មេដឹកនាំឥណ្ឌា

លោក ម៉ូឌី អាចបន្តដឹកនាំប្រទេសឥណ្ឌាសម្រាប់អាណត្តិទី៣ ទោះធ្លាក់ចុះសំឡេងភាគច្រើនក្នុងសភា


នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី គ្រោងនឹងបន្តកាន់តំណែងសម្រាប់អាណត្តិទីបីជាប្រវត្តិសាស្ត្រ ទោះបីគណបក្សលោកបានធ្លាក់ចុះសំឡេងគាំទ្រយ៉ាងច្រើនជាលើកដំបូងក្នុងការបោះឆ្នោតក្នុងរយៈពេលជាងមួយខែ ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗក្តី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំជាច្រើន។
មេដឹកនាំឥណ្ឌា
ដោយ

គណបក្សផារ៉ាទីយ៉ាចាណាតា (BJP) ដែលកំពុងកាន់អំណាចរបស់លោក ម៉ូឌី បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភាជាលើកដំបូងក្នុងរយៈពេល១ទសវត្សរ៍នេះ ដោយគណបក្សនេះត្រូវពឹងផ្អែកលើគណបក្សសម្ពន្ធភាពរបស់ខ្លួន ដើម្បីឈានទៅដឹកនាំប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោកមួយនេះ។

លទ្ធផលផ្លូវការពីគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ឥណ្ឌានៅថ្ងៃពុធនេះបានបង្ហាញថា គណបក្សសម្ពន្ធជាតិប្រជាធិបតេយ្យ (NDA) ដែលចងសម្ពន្ធជាមួយនឹងគណបក្ស BJPរបស់លោក ម៉ូឌី ទទួលបានអាសនៈសភាចំនួន២៩៤ ដោយគណបក្ស BJP មានសំឡេង ២៤០អាសនៈ ខណៈដែលសំឡេងភាគច្រើនក្នុងសភាតម្រូវឱ្យមានចំនួន២៧២អាសនៈ។ នេះគឺជាការធ្លាក់ចុះលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ ដែលពេលនោះគណបក្សសម្ពន្ធនេះបានឈ្នះកៅអីសភាចំនួន៣០៣អាសនៈ។ ការធ្លាក់ចុះចំនួនអាសនៈនេះ គឺជាសញ្ញាដំបូងនៃការផ្លាស់ប្តូរជាមូលដ្ឋាន។

លោក យ៉ូហ្កិនដ្រា យ៉ាដាវ (Yogendra Yadav) ជាស្ថាបនិកនៃក្រុមនយោបាយតូចមួយដែលមាននិន្នាការប្រឆាំងនឹងគណបក្ស BJP បាននិយាយថា សម្រាប់គណបក្ស BJP ការធ្លាក់ចុះចំនួនអាសនៈនៅក្រោមកម្រិតនៃសំឡេងភាគច្រើននេះ គឺជាសញ្ញាបង្ហាញពីការធ្លាក់ចុះប្រជាប្រិយភាពរបស់លោក ម៉ូឌី តែម្ដង។

ចាប់តាំងពីបានកាន់អំណាចដោយពឹងផ្អែកលើមូលដ្ឋានជាតិនិយមហិណ្ឌូរបស់ខ្លួនអស់រយៈពេល១០ឆ្នាំមកនេះ លោក ម៉ូឌី គឺជាមេដឹកនាំម្នាក់ដែលមិនចេះខុសនោះទេ ដែលធ្វើឱ្យគូរប្រជែងរបស់លោកមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា នយោបាយរបស់លោក ម៉ូឌី កំពុងរុញច្រានប្រទេសឥណ្ឌាឆ្ពោះទៅរកលទ្ធិផ្តាច់ការ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើនៅក្នុងរយៈពេល៥ខែមកនេះ ទីផ្សារខុនដូរនៅកម្ពុជា មានស្ថានភាពបែបណា?

ទីផ្សារខុនដូរ ដែលស្ថិតក្នុងចង្កោមនៃវិស័យអចលនទ្រព្យ នៅកម្ពុជា គឺជាទីផ្សារមួយដែលទទួលរងផលប៉ះពាល់ខ្លាំងកាលពីអំឡុងវិបត្តិកូវីដ-១៩ និងវិបត្តិ…

តើសភាអាម៉េរិក កើតទុក្ខមិនសុខចិត្តរឿងអ្វីបានជាបោះឆ្នោតអនុម័តសេចក្ដីព្រាងច្បាប់មួយ ដើម្បីដាក់ទ.ណ្ឌ.ក.ម្មលើតុលាការឧ.ក្រិ.ដ្ឋ.ក.ម្មអន្តរជាតិ ICC?

តើកើតទុក្ខមិនសុខចិត្តរឿងអ្វីបានជាសភាអាម៉េរិក ប្រញាប់ប្រញាល់បោះឆ្នោតអនុម័តសេចក្ដីព្រាងច្បាប់ដើម្បីដាក់ទណ្ឌកម្មលើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ