ធនធានរ៉ែ

តើអ៊ុយក្រែន អាចរើរួចពីសំណាញ់កិច្ចព្រមព្រៀងធនធានរ៉ែតម្លៃ៥០០ពាន់លានដុល្លាររបស់លោក ដូណាល់ ត្រាំ បានដែរឫទេ?


លោក វ៉្លូឌីមៀ ហ្សេឡិនស្គី ប្រធានាធិតីអ៊ុយក្រែន នៅពេលនេះ កំពុងស្ថិតនៅក្នុងស្ថានភាពចុះទឹកជួបក្រពើឡើងលើគោកជួបខ្លា ក្រោយលោក ដូណាល់ ត្រាំ បានប្រើប្រាស់សំណាញ់មានតម្លៃរហូតដល់៥០០ពាន់លានដុល្លារបង់ច្បាមយកធនធានរ៉ែកម្ររបស់ខ្លួន។ មកទល់ពេលនេះគេដឹងថា អ៊ុយក្រែនបានទទួលជំនួយហិរញ្ញវត្ថុផ្នែកមនុស្សធម៌ និងយោធាពីអាម៉េរិក ក្នុងតម្លៃសរុបប្រមាណជិត១២០ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
ធនធានរ៉ែ
ដោយ

លោក វ៉្លូឌីមៀ ហ្សេឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន នៅពេលនេះកំពុងរងសម្ពាធពីប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដែលជំរុញឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងធនធានរ៉ែកម្រ ដែលមានតម្លៃរហូតដល់៥០០ពាន់លានដុល្លារ។ តាមស្ថិតិដែលកត់ត្រាដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចមួយរបស់អាល្លឺម៉ង់ បានឲ្យដឹងថា គិតចាប់ពីឆ្នាំ២០២២ ដល់ចុងឆ្នាំ២០២៤ អាម៉េរិក បានផ្តល់ជំនួយដល់អ៊ុយក្រែន មានតម្លៃប្រមាណជិត១២០ពាន់លានដុល្លារ ក្នុងនោះគ្រាន់តែជំនួយយោធាមានតម្លៃប្រមាណ៦៦ពាន់លានដុល្លារអាម៉េរិក។

ពាក់ព័ន្ធនឹងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដែលសហរដ្ឋអាម៉េរិក បានផ្តល់ដល់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី វាយចូលឈ្លានពានមក លោក ត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍ សប្តាហ៍មុនថា លោកកំពុងព្យាយាមប្រមូលប្រាក់ដែលសហរដ្ឋអាម៉េរិក បានយកមកជះនៅអ៊ុយក្រែនទាំងនោះត្រឡប់មកវិញ។ ការអត្ថាធិប្បាយបែបនេះរបស់លោក ត្រាំ ធ្វើឡើងស្របពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវ កំពុងចរចាកិច្ចព្រមព្រៀងលើធនធានរ៉ែកម្រ។

លោក ត្រាំ បានចាត់ទុកកិច្ចព្រមព្រៀងរ៉ែកម្រនេះជាសំណង ដែលអ៊ុយក្រែន គួរសងទៅសហរដ្ឋអាម៉េរិក ក្រោយរដ្ឋបាលលោក ចូ បៃដិន បានជះលុយដ៏ច្រើនទៅក្នុងសង្រ្គាមដ៏កក្រើកលើពិភពលោកមួយនេះ។ គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហ្សេឡិនស្គី នៅមិនទាន់សម្រេចចិត្តនៅឡើយទេ បើទោះបីសហរដ្ឋអាម៉េរិក កំពុងបង្កើនសម្ពាធក៏ដោយចុះ។

ប្រភពដែលស្និទ្ធនឹងបញ្ហានេះបាននិយាយថា សេចក្តីព្រាងនៃកិច្ចសន្យាខាងលើ ប្រធានាធិបតីអ៊ុយក្រែន មិនទាន់ត្រៀមខ្លួនទទួលយកនោះទេ។ អ៊ុយក្រែន ចង់ឱ្យកិច្ចព្រមព្រៀងណាមួយដែលបានចុះហត្ថលេខាជាមួយសហរដ្ឋអាម៉េរិក ដោយមានការរួមបញ្ចូលការធានាសន្តិសុខ ខណៈដែលខ្លួនកំពុងបន្តប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើការអនុវត្តវិធានការទប់ស្កាត់ការនាំចូលបំណែកសាច់បង្កកលើកទី២ មានប្រសិទ្ធភាពយ៉ាងណា?

វិធានការហាមឃាត់មិនឱ្យនាំចូលបំណែកសាច់បង្កកបណ្តោះអាសន្នលើកទី២ នឹងផុតសុពលភាពនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ វិធានការនេះ ត្រូវបានរំពឹងថា ន…

លោក ដូណាល់ ត្រាំ គ្រោងដំឡើងថ្លៃសេវាប្រើបាស់កប៉ាល់ដឹកទំនិញរបស់ចិន ដើម្បីទប់ទល់ឥទ្ធិពលដែនសមុទ្ររបស់ប្រទេសនេះ

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) បានទម្លាយឱ្យដឹងថា រដ្ឋបាលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងដំឡើងថ្លៃសេវាលើការប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ