បញ្ហាកង្វះថាមពលសកលលោក

តើវិស័យអគ្គិសនីកម្ពុជាទទួលរងឥទ្ធិពលអ្វីខ្លះ​ពីបញ្ហាកង្វះថាមពលធ្ងន់ធ្ងររបស់សកលលោក?


ថ្នាក់ដឹកនាំជាន់ខ្ពស់អគ្គិសនីកម្ពុជា បានអះអាងថា បញ្ហាតម្លៃប្រេងឥន្ធនៈកំពុងឡើងថ្លៃ និងកង្វះថាមពលប្រើប្រាស់ជាសកលបានជះឥទ្ធិពលមួយចំនួនដល់ការផលិតថាមពលអគ្គិសនីនៅកម្ពុជា។ ប៉ុន្តែបញ្ហាទាំងនេះ មិនបានជះឥទ្ធិពលធ្ងន់ធ្ងរធ្វើឲ្យកម្ពុជាខ្វះខាតថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់នោះទេ គ្រាន់តែមានការកើនឡើងថ្លៃដើម នៃការផលិតបន្តិចបន្តួចតែប៉ុណ្ណោះ។ ទោះបីថ្លៃដើមផលិតអគ្គិសនីនៅកម្ពុជាបច្ចុប្បន្ន មានការឡើងថ្លៃក៏ដោយ តែអគ្គិសនីកម្ពុជាក្រោមការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាមិនដំឡើងថ្លៃអគ្គិសនីនោះទេ។
ADB អនុម័តប្រាក់កម្ចីជិត ១២៨លានដុល្លារ ឲ្យកម្ពុជាសម្រាប់ពង្រីកបណ្ដាញបញ្ជូនថាមពលអគ្គិសនី
ដោយ

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាអគ្គនាយកអគ្គិសនីកម្ពុជាបានបញ្ជាក់ប្រាប់សារព័ត៌មាន ខេមបូណូមីស ថា តម្លៃប្រេងឥន្ធនៈ និងធ្យូងថ្មឡើងថ្លៃ ដែលបង្កជាវិបត្តិថាមពលសកល បានជះឥទ្ធិពលខ្លះដែរ មកវិស័យថាមពលអគ្គិសនីកម្ពុជា។ ទោះបីវិបត្តិនេះមិនបានជះឥទ្ធិពលធ្ងន់ធ្ងរតែវាបានធ្វើថ្លៃដើមផលិតអគ្គិសនីរបស់រោងចក្រដើរដោយប្រេងឥន្ធនៈ និងធ្យូងថ្មនៅកម្ពុជាមានការកើនឡើងមួយកម្រិត។

ស្របពេលប្រទេសធំៗមួយចំនួន កំពុងប្រឈមនឹងកង្វះថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ ដោយសារវិបត្តិខាងលើ ប៉ុន្តែបញ្ហានេះមិនបានកើតឡើងចំពោះកម្ពុជានោះទេ។ បើតាមការអះអាងរបស់ឯកឧត្តម កែវ រតនៈ បច្ចុប្បន្នកម្ពុជាមានថាមពលអគ្គិសនីគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការប្រើប្រាស់សម្រាប់ ប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុន រោងចក្រ សហគ្រាស និង អាជីវកម្មផ្សេងៗ។

ជាមួយគ្នានេះឯកឧត្តម ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែនិងថាមពលបានបញ្ជាក់ប្រាប់សារព័ត៌មាន ខេមបូណូមីស ថា តាមតេឡេក្រាមថា កម្ពុជាមិនមានការខ្វះខាតថាមពលអគ្គិសនីសម្រាប់បំពេញតម្រូវការប្រើប្រាស់លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងលំនៅឋាននោះទេ។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា វិបត្តិថាមពលនៅប្រទេសមួយចំនួនលើពិភពលោកមិនប៉ះពាល់ដល់កម្ពុជានោះទេ។ នៅឆ្នាំ២០២១ កម្ពុជាបានបន្ថែមស្ថានីយអគិ្គសនីដើរដោយពន្លឺព្រះអាទិត្យទំហំ ១២០មេហ្កាវ៉ាត់ ដើម្បីជួយបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។ 

បន្ថែមពីលើនេះទៅទៀត ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានសង្កត់ធ្ងន់ថា ទោះបីបច្ចុប្បន្នថ្លៃដើមផលិតអគ្គិសនីនៅកម្ពុជាមានការកើនឡើង តែអគ្គិសនីកម្ពុជា ក្រោមការជួយសម្របសម្រួលពីរាជរដ្ឋាភិបាល មិនបានដំឡើងថ្លៃអគ្គិសនីសម្រាប់អ្នកប្រើប្រាស់ចុងក្រោយនោះទេ។ ការមិនដំឡើងថ្លៃអគ្គិសនីនេះ ព្រោះរាជរដ្ឋាភិបាលចង់ជួយសម្រាលការចំណាយរបស់ប្រជាពលរដ្ឋក្នុងអំឡុងនៃវិបត្តិកូវីដ-១៩ ដែលធ្វើឲ្យពួកគេបាត់បង់ប្រាក់ចំណូល។

គួររំលឹកថា ប្រទេសធំៗមួយចំនួននៅលើពិភពលោក និងក្នុងតំបន់បាននិងកំពុងប្រឈមនឹងកង្វះខាតថាមពលសម្រាប់ប្រើប្រាស់លើតម្រូវការប្រចាំថ្ងៃ និងអាជីវកម្ម។ បញ្ហាវិបត្តិថាមពលនេះ បានកើតឡើងក្រោយតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីលើសកលលោកមានការកើនឡើង បន្ទាប់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ គួបផ្សំការកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មក្នុងការផលិតថាមពលអគ្គិសនី និងតម្លៃប្រេងឥន្ធនៈឡើងថ្ងៃជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាប្រមូលចំណូល​ពន្ធសរុបបានត្រឹម ៣,៨ពាន់លានដុល្លារ នៅ៩ខែឆ្នាំ២០២១

ព័ត៌មាន
វិបត្តិកូវីដ-១៩ នៅតែជាឧបសគ្គរបស់ពិភពលោក រួមទាំងប្រទេសកម្ពុជា ផងដែរ។ ជាក់ស្ដែង ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១ កម្ពុជា ចំណូលពន្ធដែលប្រមូលដោយអ…

WHO ទទួលស្គាល់វ៉ាក់សាំង AstraZeneca ផលិតនៅថៃហើយ សម្រាប់​ការប្រើប្រាស់បន្ទាន់

ព័ត៌មាន
វ៉ាក់សាំងកូវីដ១៩ ប្រភេទ AstraZeneca ដែលផលិតដោយក្រុមហ៊ុន Siam Bioscience របស់ថៃ ត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់ និងបានដាក់ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ