ផ្សារមូលបត្រកម្ពុជា

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចដាក់ចេញយុទ្ធសាស្ត្រ៣ចំណុច ដើម្បីពន្លឿន និងពង្រីកការអភិវឌ្ឍផ្សារមូលបត្រកម្ពុជា


ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់ចេញយុទ្ធសាស្ត្រចំនួន៣ចំណុចដែលសំដៅដល់ការពន្លឿន និងពង្រីកការអភិវឌ្ឍផ្សារមូលបត្រកម្ពុជាឲ្យកាន់តែបោះជំហានទៅមុខ ដើម្បីឆ្លើយតបនឹងការរីកចម្រើននៃវិស័យផ្សារភាគហ៊ុននៅកម្ពុជា និងលើពិភពលោក។ ទោះយ៉ាងណា ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចយល់ថា ដើម្បីអភិវឌ្ឍផ្សារមូលបត្រនៅកម្ពុជា គឺទាមទារការចំណាយពេលវេលា និងការចូលរួមសហការពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ជាមួយនឹងក្ដីរំពឹងថាការជួញដូរនឹងអាចឈានដល់៥០លានដុល្លារអាមេរិកក្នុង១ថ្ងៃ នៅ៥ឆ្នាំទៅ៦ឆ្នាំខាងមុខនេះ។
ពិធីបើកសន្និសីទជាតិស្តីពីទីផ្សារមូលបត្រកម្ពុជាក្រោមប្រធានបទ “មួយទសវត្សនៃការអភិវឌ្ឍទីផ្សារ និងដំណើរឆ្ពោះទៅមុខ” និងពិធីអបអរសាទរខួប ១០ឆ្នាំ នៃផ្សារមូលបត្រកម្ពុជា

នា​សន្និសីទ​ជាតិ​ស្តី​ពី​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​ក្រោម​ប្រធានបទ​«១​ទសវត្សរ៍​នៃ​ការ​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា និង​ដំណើរ​ឆ្ពោះទៅ​មុខ​»​នៅ​ថ្ងៃ​ទី​១៦ ឧសភា ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីក​ចម្រើន​នៃ​ទីផ្សារ​មូល​ប​ត្រ​កម្ពុ​ជានា​ពេល​កន្លង​មក និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ថ្នាក់ដឹកនាំ​ផ្សា​រមូល​ប​ត្រ និង​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​មួយ​នេះ​នៅ​ថ្ងៃ​អនាគត​។ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​៣​ចំណុច ដែល​សំដៅ​ដល់​ការ​ព​ន្លឿ​ន និង​ពង្រីក​ការ​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​។

ក្នុង​ចំណោម​យុទ្ធសាស្ត្រ​ទាំងនោះ គឺ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍ ដែល​ក្រុមហ៊ុន និង​អ្នក​វិនិយោគ​នឹង​ទទួល​បាន​ពី​ការ​ចូលរួម​ជួញដូរ​ក្នុង​ទីផ្សារ​ភាគហ៊ុន ក៏​ដូច​ជា​ចាប់​យក​កាលានុវត្តភាព​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​ៗ​ក្នុង​ការ​អភិវឌ្ឍ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ដើម្បី​ឆ្លើយ​តប​នឹង​ការ​រីក​ចម្រើន​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។ មួយវិញទៀត ថ្នាក់ដឹកនាំ​ក្រសួង ជំរុញ​មានការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​១០​ឆ្នាំ​បន្ទាប់​ក្នុង​ការ​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​។

ទោះ​យ៉ាងណា ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន បាន​គូសបញ្ជាក់​ថា ដើម្បី​អភិវឌ្ឍ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន គឺ​វា​ទាមទារ​ពេលវេលា និង​ការ​ចូលរួម​សហការ​ពី​គ្រប់​ភាគ​ពាក់ព័ន្ធ​ទាំង​វិស័យ​រដ្ឋ និង​ឯកជន​។ ជាមួយ​គ្នា​នេះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ស្នើ​ឲ្យ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ផ្សា​រមូល​ប​ត្រ​កម្ពុជា និង​ឯកឧត្តម រស់ ស៊ី​ល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ខិតខំ​រៀបចំ​គោលនយោបាយ​យុទ្ធសាស្ត្រ ឲ្យ​បាន​ឆាប់រហ័ស​ជាមួយ​ចំណុច​យុទ្ធសាស្ត្រ និង​វិធានការ​គន្លឹះ​ក៏​ដូច​ជា​ផែនការ​សកម្មភាព​ចាំបាច់​នានា ដែល​វា​នឹង​ក្លាយជា​ឧបករណ៍​ដ៏​មាន​សារសំខាន់​មួយទៀត​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ និង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។

ទន្ទឹម​នឹង​នេះ​ឯកឧត្តម ស៊ូ សុ​ជាតិ ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​និ យ័​តករ​មូល​ប​ត្រ​កម្ពុជា​បាន​បង្ហាញ​ពី​ផែនការ​របស់​និយ័ត​ករ​មូល​ប​ត្រ ក្នុង​ការ​រួមចំណែក​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា តាម​រយៈ​គម្រោង​ដាក់​ឲ្យ​ដំណើរការ​ទីផ្សារ​គម្រោង​វិនិយោគ​រួម​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។ បន្ថែម​លើ​នេះ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ក៏​កំពុង​សម្លឹង​មើល​ក្នុង​ការ​ជំរុញ​ការ​បោះផ្សាយ​លក់​សញ្ញា​បណ្ណ ឬ​បណ្ណ​បំណុល​ឲ្យ​ស្រប​តាម​និន្នាការ​ថ្មី​ៗ​របស់​ពិភពលោក​ផង​ដែរ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម ហុង សុ​ហួរ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​អះអាង​ថា ក្រោយ​ដាក់​ឲ្យ​ដំណើរការ​ក្នុង​រយៈពេល​១​ទសវត្សរ៍​កន្លង​មកនេះ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ជាមួយ​ក្រុមហ៊ុន​ចុះបញ្ជី​ដំបូង​១​កើន​ដល់​១៦​ក្រុមហ៊ុន​នា​ពេល​បច្ចុប្បន្ន​។ ឯកឧត្តម​បាន​បន្ត​ថា ចាប់ពី​ដាក់​ឲ្យ​ដំណើរការ​ដល់​ឆ្នាំ​២០១៨ ទំហំ​ជួយ​ដូរ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​ខ្ពស់​បំផុត​មាន​ត្រឹម​ជាង​២​ម៉ឺន​ដុល្លារ​ក្នុង​១​ថ្ងៃ ហើយ​បាន​កើន​ឡើងជា​មធ្យម​ដល់​១៦​ម៉ឺន​ដុល្លារ​ក្នុង​១​ថ្ងៃ​នៅ​ឆ្នាំ​២០១៩​។ នៅ​ឆ្នាំ​២០២១ ការ​ជួញដូរ​បាន​កើន​ឡើងជា​ធ​ម្យ​ម​ដល់​២៧​ម៉ឺន​ដុល្លារ​ក្នុង​១​ថ្ងៃ និង​កើន​ដល់​ជា​មធ្យម​១​លាន​ដុល្លារ​ក្នុង​១​ថ្ងៃ​នៅ​ឆ្នាំ​២០២២​។

ឯកឧត្តម ហុង សុ​ហួរ រំពឹង​ថា ផ្សា​រមូល​ប​ត្រ​កម្ពុជា​នឹង​ទទួល​បាន​ក្រុមហ៊ុន​ចុះបញ្ជី​កើន​ឡើងជា​បន្តបន្ទាប់​ទៀត​នៅ​ឆ្នាំ​ក្រោយ ដែល​នឹង​អាច​ជំរុញ​ឲ្យ​ការ​ជួញដូរ​ជា​មធ្យម​កើនឡើង​ដល់​៥០​លាន​ដុល្លារ​ក្នុង​១​ថ្ងៃ​នៅ​ក្នុង​រយៈពេល​ពី​៥​ទៅ​៦​ឆ្នាំ​ខាង​មុខ​នេះ​។ តាម​រយៈ​ការ​រីក​ចម្រើន​នេះ គួប​ផ្សំ​ការ​បន្ត​ជួយ​ជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល ឯកឧត្តម ជឿជាក់​ថា ផ្សារភាគហ៊ុន​កម្ពុជា​មិន​ត្រឹមតែ​ជា​ប្រភព​កៀ​គរ​ទុន​សម្រាប់​ក្រុមហ៊ុន​ចុះបញ្ជី​នោះ​ទេ ថែម​ទាំង​ជា​ប្រភព​ចំណូល​ដ៏​ធំ​មួយ​សម្រាប់​អ្នក​វិនិយោគ​នា​ពេល​អនាគត ជាមួយ​ការ​ទាក់ទាញ​ក្រុមហ៊ុន​ឲ្យ​ចុះបញ្ជី​កាន់តែ​ច្រើន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សន្និសីទ​ជាតិ​ស្តី​ពី​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​ក្រោម​ប្រធានបទ​«​មួយ​ទសវត្សរ៍​នៃ​ការ​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​និង​ដំណើរ​ឆ្ពោះទៅ​មុខ​»​ដែល​រៀបចំ​ឡើង​ដើម្បី​អបអរ​ខួប​១០​ឆ្នាំ​នៃ​ការ​ដាក់​ឲ្យ​ដំណើរការ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ក៏​មានការ​រៀបចំ​កម្មវិធី​ប្រគល់​ពាន់រង្វាន់​ដល់​ក្រុមហ៊ុន​ចុះបញ្ជី ដែល​ភាគហ៊ុន​របស់​ខ្លួន​ទទួល​បានការ​គាំទ្រ​ច្រើន​ជាងគេ និង​អ្នកគាំទ្រ​សកម្ម ក៏​ដូច​ជា​សារព័ត៌មាន ដែល​សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ផង​ដែរ​។ លើស​ពី​នេះ​ក្នុង​កម្មវិធី​នោះ ក៏​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ទូរ​សព្ទ CSX Trade ទៀត​ផង​៕

None



អត្ថបទបន្ទាប់


លោក គីម ជុងអ៊ុន បញ្ជាឱ្យយោធាកូរ៉េខាងជើង ជួយការងារផ្គត់ផ្គង់ឱសថសម្រាប់អ្នកជំងឺកូវីដ១៩

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយបន្ទាន់មួយ និងបានបញ្ជាឱ្យយោធារក្សាស្ថិរភាពការផ្គត់ផ្គង់ថ្នាំក្នុ…

ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅវៀតណាមធ្លាក់ចុះជាង៤០% នៅ៤ខែ ក្នុងឆ្នាំ២០២២

ទីផ្សារគ្រាប់ស្វាយចន្ទី នៅឆ្នាំនេះ ហាក់មិនសូវល្អប្រសើរនោះទេ ទាំងតម្លៃ និងទិន្នផល។ ប្រធានសមាគមស្វាយចន្ទីកម្ពុជាអះអាងថា បញ្ហាទីផ្សារ គឺជាបញ្ហា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ