

សម្ភារៈបន្ទប់គេង និងផ្ទះបាយដែលមានការបញ្ចុះតម្លៃយ៉ាងច្រើននោះរួមមាន ពូកសុខភាព ម៉ាក Everon និង ម៉ាក Goodnite សម្រាប់អ្នកមានបញ្ហាឆ្អឹងខ្នង ចង្កេះ និងស្មា ខ្នើយសុខភាព ឆ្នាំង ចាន និងសម្ភារៈជាច្រើនទៀត ។
លោក ឡេង រ៉ាវី ប្រធានគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន មេហ្គាឌីស មានប្រសាសន៍ថា៖ “ក្នុងនាមជាក្រុមហ៊ុនដែលមានជំនាញផ្នែកសម្ភារៈបន្ទប់គេង និងផ្ទះបាយ ក្រុមហ៊ុន មេហ្គាឌីស មានបំណងលើកកម្ពស់ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនផាសុកភាព និងអនាម័យទាំងនៅបន្ទប់គេង និងផ្ទះបាយ ដូច្នេះ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ក្រុមហ៊ុនបានរៀបចំកម្មវិធីប្រូម៉ូសិននេះឡើង ដើម្បីឲ្យអតិថិជនអាចទទួលបាននូវផលិតផលដែលមានគុណភាព ក្នុងតម្លៃពិសេសពុំធ្លាប់មាន ហើយអាចឲ្យពួកគាត់យកធ្វើជាកាដូសម្រាប់ឪពុកម្ដាយ និងមនុស្សជាទីស្រលាញ់ក្នុងឱកាសពិធីបុណ្យធំប្រពៃណីជាតិខ្មែរយើងនេះ” ។
ការបញ្ចុះតម្លៃពិសេសនេះមានអនុវត្តនៅគ្រប់ទីតាំងទាំងអស់របស់មេហ្គាឌីស ដូចជា មេហ្គាឌីសសាខាផ្សារទំនើបអ៊ីអន២ សែនសុខស៊ីធី ជាន់ផ្ទាល់ដី (ជាប់ហាងកាហ្វេប្រោន) មេហ្គាឌីសសាខាបាយ័ន ទួលគោក មេហ្គាឌីស ក្នុងស្ថានីយប្រេងឥន្ធនៈ Total បឹងបៃតង លើវិថី ឧកញ៉ា ម៉ុង ឫទ្ធី មេហ្គាឌីស ក្នុងស្ថានីយប្រេងឥន្ធនៈ Total ព្រៃស នៅជាប់ស្តុបព្រៃស និងមេហ្គាឌីស ក្នុងស្ថានីយប្រេងឥន្ធនៈ Total 371 ជាប់ខ្លោងទ្វារ វត្តអង្គពោធិញ្ញាណ ។



អតិថិជនអាចអញ្ជើញទៅកាន់ហាងដោយផ្ទាល់ ឬតាមលេខទូរស័ព្ទ 087 735 999/ 078 999 953/ 070 995 772/ 016 281 188/ 015 537 575 ឬចូលទៅទំព័រហ្វេសប៊ុករបស់ ក្រុមហ៊ុន https://www.facebook.com/MegadisStore ។