វិស័យឌីជីថល

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្នើរដ្ឋាភិបាលកូរ៉េខាងត្បូងបន្តជួយគាំទ្រកម្ពុជាលើភាពជាដៃគូក្នុងវិស័យឌីជីថល


រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានស្នើរដ្ឋាភិបាលកូរ៉េខាងត្បូង បន្តជួយគាំទ្រកម្ពុជាលើភាពជាដៃគូក្នុងវិស័យឌីជីថល ក៏ដូចជាជួយគាំទ្រគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដែលជាគំនិតផ្តួចផ្តើមមានទិសដៅជំរុញការទទួលយកបច្ចេកវិជ្ជាឌីជីថលនៅកម្ពុជា ខណៈដែលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយឌីជីថល ២០២២-២០៣៥ ដែលផ្តោតលើចក្ខុវិស័យ «ការកសាងរដ្ឋាភិបាលឌីជីថលដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ» ។
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្នើរដ្ឋាភិបាលកូរ៉េខាងត្បូងបន្តជួយគាំទ្រកម្ពុជាលើភាពជាដៃគូក្នុងវិស័យឌីជីថល

នៅក្នុងវេទិការដ្ឋាភិបាលឌីជីថលកម្ពុជា-កូរ៉េ នាថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសរំលេចនូវ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាផ្តោតលើចក្ខុវិស័យ «ការកសាងរដ្ឋាភិបាលឌីជីថលដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ» ដែលមានយន្តការថ្នាក់ជាតិដឹកនាំ សម្របសម្រួល និងអនុវត្តដោយមានការរៀបចំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងអង្គភាពទទួលបន្ទុកបរិវត្តកម្មឌីជីថលនៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានគូសបញ្ជាក់បន្ថែមថា ដើម្បីសម្រេចបានគោលនយោបាយនេះ ត្រូវមានគោលដៅជាយុទ្ធសាស្ត្រចំនួន៤ រួមមាន៖ ការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលឌីជីថល, ការកសាងអភិបាលកិច្ចនិងសេវាសាធារណៈឌីជីថល, ការកសាងសមត្ថភាព និងនវានុវត្តន៍ឌីជីថល និងការលើកកម្ពស់កិច្ចសហការនិងភាពជាដៃគូវាងរដ្ឋនិងឯកជន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម Chang-Seob Han អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងសន្តិសុខនៃសាធារណរដ្ឋកូរ៉េ នឹងបានស្នើរដ្ឋាភិបាលកូរ៉េ បន្តជួយគាំទ្រកម្ពុជាលើភាពជាដៃគូក្នុងវិស័យឌីជីថល ក៏ដូចជាជួយគាំទ្រគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដែលជាគំនិតផ្តួចផ្តើមមានទិសដៅជំរុញការទទួលយកបច្ចេកវិជ្ជាឌីជីថលនៅកម្ពុជា។ ទន្ទឹមនេះ ភាគីកូរ៉េបានឆ្លើយតបទៅនឹងសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី ដោយភាគីកូរ៉េ នឹងលើកសំណើនេះទៅពិភាក្សាជាមួយក្រសួងការបរទេសកូរ៉េ ដើម្បីពិនិត្យលទ្ធភាពគាំទ្រកម្ពុជាផងដែរ។

សូមជម្រាបថា ព្រឹត្តិការណ៍វេទិការដ្ឋាភិបាលឌីជីថល និងកិច្ចប្រជុំទេ្វភាគីកម្ពុជា-កូរ៉េនេះ បានឆ្លុះបញ្ចាំងអំពីចក្ខុវិស័យវែងឆ្ងាយលើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសទាំងពីរ ជាពិសេសការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ បានសបញ្ជាក់ឱ្យឃើញពីភាពជាអ្នកដឹកនាំរបស់កម្ពុជា ដែលជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ៕




អត្ថបទបន្ទាប់


មេហ្គាឌីសបញ្ចុះតម្លៃរហូតដល់៧០%លើគ្រប់មុខទំនិញសម្ភារៈផ្ទះបាយ និងបន្ទប់គេង ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ

ព័ត៌មាន
ដើម្បីអបរអរសាទរពិធីកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនមេហ្គាឌីស ផ្តល់ជូនប្រូម៉ូសិនពិសេសជូនដល…

តើកត្តាអ្វីខ្លះ ជំរុញឲ្យតម្លៃដឹកជញ្ជូនតាមផ្លូវទឹកបានថយចុះមកវិញជិតពាក់កណ្តាល?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានអះអាងថា តម្លៃដឹកជញ្ជូន និងស្ថានភាពដឹកជញ្ជូនទំនិញតាមផ្លូវគោល ផ្លូវទឹក និងផ្លូវអាកាសបានវិលមករកភាពល្អប្រសើរឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ