MinebeaMitsumi

ដំណឹងល្អ! ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ដ៏ធំរបស់ជប៉ុន MinebeaMitsumi គ្រោងបោះទុនជាង២០០លានដុល្លារសង់រោងចក្រនៅកម្ពុជា


វាជាដំណឹងដ៏ល្អគួរឱ្យរីករាយមួយទៀតហើយ ដោយក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ដ៏ធំមួយរបស់ប្រទេសជប៉ុនមានឈ្មោះ មីនីប៊ី-មីតស៊ូមិ (MinebeaMitsumi) គ្រោងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ជាង២០០លានដុល្លារអាម៉េរិក ដើម្បីសាងសង់រោងចក្រមួយនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
MinebeaMitsumi
ដោយ
អំពី MinebeaMitsumi

ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ជប៉ុន មីនីប៊ី-មីតស៊ូមិ (MinebeaMitsumi) គ្រោងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ២០៦លានដុល្លារអាម៉េរិក ដើម្បីសាងសង់រោងចក្រមួយបន្ថែមទៀតនៅប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងពីសំណាក់ឧស្សាហកម្មរថយន្ត និងឧស្សាហកម្មផ្សេងៗទៀត។

យោងតាមផែនការបង្ហាញថា ការសាងសង់រោងចក្រនៅកម្ពុជា នឹងចាប់ផ្តើមនៅឆ្នាំសារពើពន្ធ២០២៤ ហើយរំពឹងចាប់ផ្ដើមដាក់ឱ្យដំណើរការនៅដើមឆ្នាំសារពើពន្ធឆ្នាំ២០២៦។ រោងចក្រនេះនឹងផលិតគ្រឿងបន្លាស់រថយន្ត និងគ្រឿងបន្លាស់សម្រាប់គ្រឿងចក្រ។

ក្រុមហ៊ុនជប៉ុន មីនីប៊ី-មីតស៊ូមិ (MinebeaMitsumi) គ្រោងបោះទុនសរុប៣២០លានដុល្លារ សម្រាប់ទីផ្សារកម្ពុជា និងទីផ្សារថៃ ដោយក្រុមហ៊ុនគ្រោងចំណាយ២០៦លានដុល្លារ សម្រាប់ការសាងសង់រោងចក្រផលិតគ្រឿងបន្លាស់នៅកម្ពុជា ហើយសល់ប៉ុន្មានសម្រាប់ការបង្កើនផលិតកម្មថាមពលសូឡានៅរោងចក្រក្នុងប្រទេសថៃ។

សូមបញ្ជាក់ថា ក្រុមហ៊ុនជប៉ុន មីនីប៊ី-មីតស៊ូមិ (MinebeaMitsumi) មានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជារួចជាស្រេចទៅហើយ ដោយបច្ចុប្បន្នផលិតដូចជាម៉ូទ័រតូចៗជាដើម។ ប៉ុន្តែដើម្បីបំពេញតម្រូវការទីផ្សារដែលកំពុងកើនឡើង ក្រុមហ៊ុនក៏បានសម្រេចចិត្តបោះទុនដើម្បីពង្រីកខ្សែច្រវាក់ផលិតកម្មបន្ថែមទៀតនៅទីនេះ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


សម្តេចធិបតី លើកទឹកចិត្តឱ្យអង្គការ ILO បន្តគាំទ្រវិស័យការងារនៅកម្ពុជាបន្ថែម ពិសេសការកសាងមូលធនមនុស្ស

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់អង្គការ ILO ក្នុងការបន្តគាំទ្រ និងចូលរួមចំណែកអភិវ…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ៖ កម្ពុជានៅតែមានជំនឿ និងប្រកាន់ខ្ជាប់នូវគោលនយោបាយសកលភាវូបនីយកម្ម ពហុភាគីនិយម និងគោលនយោបាយបើកចំហរ

នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាតំណាង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ