ជំនួបរវាងប្រមុខការទូតអាមេរិកនិងប្រធានាធិបតីចិន

តើក្នុងជំនួបរវាងប្រមុខការទូតអាមេរិកនិងប្រធានាធិបតីចិនសម្រេចបានអ្វីខ្លះ?


ប្រទេសមហាអំណាចទាំងពីរ គឺសហរដ្ឋអាមេរិកនិងប្រទេសចិន កាលពីថ្ងៃចន្ទ បានយល់ព្រមគ្នារក្សាស្ថិរភាពក្នុងទំនាក់ទំនងទ្វេភាគីនិងក្នុងការប្រកួតប្រជែងដ៏ខ្លាំងក្លា បន្ទាប់ពីការទូតនិងយោធានៃប្រទេសទាំងពីរបង្ហាញពីភាពប្រេះឆានិងតានតឹងខ្លាំងបំផុតនៅមួយរយៈចុងក្រោយនេះ។ ការលើកឡើងពីការបន្ធូរបន្ថយភាពតានតឹងនេះបានធ្វើឡើងនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខេន និងប្រធានាធិបតិចិន លោក ស៊ី ជីនពីង នៅឯរដ្ឋធានីប៉េកាំង។
តើក្នុងជំនួបរវាងប្រមុខការទូតអាមេរិកនិងប្រធានាធិបតីចិនសម្រេចបានអ្វីខ្លះ?
ដោយ

យោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ, នៅឯមហាទីប្រជុំរបស់ប្រជាជនចិន ដែលជាកន្លែងសម្រាប់ទទួលប្រមុខរដ្ឋនានា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទទួលស្វាគមន៍ដោយក្តីរាក់ទាក់ និងបានចាប់ដៃលោក អាន់តូនី ប្លីនខេន រដ្ឋមន្ត្រីការបរទេសអាមេរិក ដែលបំពេញទស្សនកិច្ចពីរថ្ងៃនៅប្រទេសចិន។
លោក ស៊ី បានប្រាប់លោក ប្លីនខេន ទល់មុខថា ប្រទេសទាំងពីរបានបង្កើតឱ្យមានការវិវត្ត និងឈានទៅដល់កិច្ចព្រមព្រៀងជាក់លាក់មួយចំនួន ហើយនេះជារឿងល្អណាស់។ ប្រមុខអ្នកការទូតអាមេរិកបានឆ្លើយតបវិញថា ប្រទេសទាំងពីរមានទំនួលខុសត្រូវដើម្បីរៀបចំទំនាក់ទំនងនឹងគ្នា។
ប៉ុន្តែគេនៅមិនដឹងច្បាស់ទេថា តើការលើកឡើងរបស់លោក Xi កំពុងសំដៅទៅលើវឌ្ឍនភាពអ្វី។ តែលោក ប្លីនខេន បានប្រាប់លោក Xi ទៀតថា លោកចង់ឃើញទំនាក់ទំនងចិន-អាមេរិករឹងមាំ និងជម្នះការលំបាកផ្សេងៗ។ ក្នុងនោះដែរ លោក Xi ក៏បានជំរុញទីក្រុងវ៉ាស៊ីនតោនកុំធ្វើឱ្យខូច ឬប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិន។ លោក Xi ប្រហែលចង់សំដៅលើសំណុំរឿងកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។
ក្រោយកិច្ចប្រជុំជាមួយលោក Xi, លោក ប្លីនខេន បាននិយាយនៅក្នុងសន្និសិទសារព័ត៌មានមួយមុនបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកនៅទីក្រុងប៉េកាំងថា ទីក្រុងវ៉ាស៊ីនតោនបានសម្រេចគោលបំណងរបស់ខ្លួន ដោយបានលើកឡើងអំពីការព្រួយបារម្ភរបស់ខ្លួនដោយផ្ទាល់ទៅកាន់មេដឹកនាំចិន និងដោយបានរក្សាបណ្តាញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្សេងទៀតជាមួយចិន។ ថ្វីបើយ៉ាងនេះក្ដី លោក ប្លីងខិន បានគូសបញ្ជាក់ថា ការរីកចម្រើនក្នុងទំនាក់ទំនងទ្វេភាគីនេះមិនមែនលឿនត្រង់ដូចការរំពឹងនោះទេ។

ប្រមុខការទូតអាមេរិករូបនេះបន្ថែមថា ទំនាក់ទំនងនេះបានស្ថិតនៅចំណុចអស្ថិរភាព ហើយភាគីទាំងពីរបានទទួលស្គាល់ពីតម្រូវការក្នុងការធ្វើការដើម្បីរក្សាស្ថិរភាពឡើងវិញ។ លោក ប្លីងខិន បានគូសសង្កត់ធ្ងន់ថា ប៉ុន្តែវឌ្ឍនភាពគឺពិបាកណាស់ វាត្រូវចំណាយពេលវេលា ហើយវាមិនមែនបានផលត្រឹមតែក្នុងដំណើរមួយលើក ក្នុងកិច្ចពិភាក្សាមួយលើកឡើយ។ បើតាមលោក ប្លីងខិន សហរដ្ឋអាមេរិកសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចមានការប្រាស្រ័យទាក់ទងគ្នាកាន់តែប្រសើរ កិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងទៅមុខទៀត។
កាលពីថ្ងៃចន្ទនោះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺស្ថិតនៅលើផ្លូវត្រូវ ហើយបានបង្ហាញពីការរីកចម្រើននៅក្នុងដំណើររបស់លោក ប្លីនខេន។
ទោះបីជាយ៉ាងណាក៏ដោយ ភាពខុសគ្នាគឺនៅមានរវាងប្រទេសសេដ្ឋកិច្ចធំទាំងពីរលើលោក ដោយតម្រូវឱ្យការទាក់ទងគ្នាតាមផ្លូវការទូតបែបនេះបន្ថែមទៀត ទើបអាចយកឈ្នះលើភាពខុសគ្នារវាងភាគីទាំងពីរបាន។
គួរជម្រាបថា ប្រទេសចិនបានបដិសេធសំណើររបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការភ្ជាប់បណ្តាញទំនាក់ទំនងយោធា ដោយប្រទេសចង់ឱ្យអាមេរិកដកទណ្ឌកម្មដែលបានដាក់លើខ្លួនសិន ជាពិសេសដកទណ្ឌកម្មលើប្រមុខការពារជាតិចិន។ ភាគខុសគ្នាស្ថិតនៅលើជំហររបស់ប្រទេសទាំងពីរចំពោះសំណុំរឿងកោះតៃវ៉ាន់ ពាណិជ្ជកម្ម រួមទាំងសកម្មភាពរបស់សហរដ្ឋអាមេរិកចំពោះឧស្សាហកម្មគ្រឿងអេឡិចត្រូនិកទំនើបរបស់ចិន បញ្ហាសិទ្ធិមនុស្ស និងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន៕




អត្ថបទបន្ទាប់


កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមធ្លាក់ចុះជិត១២% ក្នុងទឹកប្រាក់ ៧៥០លានដុល្លារនៅ ៥ខែឆ្នាំនេះ

ព័ត៌មាន
នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៣នេះ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅកម្ពុជាទៅប្រទេសវៀតណាមមានចំនួនជាង៥៤ម៉ឺន៧ពាន់តោន ថយចុះជិត១២% ធៀបនឹងរយៈពេលដូចគ្…

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា អ៊ិនឌីហ្គូ បញ្ជាទិញយន្តហោះ ៥០០ គ្រឿងពីក្រុមហ៊ុនផលិតយន្តហោះ អ៊ែរប៊ឹស

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍របស់ឥណ្ឌា អ៊ិនឌីហ្គូ (IndiGo) បានបញ្ជាទិញយន្តហោះប្រតិកម្មចំនួន ៥០០ គ្រឿង ពីក្រុមហ៊ុនផលិតយន្តហោះបារាំង អ៊ែរប៊ឹស (Airb…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ