អត្ថបទក្រុមហ៊ុន

អេស៊ីលីដា ចាប់ដៃគ្នាជាមួយ MoneyGram ផ្ដល់សេវាផ្ញើ និងទទួលប្រាក់ឆ្លងប្រទេសយ៉ាងងាយស្រួល និងរហ័សបំផុត


ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត នៅថ្ងៃទី ១៥ខែមិថុនាឆ្នាំ២០២២ បានប្រកាសជាសាធារណៈ នូវកិច្ចសហការជាមួយ MoneyGram Payment System, Inc. (ម៉ាន់នីក្រាម) ដែលជាក្រុមហ៊ុនឈានមុខមួយ ក្នុងការទូទាត់បែបឌីជីថលលំដាប់ពិភពលោក។ តាមរយៈកិច្ចសហការនេះ អតិថិជននៅកម្ពុជានាពេលបច្ចុប្បន្ន អាចប្រើ អេស៊ីលីដាម៉ូបាលអ៊ែប ដើម្បីផ្ញើ និងទទួលប្រាក់តាមរយៈបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុនជាង២០០ប្រទេសទូទាំងសកលលោក តាមរយៈម៉ាន់នីក្រាមដែលជាប្រព័ន្ធទូទាត់ជាសាកល បានយ៉ាងងាយស្រួល និងឆាប់រហ័ស។
អេស៊ីលីដា ចាប់ដៃគ្នាជាមួយ MoneyGram ផ្ដល់សេវាផ្ញើ និងទទួលប្រាក់ឆ្លងប្រទេសយ៉ាងងាយស្រួល និងរហ័សបំផុត
ដោយ

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាង ធនាគារ អេស៊ីលីដា និងក្រុមហ៊ុនម៉ាន់នីក្រាម បានផ្តល់នូវមធ្យោបាយឆាប់រហ័ស ងាយស្រួល ប្រកបដោយទំនុកចិត្ត ក្នុងការផ្ទេរប្រាក់​ទៅបរទេស តាមរយៈអេស៊ីលីដាម៉ូបាល ដើម្បីទូទាត់ថ្លៃទំនិញ ឬថ្លៃសាលា ឬ​ជូនគ្រួសារ បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ អតិថិជន និងសាធារណជន អាចផ្ទេរប្រាក់ចូលក្នុងគណនីធនាគារនៅបរទេស ឬដកប្រាក់នៅតាមបណ្តាញប្រតិបត្តិការរបស់ក្រុមហ៊ុនជាង២០០ប្រទេសទូទាំងសកលលោក។ បន្ថែមលើនេះ អតិថិជន និងសាធារណជន អាចផ្ទេរប្រាក់ដោយផ្ទាល់ចូលក្នុងគណនីនៅធនាគារ អេស៊ីលីដា និងដកប្រាក់នៅតាមបញ្ជរសាខាណាមួយ របស់ធនាគារ អេស៊ីលីដា ដោយប្រើលេខសង្ងាត់៨ខ្ទង់ និងអត្តសញ្ញាណបណ្ណ។

បណ្ឌិត អ៊ិន ចាន់នី បានបន្ថែមទៀតថា កិច្ចសហប្រតិបត្តិការនេះ នឹងជួយឱ្យអតិថិជន ដៃគូអាជីវកម្ម និងសាធារណជន អាចផ្ទេរប្រាក់ឆ្លងប្រទេសបានភ្លាមៗ យ៉ាងងាយស្រួល តាមរយៈអេស៊ីលីដាម៉ូបាល ដែលនេះជាជំហានដ៏សំខាន់មួយ ដើម្បីជាជំនួយដល់អតិថិជន ដៃគូអាជីវកម្ម និងសាធារណជន ក្នុងការគាំទ្រអាជីវកម្ម និងជីវិតប្រចាំថ្ងៃរបស់ពួកគាត់។

ជាមួយគ្នានេះ លោក Vijay Raj Poduval នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌូចិន ក្រុមហ៊ុនម៉ាន់នីក្រាម បានមានប្រសាសន៍ថា “ពួកយើងមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះកិច្ចសហការជាមួយធនាគារ អេស៊ីលីដា និងការពង្រីកប្រតិបត្តិការ និងការធ្វើបរិយាបន្នហិរញ្ញវត្ថុ ដល់អតិថិជននៅកម្ពុជា”។ លោកបានបន្តថា “ការដាក់ឱ្យដំណើរការសមត្ថភាពផ្ទេរប្រាក់ជាអន្តរជាតិឈានមុខគេរបស់ពួកយើង តាមរយៈអេស៊ីលីដាម៉ូបាលអ៊ែប ស្របតាមយុទ្ធសាស្ត្ររបស់ពួកយើង ដើម្បីផ្តល់ជូនអតិថិជននូវជម្រើសឌីជីថលបន្ថែមទៀត”។

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ រវាង​ធនាគារអេ​ស៊ីលីដា ជាមួយនឹង ក្រុមហ៊ុនម៉ាន់នីក្រាម គឺដើម្បីផ្តល់ភាពងាយស្រួលជូនអតិថិជនក្នុងការធ្វើប្រតិបត្តិ ដូចខាងក្រោម៖

១.ផ្ញើប្រាក់ពីកម្ពុជាទៅកាន់បរទេស៖ ដោយការប្រើ អេស៊ីលីដាម៉ូបាលអ៊ែប មានភាពងាយស្រួល អតិថិជននៅកម្ពុជានាពេលបច្ចុប្បន្ន អាចផ្ទេរប្រាក់ទៅឱ្យក្រុមគ្រួសារ និងមិត្តភ័ក្តនៅជុំវិញពិភពលោក។ អ្នកទទួលអាចទទួលប្រាក់នៅតាមទីតាំងរបស់ភ្នាក់ងារម៉ាន់នីក្រាម ឬអាចទទួលប្រាក់ដោយផ្ទាល់ នៅក្នុងគណនីធនាគារ ឬម៉ូបាលវល្លែត។

២.ទទួលប្រាក់នៅកម្ពុជា៖ សម្រាប់ការផ្ទេរប្រាក់ពីបរទេសចូលមកកម្ពុជា អតិថិជននាពេលបច្ចុប្បន្នអាចបញ្ចូលលេខសម្ងាត់ម៉ាន់នីក្រាមទៅក្នុង អេស៊ីលីដាម៉ូបាលអ៊ែប ដើម្បីទទួលប្រាក់។

៣.សម្រាប់ពេលអនាគត ការផ្ញើប្រាក់ និងការទទួលប្រាក់នៅតាមសាខាក្នុងស្រុក នៅកម្ពុជា៖ កិច្ចសហការនេះផ្តល់មធ្យោបាយសម្រាប់លទ្ធភាពនាពេលអនាគត ដូចជា អនុញ្ញាតឱ្យអតិថិជន ដើម្បីផ្ញើប្រាក់ និងទទួលប្រាក់ នៅតាមបណ្តាសាខាធនាគារ អេស៊ីលីដា នៅកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរី គីមស័ង នៃគម្រោង ដឹឡេគឃេន ដ៏ប្រណិត បញ្ចុះតម្លៃពិសេសពាក់កណ្តាលឆ្នាំ ការផ្ដល់ជូននេះមានកំណត់ សូមប្រញាប់រួសរាន់ឡើង!

ព័ត៌មាន
ការទិញផ្ទះអាចជាការសម្រេចចិត្តដ៏ធំមួយ ដោយសារជាផលិតផលដែលមានការចំណាយខ្ពស់។ យ៉ាងណាមិញទំនោរនៃការទិញផ្ទះមានភាពខុសគ្នា ទៅតាមចំណង់ចំណូលចិត្…

អគ្គនាយកដ្ឋានគយព្រមានពិន័យម្ចាស់រថយន្តគ្មានពន្ធ និងកម្ទេច ឬដោះបំបែកជាគ្រឿងបន្លាស់រថយន្ត

ព័ត៌មាន
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានចេញសេចក្តីជូនដំណឹងចុងក្រោយមួយ ដោយក្រើនរំលឹកដល់ម្ចាស់រថយន្តគ្មានពន្ធ និងចង្កូតស្តាំដែលមានស្រាប់នៅកម្ពុជាឲ្យចូល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ