ធនាគារប្រទេសចិន

ធនាគារខ្នាតយក្សទាំង១០ក្នុងលោក, ធនាគារចិន ៤ឈរក្នុងកំពូលតារាង


នៅឆ្នាំ២០២០ មានធនាគារចំនួន១ពាន់ស្ថាប័នត្រូវបានស្ថាប័ន The Banker រាប់បញ្ចូលថាជាធនាគារធំជាងគេក្នុងលោក ផ្អែកតាមទំហំដើមទុនស្នូលនៃធនាគារទាំងនោះ។ ក្នុងចំណោមនោះ មានធនាគារពីប្រទេសចំនួន ៤ បានជាប់ក្នុងកំពូលធនាគារទាំង១០ ក្នុងលោក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺធនាគារយក្សៗរបស់ចិនដល់ទៅ ៤ បានជាប់កំពូលតារាងនាំមុខប្រទេស៣ផ្សេងទៀត។ កំពូលធនាគារទាំង ១០នោះរួមមាន៖
ធនាគារធំៗទាំង៤ក្នុងប្រទេសចិននិងក្នុងពិភពលោក
ដោយ

. ធនាគារ Industrial and Commercial Bank of China (ICBC)

បង្កើតឡើងនៅ​ក្នុងឆ្នាំ ១៩៨៤ មានទីស្នាក់ការ​កណ្តាល​នៅក្រុង​ប៉េកាំង​ប្រទេសចិន​ ជាមួយនិងសាខាជាង​៤០០​សាខាក្នុង៤៧ប្រទេស។ ធនាគារ ICBC ​មាន​ដើមទុន​ស្នូល​ប្រមាណ ៣រយ​៨០ពាន់​លាន​ដុល្លារ​អាមេរិក។

. ធនាគារ China Construction Bank (CCB)

បង្កើតឡើង​នៅក្នុងឆ្នាំ​១៩៥៤ មានទីស្នាក់ការ​កណ្តាល​នៅក្រុង​ប៉េកាំង​ប្រទេស​ចិន​ ជាមួយ​នឹងសាខាក្នុង​ប្រទេស​ចិន​ជាង១ម៉ឺន៤ពាន់​សាខា និងសាខា​ក្នុង១០​ប្រទេស​ផ្សេងទៀត។ ធនាគារ CCB  មានដើម​ទុនស្នូល​ប្រមាណ ៣រយ១៦ពាន់លានដុល្លារអាមេរិក។

. ធនាគារ Agricultural Bank of China (AgBank)

ជាមួយនឹង​ សាខា​មានក្នុង​ប្រទេស​ចំនួន ៨​ផ្សេងគ្នា ធនាគារ Agricultural Bank of China បច្ចុប្បន្ន​មាន​ដើមទុន​ស្នូល​ប្រមាណ ២រយ ២៨ពាន់លាន​ដុល្លារអាមេរិក។ ធនាគារនេះ ត្រូវបាន​បង្កើតឡើង​នៅក្នុងឆ្នាំ​១៩៥១ មានទីស្នាក់ការ​កណ្តាល​នៅក្រុង​ប៉េកាំង​ប្រទេសចិន។

. ធនាគារ Bank of China

បង្កើតឡើងនៅ​ក្នុងឆ្នាំ​១៩១២ មានទីស្នាក់ការ​កណ្តាល​នៅក្រុងប៉េកាំង​ប្រទេស​ចិន ជាមួយនឹង​សាខាក្នុងជាង ៣០ប្រទេស​ផ្សេងគ្នា ធនាគារ Bank of China មាន​ដើមទុនស្នូលប្រមាណ ២រយ៥៨ពាន់លាន​ដុល្លារអាមេរិក។

. ធនាគារ ​JP Morgan Chase

ធនាគារនេះ មានសាខា​ជាង ៤០​នៅទូទាំង​ប្រទេស និងត្រូវបាន​បង្កើតឡើង​​នៅក្នុង​ឆ្នាំ២០០០ បច្ចុប្បន្ន​មាន​ស្នាក់ការកណ្តាល​នៅមាហ៉ាន់តាន់ សហរដ្ឋអាមេរិក។ ធនាគារ JP Margan Chase មាន​ដើមទុនស្នូល​ប្រមាណ ២រយ១៤ពាន់​លាន​ដុល្លារអាមេរិក។

៦. ធនាគារ Bank of America

បង្កើតឡើងនៅ​ក្នុង​ឆ្នាំ ២០០០ មានទីស្នាក់ការ​កណ្តាល​នៅរដ្ឋ​ខារូលាយណា​ខាងជើង សហរដ្ឋអាមេរិក ជាមួយនឹង​សាខាក្នុង​៤០ប្រទេស​ផ្សេងគ្នា ធនាគារ Bank of America មាន​ដើមទុនស្នូល​ប្រមាណ ១រយ៨៨ពាន់លាន​ដុល្លារអាមេរិក។

៧. ធនាគារ Wells Fargo

ជាមួយ នឹង​ដើមទុន​ស្នូល​មាន​ប្រមាណ ១រយ​៥៩​ពាន់លាន​ដុល្លារ ធនាគារ Wells Fargo មាន​សាខា​សរុប​ក្នុង​ប្រទេស​ចំនួន ៣៥ និងមាន​ស្នាក់ការកណ្ដាល​នៅ​ សេហ្វ្រេន​ស៊ីស្កូ សហរដ្ឋអាមេរិក។ ធនាគារនេះ ត្រូវបាន​បង្កើតឡើងនៅក្នុងឆ្នាំ១៩២៩។

៨. ធនាគារ Citigroup ​

ធនាគារនេះ មានទីស្នាក់ការ​កណ្តាល​នៅ ម៉ាហាន់តាន់ សហរដ្ឋអាមេរិក និង​ត្រូវបាន​បង្កើតឡើង​នៅក្នុងឆ្នាំ​១៨៦៥ ហើយបច្ចុប្បន្ន​មាន​សាខា​ជាង ៤ពាន់កន្លែង​នៅ​ទូទាំង។​ពិភពលោក ធនាគារ Citigroup មាន​ដើមទុន​ស្នូល​ប្រមាណ ១រយ៥៦ពាន់​លាន​ដុល្លារអាមេរិក។

. ធនាគារ HSBC

បង្កើតឡើងនៅ​ក្នុងឆ្នាំ ១៩៩៨ មានទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុងឡុង ចក្រភព​អង់គ្លេស​ជាមួយ​នឹងសាខា​ក្នុង ៦៥ប្រទេស​ទូទាំង​ពិភពលោក ធនាគារ HSBC មាន​ដើមទុនស្នូល​ប្រមាណ ១រយ៤៨ពាន់លាន​ដុល្លារ​អាមេរិក។

១០. ធនាគារ Mitsubishi UFJ

ធនាគារ ជប៉ុន​មួយនេះ មាន​ដើមទុន​ស្នូល​ប្រមាណ ១រយ៤៤ពាន់លាន​ដុល្លារ និងមាន​ស្នាក់ការ​កណ្ដាល​នៅក្នុង​ទីក្រុង​តូក្យួ។ បង្កើតឡើង​នៅក្នុង​ឆ្នាំ ២០០៥  បច្ចុប្ប្ន​ធនគារនេះ មាន​សាខា​ក្នុង​៧៦ប្រទេសទូទាំង​ពិភពលោក។

សូមបញ្ជាក់​ថា The Banker ​ ជា​ស្ថាប័ន​ បោះពុម្ពផ្សាយ​កិច្ចការ​ហិរញ្ញវត្ថុអន្តរជាតិ​ប្រចាំខែ​ជាភាសាអង់គ្លេស ដែលត្រូវបាន​រៀបរៀង​ឡើង​ដោយ​ទស្សនាវដ្តី The Financial Time មានទីតាំង​នៅចក្រភព​អង់គ្លេស៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំនិង​បុគ្គលិក​ អេស៊ីលីដា អបអរសាទរ​ចំពោះឯកឧត្ដម ជា ចាន់តូ ទទួល​ពានរង្វាន់ជា ធនាគារិកដ៏ឆ្នើម​នៃធនាគារកណ្ដាលប្រចាំឆ្នាំ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក

ព័ត៌មាន
នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ ថ្នាក់​ដឹកនាំ​ធនាគារ អេស៊ីលីដា ភីអិលស៊ី និងកម្មករនិយោជិត​គ្រប់លំដាប់ថ្នាក់ បាន​ផ្ញើ​សារ​​អបអរសាទរ ចំ…

កូវីដ១៩៖ជាសះស្បើយម្នាក់និងរកឃើញករណីថ្មី១៣នាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីការព្យាបាលជាសះស្បើយលើអ្នកជំងឺកម្នាក់ ព្រមទាំងបានរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន១៣ករណីទៀត ដែលក្នុងនោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ