អត្ថបទពាណិជ្ជកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ


ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ក្នុងការទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ ដែលមានសុពលភាពរយៈពេលពីរឆ្នាំ សម្រាប់ឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៥។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ
ដោយ
អំពី LOLC

ចំណាត់ថ្នាក់នៃអនុលោមភាពសារពើពន្ធមានបីប្រភេទគឺ៖ ប្រភេទមាស (អនុលោមប្រភេទខ្ពស់) ប្រភេទប្រាក់ (អនុលោមប្រភេទមធ្យម) និងប្រភេទសំរិទ្ធិ (អនុលោមប្រភេទទាប)។ ដោយឡែក វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ «មាស» ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ទទួលបាននេះ គឺមានកម្រិតខ្ពស់ជាងគេ ដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចផ្តល់ជូនឱ្យក្រុមហ៊ុនទាំងឡាយណា ដែលបានអនុលោមទៅតាមសារពើពន្ធបានយ៉ាងល្អត្រឹមត្រូវ។

អិលអូអិលស៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអគ្គនាយកដ្ឋានពន្ធដារ ដែលបានផ្តល់ការទទួលស្គាល់ ដ៏មានតម្លៃមួយនេះ។ ការទទួលស្គាល់នេះពិតជាបានឆ្លុះបញ្ចាំងពីទំនួលខុសត្រូវខ្ពស់របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកាតព្វកិច្ចរបស់ខ្លួនទៅលើការបង់ពន្ធជូនរាជរដ្ឋាភិបាល ស្របតាមបទប្បញ្ញត្តិពន្ធដារ។ សមិទ្ធផលនេះក៏ជាការរួមចំណែកមួយរបស់​ អិលអូអិលស៊ី ទៅដល់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រទេសផងដែរ តាមរយៈការប្រើប្រាស់ប្រាក់ចំណូលពន្ធ ទៅលើការសាងសង់សាលារៀន មន្ទីរពេទ្យ ស្ពាន ថ្នល់ សេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។




អត្ថបទបន្ទាប់


ចិន កំពុងពិចារណាបង្កើតរោងចក្រនុយក្លេអ៊ែ នៅលើឋានព្រះចន្ទ

មន្ត្រីជាន់ខ្ពស់ចិនម្នាក់បាននិយាយក្នុងបទបង្ហាញមួយកាលពីពេលថ្មីៗថា ប្រទេសចិន កំពុងពិចារណាសាងសង់រោងចក្រនុយក្លេអ៊ែ នៅលើឋានព្រះចន្ទ នៅក្នុងរយៈ…

កម្ពុជា-ជប៉ុននឹងដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងទេសចរណ៍

ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុននឹងដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាង KHQR និង JPQR ក្នុងគោលបំណងបង្កើតក្របខណ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ