ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្តល់ និង ការបញ្ចប់គោរមងារឧកញ៉ា


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងត្រួតពិនិត្យ និងវាយតម្លៃលើសេចក្ដីព្រាងអនុក្រឹត្យ​ស្ដីពីការគ្រប់គ្រងគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា ដោយមានការចូលរួមពី ឯកឧត្តមជាអនុប្រធាន និងសមាជិកនៃគណៈកម្មការអន្តរក្រសួងត្រួតពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្តល់ និង ការបញ្ចប់គោរមងារឧកញ៉ា
ដោយ

អង្គប្រជុំបានធ្វើការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីបែបបទនិងនីតិវិធីនៃការស្នើសុំនិងវាយតម្លៃក្នុងការផ្ដល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា។

អនុក្រឹត្យនេះកំណត់អំពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងការវាយតម្លៃក្នុងការផ្ដល់គោរមងារឧកញ៉ា ទំហំទឹកប្រាក់នៃអំណោយនិងវិភាគទាន របកគំហើញបច្ចេកវិទ្យាថ្មីៗឬស្នាដៃពិសេស ព្រមទាំងបែបបទនិងនីតិវិធីនៃការបញ្ចប់គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្ដីថ្លៃថ្នូរ ទំនៀមទម្លាប់ ប្រពៃណីល្អ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

None



អត្ថបទបន្ទាប់


Yeo's Cambodia បន្ថែមអត្ថប្រយោជន៍ទ្វេដងក្នុងទឹកសណ្តែកសៀង Immuniti របស់ខ្លួនជាមួយវីតាមីន B6 និងរ៉ែស័ង្កសី ដើម្បីជំនួយដល់សុខភាពឱ្យកាន់តែប្រសើរ

ក្រុមហ៊ុន Yeo’s Cambodia ជាក្រុមហ៊ុនផលិតទឹកផ្លែឈើដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានចាប់ដំណើរការផលិតនូវភេសជ្ជៈទឹកសណ្តែកសៀង ដែលទើបនឹង…

តម្លៃជ្រូករស់បច្ចុប្បន្នបានរើបឡើងបន្តិច តែកសិករនៅតែប្រឈមការខាត

ស្របពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមខិតជិតចូលមកដល់ យើងសង្កេតឃើញតម្លៃជ្រូករស់នៅកម្ពុជា ដែលបានធ្លាក់ថ្លៃចុះដល់៦ពាន់រៀលក្នុងមួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ