ប្រធានក្រុមហ៊ុន ហ្វ័ដ ថា អាមេរិកប្រជែងនឹងចិនរឿងរថយន្តអគ្គិសនី

ប្រធានក្រុមហ៊ុន Ford ថា អាមេរិកប្រជែងនឹងចិនរឿងរថយន្តអគ្គិសនីមិនទាន់បានទេ


នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអាមេរិក ហ្វ័ដ ម៉ូទ័រ (Ford Motor) លោក ប៊ីល ហ្វ័ដ (Bill Ford) បាននិយាយថា សហរដ្ឋអាមេរិកមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីប្រកួតប្រជែងជាមួយនឹងប្រទេសចិនក្នុងការផលិតរថយន្តអគ្គិសនីនៅឡើយទេ ខណៈដែលការលក់រថយន្តអគ្គិសនីនៅចិនបានកើនឡើងទ្វេដងនៅក្នុងឆ្នាំ២០២២ ហើយឆ្នាំ២០២៣នេះ គេរំពឹងថា ការលក់រថយន្តប្រភេទនេះនឹងកើនឡើងថែមទៀតនៅប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ប្រធានក្រុមហ៊ុន ហ្វ័ដ ថា អាមេរិកប្រជែងនឹងចិនរឿងរថយន្តអគ្គិសនីមិនទាន់បានទេ

លោក ប៊ីល ហ្វ័ដ នាយកប្រតិបត្តិក្រុមហ៊ុន ហ័ដ បានប្រាប់ទូរទស្សន៍អាមេរិក CNN កាលពីថ្ងៃអាទិត្យថា ប្រទេសចិនបានអភិវឌ្ឍរថយន្តអគ្គិសនីយ៉ាងឆាប់រហ័ស ហើយពួកគេបានអភិវឌ្ឍវាក្នុងទ្រង់ទ្រាយកាន់តែធំ និងកំពុងនាំចេញផងដែរ។ លោកបានបន្តថា ក្រុមហ៊ុនចិនឥឡូវនេះមិនទាន់មានវត្តមាននៅសហរដ្ឋអាមេរិកទេ ប៉ុន្តែពួកគេនឹងមកកាន់សហរដ្ឋអាមេរិក ដូច្នេះហើយក្រុមហ៊ុនហ្វ័ដត្រូវត្រៀមខ្លួនឱ្យបានរួចស្រេចបាច់ដើម្បីប្រជែង។

ការលក់រថយន្តអគ្គិសនីនៅប្រទេសចិនបានកើនឡើងស្ទើរតែទ្វេដងនៅឆ្នាំ២០២២ ដោយមានអត្រា ៨៧% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្រុមហ៊ុន BYD បានដឹកនាំគេក្នុងទីផ្សារលក់រថយន្តនេះ បន្ទាប់មកគឺក្រុមហ៊ុន GM Group, ក្រុមហ៊ុន Tesla, ក្រុមហ៊ុន Geely Holding, និងក្រុមហ៊ុន GAC Group ហើយការលក់រថយន្តអគ្គិសនីរបស់ចិនត្រូវគេរំពឹងថានឹងកើនលើស ៨ លានគ្រឿងនៅឆ្នាំ២០២៣។

កាលពីខែកុម្ភៈក្រុមហ៊ុនផលិតរថយន្តហ្វ័ដបានប្រកាសផែនការវិនិយោគ ៣,៥ ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតអាគុយរថយន្តអគ្គិសនីនៅរដ្ឋមីឈីហ្គេន (Michigan) ក្នុងកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការប្រើបច្ចេកវិទ្យាពីក្រុមហ៊ុនផលិតអាគុយរបស់ចិនគឺក្រុមហ៊ុន CATL។ ផែនការនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសមាជិកព្រឹទ្ធសភាអាមេរិក លោក ម៉ាកូ រូបីអូ (Marco Rubio) ដោយលោកបានស្នើឱ្យរដ្ឋបាលរបស់លោក បៃដិន ពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងនេះ។

លោក ប៊ីល ហ្វ័ដ ដែលត្រូវជាចៅទួតរបស់ស្ថាបនិកក្រុមហ៊ុន ហិនរី ហ្វ័ដ (Henry Ford) បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍ CNN ថា រោងចក្រផលិតអាគុយនៅរដ្ឋមីឈីហ្គេននេះជាឱកាសសម្រាប់វិស្វករក្រុមហ៊ុន ហ្វ័ដ ដើម្បីសិក្សាពីបច្ចេកវិទ្យារបស់ក្រុមហ៊ុនចិនមួយនេះ បន្ទាប់មកប្រើប្រាស់បច្ចេកវិទ្យានោះដោយខ្លួនឯង។

លោក ហ្វ័ដ បាននិយាយថា រដ្ឋមីឈីហ្គេនជាទឹកដីនៃរោងចក្ររបស់ក្រុមហ៊ុន Ford ទាំងស្រុងតែម្ដងដូច្នេះហើយពួកគេនឹងក្លាយជាបុគ្គលិករបស់ក្រុមហ៊ុនហ្វ័ដ ហើយអ្វីដែលក្រុមហ៊ុននេះត្រូវធ្វើគឺការផ្តល់អាជ្ញាប័ណ្ណលើបច្ចេកវិទ្យា គឺជាការស្រេច។

ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ហ្វ័ដ លោក ជីម ហ្វាឡេយ៍ (Jim Farley) បាននិយាយក្នុងខែឧសភាថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនជាគូប្រជែងដ៏សំខាន់របស់ខ្លួននៅក្នុងវិស័យនេះ ហើយថាក្រុមហ៊ុន Ford ត្រូវការម៉ាកយីហោប្លែកពីគេ ឬតម្លៃទាប ដើម្បីឈ្នះក្រុមហ៊ុនផលិតរថយន្តចិន។

លោក ហ្វាឡេយ៍ បាននិយាយថា ក្រុមហ៊ុនហ្វ័ដរបស់លោកបានមើលឃើញក្រុមហ៊ុនចិនគឺជាអ្នកប្រកួតប្រជែងដ៏សំខាន់បំផុត គឺមិនមែនក្រុមហ៊ុនផលិតរថយន្ត GM ឬក៏ក្រុមហ៊ុន Toyota នោះឡើយព្រោះក្រុមហ៊ុនចិននឹងក្លាយជាក្រុមហ៊ុនដ៏ខ្លាំងជាងគេបំផុតចំពោះរឿងរថយន្តអគ្គសនី៕




អត្ថបទបន្ទាប់


ក្រោយពីការវាយបកលើរុស្ស៊ី ១០ថ្ងៃមកនេះ តើកងទ័ពអ៊ុយក្រែនសម្រេចបានលទ្ធផលអ្វីខ្លះ?

ព័ត៌មាន
ការវាយបករបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ីបានផលជាបណ្ដើរៗហើយ ប៉ុន្តែមិនទាន់ដល់កម្រិតដែលអ្នកសង្កេតការណ៍មួយចំនួនបានរំពឹងទុកនោះទេ។ រ…

ប្រទេសប៉ាគីស្ថានបាត់បង់ឱកាសបានជំនួយសង្គ្រោះផ្នែកហិរញ្ញវត្ថុពី IMF សម្រាប់ទិញទំនិញនាំចូល

ព័ត៌មាន
ប្រទេសប៉ាគីស្ថានបាត់បង់ឱកាសបានជំនួយសង្គ្រោះផ្នែកហិរញ្ញវត្ថុពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់ទិញទំនិញនាំចូល ខណៈដែលមូលនិធិរូបិយ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ