ជំនួបឯកឧត្តម វង្សី វិស្សុត ជាមួយឯកអគ្គរាជទូតជប៉ុននៅកម្ពុជា

តើឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអ្វីខ្លះនៅក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុននៅកម្ពុជា?


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាល ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារមួយចំនួន។
ជំនួបឯកឧត្តម វង្សី វិស្សុត ជាមួយឯកអគ្គរាជទូតជប៉ុននៅកម្ពុជា
តើឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអ្វីខ្លះនៅក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុននៅកម្ពុជា?

នាជំនួបនៅទីស្ដីការគណៈរដ្ឋមន្ត្រីនោះ ឯកឧត្តម UENO Atsushi បានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងអណត្តិ​កន្លងមក ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានសម្រេចនូវ​សុខសន្តិភាព​ជូនប្រជាជនកម្ពុជានិងការអភិវឌ្ឍគួរឱ្យកោតស្ញប់ស្ញែង។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត​ក៏បានអបអរសាទរ និងបានសម្តែងនូវស្មារតីសុទិដ្ឋិនិយមថារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខ នឹងបន្តធានាបាននូវសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជា និងបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមចំណែកគាំទ្រដល់កិច្ចខិត ខំប្រឹងប្រែងរបស់​រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរ​ចំពោះកិច្ចខិតខំប្រឹងប្រែង និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា និង បានចាត់ទុកកម្ពុជា​ជាប្រទេសគំរូមួយពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មក្នុងប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធធនាគារ។

តើឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអ្វីខ្លះនៅក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុននៅកម្ពុជា?

ជាការឆ្លើយតប ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ឯកឧត្តមបានបន្តថា ជប៉ុនជាមិត្តដ៏ល្អ, ជិតស្និត និងស្មោះត្រង់របស់កម្ពុជា ក្នុងគ្រប់កាលៈទេសៈ​ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម បច្ចេកវិទ្យា និង ការអភិវឌ្ឍនានា នាពេលកន្លមកនេះ។ ឯកឧត្តមបានបន្តថា កម្ពុជា-ជប៉ុនមានចំណងទាក់ទងដ៏យូរលុង ហើយឆ្នាំ២០២៣ នេះ គឺជាខួបលើកទី៧០ ឆ្នាំ នៃចំណងការទូតរវាងប្រទេសយើងទាំងពីរ។ បច្ចុប្បន្ន, ទំនាក់ទំនង និងចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការនៃប្រទេស​ទាំងពីរ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ហើយត្រូវបានដំឡើងកម្រិត ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ឯកឧត្តម វង្សី វិស្សុត បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលជប៉ុន​ និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ចាប់តាំងពីដំណាក់កាលស្វែងរកសន្តិភាព រហូតដល់ដំណាក់កាលនៃការស្តារ និងអភិវឌ្ឍន៍កម្ពុជា។

តើឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអ្វីខ្លះនៅក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុននៅកម្ពុជា?

នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងអំពីអាទិភាពសំខាន់ៗ នៃ«យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ដែល ផ្តោតសំខាន់ទៅលើការអភិវឌ្ឍ​មូលធនមនុស្ស, ការបង្កើន​ប្រសិទ្ធភាពអភិបាលកិច្ច​ និងការលើកកម្ពស់សមត្ថភាពស្ថាប័នសាធារណៈឱ្យ​កាន់​​តែ​ប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា និងធានាឱ្យ​បាននូវចីរ​ភាព​​នៃការ​​អភិវឌ្ឍ​​សង្គម​សេដ្ឋកិច្ច សំដៅឈានឆ្ពោះ​ទៅ​​សម្រេច​​មហិច្ឆតាក្លាយ​ជា​ប្រទេស​មានចំណូល​ខ្ពស់នៅ​​ឆ្នាំ២០៥០។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអំពីលទ្ធភាពក្នុងការពង្រឹងសហការជាមួយរាជរដ្ឋាភិបាលជប៉ុនក្នុងការលើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ច, ការកសាងស្ថាប័នសាធារណៈមួយដែលរឹងមាំនិងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងជាពិសេសការតាក់តែងច្បាប់ និងរៀបចំក្របខណ្ឌគតិយុត្តដែលមានសង្គតិភាព, ប្រសិទ្ធភាព, ងាយស្រួលក្នុងការអនុវត្ត និងព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

តើឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអ្វីខ្លះនៅក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុននៅកម្ពុជា?

ឯកឧត្តមឯកអគ្គរាជទូត ក៏បានកោតសរសើរចំពោះការរៀបចំ «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ដែលជាឯកសារបង្ហាញផ្លូវយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា, ហើយបានបញ្ជាក់ថារាជរដ្ឋាភិបាលជប៉ុនមានឆន្ទៈមុតមាំក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រនេះឱ្យបានជោគជ័យ តាមរយៈការបន្សុំជាមួយនឹងធម្មនុញ្ញនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍ (Development Cooperation Charter) របស់ជប៉ុន។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត ក៏មាននឹងពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្រដល់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការតាមដាន និងវាយតម្លៃការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» និងមុខងារផ្សេងៗទៀតផងដែរ។

តើឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអ្វីខ្លះនៅក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុននៅកម្ពុជា?

ក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និង ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ប្រកបដោយផ្លែផ្កា លើការពង្រឹង និង​ពង្រីកកិច្ចសហ​​ប្រតិបត្តិការ ក្នុងវិស័យទូរគមនាគមន៍, ឌីជីថល, សុខភាពសាធារណៈ, ការអប់រំ, ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងឡូជីស្ទីក, ការអភិវឌ្ឍកំពង់ផែស្វ័យតក្រុងព្រះសីហនុ, ការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក ការអភិវឌ្ឍបច្ចេកវិទ្យា ៥G, និងបង្កើតមូលដ្ឋានគ្រប់គ្រងទិន្នន័យ និងកិច្ចដំណើរការនៃមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (Cambodia-Japan Digital Manufacturing – CJDM) ព្រមទាំងការ ទាក់ទាញការវិនិយោគផ្ទាល់ពីជប៉ុនផងដែរ។

តើឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអ្វីខ្លះនៅក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុននៅកម្ពុជា?

ជាទិសដៅទៅមុខ, ក្នុងបរិបទដែលសកលលោកកំពុងប្រឈមនឹងការប្រែប្រួលនៃនិម្មាបនកម្មសង្គម-សេដ្ឋកិច្ច និងភាពមិនច្បាស់លាស់នៃស្ថានភាពភូមិសាស្ត្រនយោបាយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និង ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវទំនុកចិត្តថាកម្ពុជា និងជប៉ុននឹងបន្តរឹតចំណងមិត្តភាពសម្រាប់ជាប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ ទោះបីជាក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។ កម្ពុជា និង ​ជប៉ុន បន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម និង ការអភិវឌ្ឍដើម្បីប្រយោជន៍ប្រទេសទាំងពីរ​។ ក្នុងស្មារតីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើដល់ ឯកឧត្តមឯកអគ្គរាជទូត ពិនិត្យលទ្ធភាពរៀបចំកិច្ចសន្ទនាគោលនយោបាយ (Policy Dialogue) រវាងប្រទេសទាំងពីរ ដើម្បីកំណត់នូវគោលជំហររួមគ្នា (Common ground) ដើម្បីសម្រប និងបន្ស៊ីគ្នារវាងគោលនយោបាយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្មីរបស់ជប៉ុន ជាមួយនឹងគោលនយោបាយនិងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់កម្ពុជា ក្នុងគោលដៅធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជា-ជប៉ុន កាន់តែរឹងមាំ, គ្រប់ជ្រុយជ្រោយ និងយូរអង្វែង សម្រាប់ជាប្រយោជន៍ដល់ប្រទេសទាំងពីរ។

តើឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអ្វីខ្លះនៅក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុននៅកម្ពុជា?

ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណជាថ្មីម្តងទៀតជូនចំពោះ ឯកឧត្តមឯកអគ្គរាជទូត និងរាជរដ្ឋាភិបាលជប៉ុន ជាពិសេសសម្រាប់ការផ្តល់ជំនួយដល់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងការគាំទ្រដល់ គម្រោងអាណត្តិកេរដំណែលរបស់មជ្ឈមណ្ឌល​តម្កល់ឯកសាច្បាប់ពាក់ព័ន្ធទៅនឹង អ.វ.ត.ក.។ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវស្មារតីរីករាយក្នុងការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រទេសកម្ពុជាឱ្យបានរីកចម្រើនថែមទៀត៕

None



អត្ថបទបន្ទាប់


ពលរដ្ឋម៉ាឡេស៊ីសម្រុកទិញអង្ករចំពេលតម្លៃទីផ្សារពិភពលោកកើនឡើង

ម៉ាឡេស៊ី ទំនងជាកំពុងតែស្ថិតនៅក្នុងវិបត្តិខ្វះអង្ករ ខណៈដែលមានសេចក្តីរាយការណ៍ថា នៅតាមហាងផ្សារទំនើប និងហាងលក់ទំនិញនានា ដែលមានអង្ករលក់ គ…

សិង្ហបុរីប្រកាសផ្តល់កញ្ចប់ប្រាក់បន្ថែមជាង ៨០០ លានដុល្លារ សម្រួលការរស់នៅដល់ពលរដ្ឋ

ក្រសួងហិរញ្ញវត្ថុសិង្ហបុរី កាលពីថ្ងៃទី២៨ ខែកញ្ញា បានប្រកាសផ្តល់កញ្ចប់ប្រាក់បន្ថែមចំនួនរហូតដល់ ៨០០ លានដុល្លារអាមេរិក ដើម្បីជួយក្រុមគ្រួសារពល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ