ជំងឺកូវីដ១៩ នៅកូរ៉េខាងជើង

លោក គីម ជុងអ៊ុន បញ្ជាឱ្យយោធាកូរ៉េខាងជើង ជួយការងារផ្គត់ផ្គង់ឱសថសម្រាប់អ្នកជំងឺកូវីដ១៩


មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយបន្ទាន់មួយ និងបានបញ្ជាឱ្យយោធារក្សាស្ថិរភាពការផ្គត់ផ្គង់ថ្នាំក្នុងទីក្រុងព្យុងយ៉ាង ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃមេរោគកូវីដ១៩ យ៉ាងធ្ងន់ធ្ងរនៅប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈអង្គការសុខភាពពិភពលោក និង ប្រទេសកូរ៉េខាងត្បូងវិញ ក៏បានប្រកាសថា ពួកគេត្រៀមខ្លួននឹង ផ្តល់ជំនួយ វ៉ាក់សាំងបង្កាមេរោគកូវីដ១៩ និង បរិក្ខារពេទ្យផ្សេងៗទៀត ដើម្បីជួយដល់កូរ៉េខាងជើង ប្រសិនបើប្រទេសនេះ ប្រកាសទទួលជំនួយពីអន្តជាតិ។
លោក គីម ជុងអ៊ុន បញ្ជាឱ្យយោធាកូរ៉េខាងជើង ជួយការងារផ្គត់ផ្គង់ឱសថសម្រាប់អ្នកជំងឺកូវីដ១៩
ដោយ

នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើន។

កូរ៉េខាងជើង បានប្រកាសពីការរកឃើញករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ លើកដំបូងកាលពីសប្ដាហ៍មុននេះ ហើយបច្ចុប្បន្នប្រទេសឯកោមួយនេះ កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩កាន់តែច្រើនឡើងៗ ខណៈអ្នកជំនាញបានលើកឡើងពីការព្រួយបារម្ភថា មេរោគនេះអាចបំផ្លិចបំផ្លាញធំធេងដល់ទីក្រុងព្យុងយ៉ាង ដ្បិតថាប្រទេសនេះមានការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រខ្សោយ និង មិនមានកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ដល់ប្រជាជននោះទេ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា នៅក្នុងកិច្ចប្រជុំបន្ទាន់នៃការិយាល័យនយោបាយដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ លោក គីម ជុងអ៊ុន បានរិះគន់ចំពោះអាកប្បកិរិយាការងារគ្មានការទទួលខុសត្រូវរបស់គណៈរដ្ឋមន្ត្រី និងផ្នែកសុខភាពសាធារណៈជាខ្លាំង ចំពោះការរៀបចំការអនុវត្តផែនការសកម្មភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត ១៩ មិនបានត្រឹមត្រូវ។ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ក៏បានបញ្ជាឱ្យចែកចាយទុនបម្រុងឱសថជាតិរបស់ខ្លួនដែរ ប៉ុន្តែលោក គីម ជុងអ៊ុន បានអះអាងថា ថ្នាំដែលបញ្ជូនដោយរដ្ឋទាំងនោះ មិនបានទៅដល់ប្រជាជនទាន់ពេលវេលា និងមានដាក់លក់បានត្រឹមត្រូវតាមឱសថស្ថាននោះទេ។

ស្របពេលជាមួយគ្នានោះ លោកគីម ជុងអ៊ុន បានបញ្ជាឱ្យ កងកម្លាំងពិសេស នៃក្រុមគ្រូពេទ្យរបស់កងទ័ពទៅធ្វើការសម្របសម្រួល ដើម្បីធ្វើយ៉ាងណារក្សាស្ថិរភាពនៃការផ្គត់ផ្គង់ថ្នាំឲ្យបានទាន់ពេលវេលា នៅក្នុងទីក្រុងព្យុងយ៉ាង។

គួរកត់សម្គាល់ថា ប្រទេសកូរ៉េខាងជើងមានអ្នកស្លាប់ដោយសារមេរោគបំប្លែងថ្មី កូវីដ ១៩ ដោយសារតែប្រជាជនធ្វេសប្រហែសក្នុងការប្រើថ្នាំ កង្វះចំណេះដឹង និង ការយល់ដឹងអំពីវិធីព្យាបាលមេរោគបំប្លែងថ្មីនេះ ។

គិត្រឹមថ្ងៃអាទិត្យទី ១៥ឧសភា ប្រទេសកូរ៉េខាងជើងមានអ្នកស្លាប់ដល់ទៅ ៥០នាក់ហើយ ដោយក្នុងនោះ អ្នកមានចេញការៈរោគគ្រុនក្ដៅខ្លួនសរុបមានជាង១លាន២សែននាក់ ប៉ុន្ដែ អាជ្ញាធរក្រុងព្យុងយ៉ាងមិនបានបញ្ជាក់នោះទេថាតើក្នុងចំណោមអ្នកមានចេញរោគសញ្ញាទាំងនោះ មានប៉ុន្មាននាក់ ដែលបានធ្វើតេស្ដកូវីដ១៩នោះទេ។

កន្លងមក ប្រទេសកូរ៉េខាងជើងនៃរដ្ឋដ៏ឯកោមួយនេះមិនបានទទួលទិញ ឫ ទទួលការផ្តល់ជំនួយវ៉ាក់សាំងពីបណ្តាប្រទេសអន្តជាតិណាឡើយ។

ទោះជាយ៉ាងនេះក្តី នៅពេលដែលកូរ៉ខាងជើងបានប្រកាសពីការផ្ទុះឡើងនៃមេរោគកូវីត ១៩ ក្នុងប្រទេសរបស់ខ្លួនជាលើកដំបូង ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បាននិយាយ នៅក្នុងសន្ទរកថាមួយក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភាថា ប្រសិនបើប្រទេសកូរ៉េខាងជើងឆ្លើយតប ទទួលយកចំពោះជំនួយគាំទ្ររបស់ខ្លួន កូរ៉េខាងត្បូងនឹងផ្តល់ជំនួយមនុស្សធម៌ រួមទាំងវ៉ាក់សាំងបង្ការមេរោគកូវីត ១៩ បរិក្ខារពេទ្យ និង បុគ្គលិកសុខាភិបាលដើម្បីទៅជួយ ភ្លាមតែម្ដង។

ទន្ទឹមនឹងនេះ WHO ក៏បានប្រកាសថាខ្លួនបានត្រៀមជាស្រេចក្នុងការគាំទ្រកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគកូវីដ១៩ ផងដែរ។ ប៉ុន្ដែ មកទល់នឹងថ្ងៃទី ១៦ ឧសភានេះ នៅមិនទាន់មានការឆ្លើយតបបែបណាពីរដ្ឋអំណាចក្រុងព្យុងយ៉ាងនៅឡើយទេ៕

អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេ អឹម ខេ បានប្រគល់រង្វាន់គូប៉ុង ៣០០ដុល្លារដល់អ្នកគាំទ្ររបស់ខ្លួន

ព័ត៌មាន
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ កាលពី​ថ្ងៃទី១៣ ខែឧសភា បានប្រគល់រង្វាន់គូប៉ុងដែលមានទឹកប្រាក់ ៣០០ដុល្លារ ចំនួន ៥រង្វាន់ ជូនដល់អ្នកគា…

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចដាក់ចេញយុទ្ធសាស្ត្រ៣ចំណុច ដើម្បីពន្លឿន និងពង្រីកការអភិវឌ្ឍផ្សារមូលបត្រកម្ពុជា

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់ចេញយុទ្ធសាស្ត្រចំនួន៣ចំណុចដែលសំដៅដល់ការពន្លឿន និងពង្រីកការអភិវឌ្ឍផ្សារមូលបត្រកម្ពុជាឲ្យកាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ