ទុរេនកម្ពុជា

អ្នកដាំទុរេននៅត្បូងឃ្មុំថាឆ្នាំនេះទុរេនបានផលច្រើន និងមានទីផ្សារល្អ ទោះបីមានកូវីដ-១៩រាតត្បាត


ខេត្តត្បូងឃ្មុំ បច្ចុប្បន្ន​កំពុង​មានការដាំដុះទុរេន​ច្រើន​គួរសមដែរ ធៀបនឹងខេត្ត​ផ្សេងទៀត​នៅកម្ពុជា ដូចជានៅកំពត បាត់ដំបង ពោធិ៍សាត់ និងកំពង់ចាមជាដើម។ មានស្រុកចំនួន៣​នៃខេត្តត្បូងឃ្មុំ​ មានការដាំដុះច្រើន ដូចជានៅ ស្រុកមេមត់ ដំបែរ និងពញាក្រែក។ ម្ចាស់ចំការទុរេន ម្នាក់ឈ្មោះថា សុខ ឡេង បានដាំដុះទុរេននេះជាង២០ឆ្នាំមកហើយនោះ បានអះអាងថា នៅអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ លោកធ្លាប់មានការព្រួយបារម្ភដែរពីបញ្ហាទីផ្សារ ប៉ុន្ដែ វាផ្ទុយពីការគិតរបស់លោក ព្រោះថា ការលក់ទុរេននៅឆ្នាំនេះ ហាក់ល្អប្រសើរជាងឆ្នាំមុនទៅទៀត។
អ្នកដាំទុរេននៅត្បូងឃ្មុំថាឆ្នាំនេះទុរេនបានផលច្រើន និងមានទីផ្សារល្អ ទោះបីមានកូវីដ-១៩រាតត្បាត
ដោយ

នៅឯស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានចំការទុរេនមួយកន្លែង ដែលធំ និងដាំដុះច្រើនជាងគេ លើផ្ទៃដី២០ហិកតា ហើយប្រមូលផលបានជិត ១០០តោននៅឆ្នាំនេះ ពីទុរេនជាង១ពាន់ដើម ក្នុងចំណោមទុរេនសរុបជាង២ពាន់ដើម ។

លោក ថា សុខឡេង ជាម្ចាស់ចម្ការទុរេនជាង២០ហិកតានេះ បានរៀបរាប់ថា លោកបានប្រកបមុខរបរជាអ្នកដាំទុរេន ប្រមាណជាង២ទស្សវត្សមកហើយ ដោយបានចាប់ផ្តើមដាំទុរេនលើកដំបូងចំនួន៣០០ដើម កាលពីឆ្នាំ១៩៩៩ ក្រោយមកកើនឡើងជាបន្តបន្ទាប់រហូតដល់ជិត ២ពាន់ដើមនាពេលបច្ចុប្បន្ននេះ។

លោកបន្ថែមថា របរដាំដុះទុរេននេះ មិនងាយស្រួលប៉ុន្មានទេ ថ្វីត្បិតតែទុរេនលក់បានថ្លៃ តែទម្រាំដាំបានលក់ ត្រូវឆ្លងកាត់ឧបសគ្គច្រើនយ៉ាងណាស់។

ទុរេន ពិបាកដាំ ហើយត្រូវការទុនច្រើន ថែមទាំងត្រូវជំនាញ ក្នុងការថែទាំឲ្យបានដិតដល់ បើមិនដូច្នោះទេ ប្រឈមនឹងការខាតបង់ច្រើន។ តាមបទពិសោធន៍របស់លោក សុខ ឡេង ដែលធ្លាប់ជួបឧបសគ្គស្ទើរតែបោះបង់ចោលម្តងៗទៅហើយនោះបានអះអាងថា បើមានអ្នកដាំ១០០នាក់ជោគជ័យត្រឹម៥នាក់ទេ។

បើនិយាយពីទុរេន ភាគច្រើនគេគិតដល់ទុរេនកំពត ដែលមានតម្លៃខ្ពស់ និងរសជាតិឆ្ងាញ់ ។ តែបើនិយាយពីការដាំដុះទុរេន ក្រៅពីខេត្តកំពតហើយ ក៏មានខេត្តមួយចំនួនទៀតមានការដាំដុះច្រើនគួរសមដែរ ដូចជាខេត្តត្បូងឃ្មុំ  ពោធិ៍សាត់ បាត់ដំបង ជាដើម។

លោក សុខ ឡេង បញ្ជាក់ថា គុណភាពនិងរសជាតិទុរេនត្បូងឃ្មុំ មិនចាញ់ទុរេនកំពតនោះទេ ដោយលោកធ្លាប់គិតថា នៅក្នុងអំឡុងពេលបរិបទកូវីដ១៩បែបនេះ ប្រហែលអាចធ្វើឲ្យទុរេនរបស់លោកលក់មិនដាច់ទេ។ ប៉ុន្តែលទ្ធផល ខុសស្រលះពីការរំពឹងទុក គឺទុរេនរបស់លោកលក់ដាច់ជាងឆ្នាំមុនទៅទៀត។

ថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងកសិកម្មធ្លាប់បានប្រាប់ខេមបូណូមីសថា ដោយសារតែទីផ្សារក្រៅប្រទេសជាពិសេសប្រទេសមានតម្រូវការទុរេនច្រើន ងាយស្រួលលក់ និងមានតម្លៃខ្ពស់ ដូចនេះក្រសួងកំពុងរៀបចំគោលយោបាយ និងផែនការជូនពលរដ្ឋ ដើម្បីជំរុញការដាំដុះដំណាំទុរេននៅកម្ពុជា។ 

នៅក្នុងនោះដែរ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានប្រាប់ក្រុមការងារខេមបូណូមីសថា បច្ចុប្បន្ននេះ មន្ទីរបាននិងកំពុងប្រឹងប្រែងប្រមែប្រមូលអ្នក ដែលមានធនធាន ជំរុញឲ្យមានការដាំដុះដំណាំនេះបន្ថែមទៀត ជាពិសេសការផ្តល់ជំនួយផ្នែកបច្ចេកទេស និងទីផ្សារ ដែលមិនត្រឹមតែអាចផ្គត់ផ្គង់ក្នុងស្រុកបានទេ នឹងឈានដល់ការនាំចេញថែមទៀតផង។

បើតាមប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះទុរេនសរុបប្រមាណជាង៥ពាន់ហិកតា ដោយក្នុងខេត្តកំពត មានផ្ទៃដីដាំដុះជាង១ពាន់ហិកតា ច្រើនជាងគេ និងមាននៅខេត្តត្បូងឃ្មុំជាង៤០០ហិកតា ក្រៅពីមាននៅខេត្តផ្សេងទៀត ដូចជា កំពង់ចាម បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន ខេត្តព្រះសីហនុ ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើគណៈកម្មការគ្រប់គ្រង និងប្រើប្រាស់ដី នឹងរួមចំណែកជួយអភិវឌ្ឍខេត្ត​ព្រះសីហនុកម្រិតណា?

ព័ត៌មាន
អ្នកជំនាញនិងអ្នកជំនួយសុទ្ធតែបានបង្ហាញសុទិដ្ឋិនិយមចំពោះគណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភ…

សណ្ឋាគារយីហោអន្តរជាតិធំៗ៥ ដែលបានបើកដំណើរការ និងកំពុងសាងសង់នៅកម្ពុជា

ព័ត៌មាន
វិស័យទេសចរណ៍​នៅលើទីផ្សារកម្ពុជា កាលពីមុនពេលមានវិបត្តិជំងឺកូវីដ-១៩ កើតឡើង ត្រូវបានគេមើល​ឃើញ​ថា មាន​ការវិនិយោគជាច្រើន ពិសេសសណ្ឋាគារ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ