ការបកស្រាយ:របស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ជុំវិញការយល់ច្រឡំ ចំពោះការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បកស្រាយជុំវិញការយល់ច្រឡំ ចំពោះការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ


ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍អះអាងថា គ្មានបទបញ្ញត្តិណាមួយក្នុងអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ ចែងពីការទាញយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ជាការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានឡើយ។ ការបកស្រាយបែបនេះរបស់ក្រសួង ធ្វើឡើងក្រោយមានអង្គការសង្គមស៊ីវិលមួយចំនួនលើកឡើងថា ការបង្កើតអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ ជាចេតនារបស់រាជរដ្ឋាភិបាល ដើម្បីទាញយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិជាដើម។
ការបកស្រាយ:របស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ជុំវិញការយល់ច្រឡំ ចំពោះការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ

អ្វីទៅជាច្រកទ្វារអ៊ិនធឺណែត? ច្រកទ្វារអ៊ិនធឺណិតជាតិ គឺជាយន្តការមួយដើម្បី​សម្រួល និងគ្រប់គ្រង​ការតភ្ជាប់បណ្តាញអ៊ិន​ធឺណិត​ក្នុងប្រទេស និងក្រៅប្រទេ​ស។ គោលបំណង​នៃការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ គឺដើម្បីជួយសម្រួល និងគ្រប់គ្រង​ការតភ្ជាប់​បណ្តាញ​អ៊ិនធឺណិត ដើម្បីពង្រឹងប្រសិទ្ធភាព​ក្នុងការកៀរគ​ចំណូលជាតិ និងរក្សាតម្លាភាព​ក្នុងការប្រកួត​ប្រជែង​សម្រាប់​ប្រតិបត្តិករជាដើម។ នេះបើតាម​ការអះអាង​របស់រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និងទុរគមនាគមន៍។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍​បានចេញមកច្រាន​ចោល​ចំពោះការបកស្រាយ​របស់​អង្គការសង្គមស៊ីវិល និងក្រៅរដ្ឋាភិបាល​មួយចំនួន​ដែលថា ការរៀបចំ​អនុក្រឹត្យ​ស្តីពី​ការបង្កើត​ច្រកទ្វារ​អ៊ិន​ធឺណិតជាតិ ជាចេតនា​របស់​រាជរដ្ឋាភិបាល ដើម្បីទាញ​យក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ រឹតត្បិតសិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញមតិ និងសេរីភាព​សារព័ត៌មាន​ជាដើម។ ឯកឧត្តម ចាត់ទុកការបកស្រាយនេះថា ជារឿង​មិនត្រឹមត្រូវ និងប្រាសច្រាក​ពីគោលបំណង​របស់​អនុក្រឹត្យនេះ។ បន្ថែមលើនេះ ឯកឧត្តមអះអាងថា គ្មានបទបញ្ញត្តិណាមួយ​ក្នុងអនុក្រឹត្យ​នេះចែង​ពីការទាញយក​ទិន្នន័យ​របស់អ្នកប្រើប្រាស់ និងបំបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ឬសារព័ត៌មាននោះទេ។

តើអ្វីទៅជាច្រកទ្វារអ៊ិនធឺណិតជាតិ? ជុំវិញសំណួរនេះឯកឧត្តម ជា វ៉ាន់ដេត បានពន្យល់ថា ច្រកទ្វារអ៊ិនធឺណិតជាតិ គឺជាយន្តការមួយដើម្បី​សម្រួលនិងគ្រប់គ្រង​ការតភ្ជាប់បណ្តាញអ៊ិន​ធឺណិត​ក្នុងប្រទេស និងក្រៅប្រទេ​ស។ ឯកឧត្តមបានបន្តថា ច្រកទ្វារអ៊ិនធឺណិតនេះមិនមែនមាននៅ​តែកម្ពុជានោះទេ ពោលគឺច្រកទ្វារ​​នេះត្រូវបាន​បង្កើត​ឡើង​ស្ទើរ​គ្រប់ប្រទេស​ទូទាំង​ពិភពលោក​រួចទៅ​​ហើយ។ កម្ពុជា​គ្រោងបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិនេះ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ក្រុងប៉ោយប៉ែត ក្រុងបាវិត និងគ្រោងបង្កើត​នៅច្រក​ផ្សេងៗ​ទៀត​នាពេលអនាគត។ 

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​បានគូសបញ្ជាក់ថា គោលបំណងនៃការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិនេះ គឺដើម្បីទប់ស្កាត់ការតភ្ជាប់បណ្តាញអ៊ិនធឺណិតឆ្លងដែនខុសច្បាប់ ដើម្បីជំរុញការប្រើប្រាស់អ៊ិនធឺណិតស្របច្បាប់ និងដើម្បីបង្កើនប្រសិទ្ធភាពធភាពទ្ធភាព ៊ុនមួយចំនបានចថរតចាថរកចថក្នុងការកៀរគចំណូលពន្ធជូនរដ្ឋ ក៏ដូចជារក្សាភាពស្របច្បាប់​ និងត្រឹមត្រូវក្នុងការប្រកួតប្រជែងសម្រាប់ប្រតិបត្តិករ។ ការទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ ការការពារសិទ្ធិកុមារ និងការគំរាមកំហែងតាមអ៊ិនធឺណិង ការឆបោក និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញ ក៏ស្ថិតក្នុងគោលបំណងនៃការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិនេះដែរ។

ឯកឧត្តម ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា មុនដាក់ជូនសម្តេចតេជោ ហ៊ុន សែន ឲ្យចុះហត្ថលេខានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ អនុក្រឹត្យនេះបានឆ្លងកាត់ការពិភាក្សាជាមួយក្រសួងយុត្តិធម៌ចំនួន៤លើក និងជួបក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ចំនួនពីរលើកបន្ថែមទៀត។ ជាមួយគ្នានេះ ក្រសួងក៏បានជួបពិភាក្សាជាមួយប្រតិបត្តិករ និងភាគីពាក់ព័ន្ធជាច្រើនទៀតផងដែរ។ អនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ិនធឺណិតនេះមាន១១ជំពូក​ និង២០មាត្រា៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាស្នើអារ៉ាប់ប៊ីសាអូឌីត តភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា

ព័ត៌មាន
កម្ពុជាស្នើឲ្យប្រទេសអារ៉ាប់ប៊ីសាអូឌីត តភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា ដើម្បីជំរុញការធ្វើដំណើរ ពិសេសពង្រីកប្រតិបត្តិការទេសចរណ៍រវាងប្រទេ…

អ្នកជំនាញរំពឹងគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុទាំង៣ដំណាក់កាលនឹងជួយដោះស្រាយបញ្ហាតម្លៃដឹកជញ្ជូន

ព័ត៌មាន
បញ្ហាដឹកជញ្ជូននៅតែជាបញ្ហាប្រឈមក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា ពិសេសការដឹកជញ្ជូនតាមផ្លូវទឹក។ ជំនាញក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា រំពឹងថាក្រោយក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ