជាផ្នែកមួយ ដែលធ្វើឡើងក្នុងគោលដៅធ្វើឱ្យបណ្ដាក្រុមហ៊ុនឯកជនក្នុងស្រុកក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម នៅត្រឹមឆ្នាំ២០៣៥។ ការធ្វើកំណែទម្រង់ប្រព័ន្ធពន្ធដារនេះ ក៏មានគោលដៅបង្កើនចំណូល ដើម្បីប្រមូលលុយយកទៅជួយដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីសុខុមាលភាពសង្គមសំដៅជួយដល់ជនចាស់ជរាផងដែរ។

ក្រុមអ្នករិះគន់បាននិយាយថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការធ្វើទំនើបកម្មពន្ធដារ គឺជាគោលដៅដ៏ល្អ ប៉ុន្តែការអនុវត្តខ្វះតម្លាភាព និងមិនស្មើភាពគ្នាអាចធ្វើឱ្យអាជីវកម្មនានាប្រឈមការក្ស័យធនបិទទ្វារ និងធ្វើឱ្យសាធារណជនបាត់បង់ទំនុកចិត្តមកលើរដ្ឋាភិបាលវៀតណាម៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើតម្លៃសម្ភារៈសំណង់នៅកម្ពុជា មានការប្រែប្រួលយ៉ាងណា ក្រោយបិទច្រកព្រំដែនកម្ពុជា-ថៃ?

វិស័យសំណង់ គឺជាអនុវិស័យមួយដែលបានរងផលប៉ះពាល់ខ្លាំងនៅអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល។ តែយ៉ាងណាអ្នកជំនាញនៅ…

តើចិន ត្រូវធ្វើយ៉ាងណា ដើម្បីឈានទៅសម្រេចគោលដៅកំណើនសេដុ្ឋកិច្ច ៥% នៅឆ្នាំនេះ?

នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង (Li Qiang) បានលើកឡើងនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះថា ប្រទេសចិននឹងបន្តជំរុញការប្រើប្រាស់ក្នុងស្រុក និងការពារជីវភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ