វិស័យពន្ធដារ និង Fintech នៅកម្ពុជា

ក្រុមហ៊ុនកូរ៉េធំមួយគ្រោងបើកសកលវិទ្យាល័យផ្ដោតលើវិស័យពន្ធដារ និង Fintech នៅកម្ពុជា


ប្រធានក្រុមហ៊ុន ប៊ូ យ៉ុង គ្រុបរបស់ប្រទេសកូរ៉េខាងត្បូង បានអះអាងនៅចំពោះមុខរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី ១៨ ខែតុលាថា ក្រុមហ៊ុនេះ នឹងពិនិត្យលទ្ធភាព ក្នុងការបើកសកលវិទ្យាល័យ ដែលផ្តោតទៅលើវិស័យពន្ធដារ និង Fintech នៅកម្ពុជា បន្ទាប់ពីការវិនិយោគលើវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ។
ក្រុមហ៊ុនកូរ៉េធំមួយគ្រោងបើកសកលវិទ្យាល័យផ្ដោតលើវិស័យពន្ធដារ និង Fintech នៅកម្ពុជា
ដោយ

ប្រធានក្រុមហ៊ុន ប៊ូ ម៉ុង គ្រុប បានទទួលស្គាល់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិសេសផ្នែកពន្ធដារ ទាំងកម្ពុជា ក៏ដូចជាសាធារណៈរដ្ឋកូរ៉េ គឺពិតជាបានដើរតួជាសរសរស្តម្ភមួយដ៏សំខាន់ក្នុងការគាំទ្រដល់សេដ្ឋកិច្ចជាតិ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

ក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយលោកបណ្ឌិត LEE JOONG KEUN ប្រធាន ក្រុមហ៊ុន ប៊ូ ម៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉ នាថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ ( ក្រុមហ៊ុន ប៊ូយ៉ុង ខ្មែរ II ខូអិលធីឌី) ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ ក៏ដូចជាចូលរួមសកម្មភាពមនុស្សធម៌ជាច្រើនផ្សេងទៀតនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ពី ការរីកចម្រើន និងសារៈសំខាន់នៃវិស័យ digital ក៏ដូចជា FinTech នៅប្រទេសកម្ពុជាក្នុងបរិការនៃការប្រយុទ្ធប្រឆាំងជាមួយការរីករាតត្បាតនៃជំងឺកូវីដ១៩ និងបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពលើការវិនិយោគបន្ថែម និងផ្ដល់ការគាំទ្រដល់ការអភិវឌ្ឈវិស័យ FinTech នៅប្រទេសកម្ពុជាផងដែរ។

ទន្ទឹមនេះ លោកបណ្ឌិត LEE JOONG KEUN ប្រធាន ក្រុមហ៊ុន ប៊ូ ម៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ បានគូសបញ្ជាក់ថា លោកទទួលស្គាល់តួនាទីស្នូលយ៉ាងចម្បងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិសេស ផ្នែកពន្ធដារ ទាំងកម្ពុជា ក៏ដូចជាសាធារណៈរដ្ឋកូរ៉េផងដែរ, ដែលបានដើរតួជាសរសរស្តម្ភមួយ គាំទ្រដល់សេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ លោកបន្ថែមថា ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ នឹងពិនិត្យលទ្ធភាពក្នុងការបើកសកលវិទ្យាល័យ ដែលផ្តោតទៅលើវិស័យពន្ធដារ និងFintech នៅកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន សង្ឃឹមថាក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួនលើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង បន្តផ្តល់ការគាំទ្រ និងសហការផ្សេងៗទៀតចំពោះក្រុមហ៊ុននៅកម្ពុជាផងដែរ។




អត្ថបទបន្ទាប់


ក្រុមហ៊ុនស្មាត ច្នៃប្រឌិតបន្ថែមមុខងារ វីដេអូតន្ត្រី និង ផតខាសត៍ (PODCAST) ថ្មីក្នុងចំណោមមុខងារថ្មីជាច្រើនទៀតក្នុងកម្មវិធី Pleng និងធ្វើការប្រគុំតន្រ្តីអបអរ #iGoPleng2.0 ជាមួយតារាល្បីៗជាច្រើន

ព័ត៌មាន
អ្នកនាង ឱក សុគន្ធកញ្ញា លោក G-Devith និងលោក Suly Pheng ស្ថិតក្នុងចំណោមតារាល្បីៗជាច្រើននាក់ទៀតដែលនឹងចូលរួមសម្តែងក្នុងកម្មវិធីប្រគុំតន្ត្រី …

កម្ពុជា-ទីម័រខាងកើត ចុះហត្ថលេខាលើឯកសារទ្វេភាគីចំនួន២ លើការជំរុញវិស័យអាកាសចរណ៍ និងពាណិជ្ជកម្មស្រូវ ជាមួយគ្នា

ព័ត៌មាន
តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ