ទស្សនកិច្ចនាយករដ្ឋមន្ត្រីឡាវនៅកម្ពុជា

អំឡុងទស្សនកិច្ច២ថ្ងៃនៅកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ ពិភាក្សាគ្នាលើបញ្ហាអ្វីខ្លះ?


តបតាមការអញ្ជើញរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ បានមកដល់កម្ពុជាហើយ ដើម្បីបំពេញដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២១។
ឯកឧត្តម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ ក្នុងដំណើរទស្សនកិច្ចមកប្រទេសកម្ពុជា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ (រូបភាព៖ ហ្វេសប៊ុកនាយករដ្ឋមន្ត្រីកម្ពុជា)

យោង​តាម​ក្រសួងការបរទេស​កម្ពុជា អំឡុង​បំពេញ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា លោក ផ​ន​ខាំ វី​ផា​វ៉ា​ន់ នាយក​រដ្ឋមន្ត្រី​ឡាវ នឹង​មាន​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​សម្ដេច ហ៊ុន សែន លើ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រួម​ទាំង​ការ​ស្តារ​សង្គម​-​សេដ្ឋកិច្ច​ឡើង​វិញ ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ បញ្ហា​តំបន់ និង​អន្តរជាតិ​នានា​។

ក្រោយ​យ​ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ នៅ​កម្ពុជា បាន​ធូរស្រាល ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ឱ្យ​បើក​ប្រទេស​ឡើង​វិញ ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ឡាវ​នា​ពេល​នេះ គឺជា​លើក​ដំបូង​អ​ង្អ​ស់​ហើយ​សម្រាប់​កម្ពុជា​។ ក្រសួងការបរទេស​កម្ពុជា បាន​ចាត់​ទុក​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោកនាយក​រដ្ឋមន្ត្រី​ឡាវ ផ​ន​ខាំ វី​ផា​វ៉ា​ន់ នឹង​រួមចំណែក​ក្នុង​ការ​បន្ត​ពង្រឹង​បន្ថែម​ទៀត​នូវ​ចំណងមិត្តភាព ជា​ប្រពៃណី​ដ៏​យូរអង្វែង សាមគ្គីភាព​ជា​ភាតរភាព ភាព​ជា​អ្នក​ជិតខាង​ល្អ ដៃគូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ​និង​យូរអង្វែង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា ជំរុញ​កិច្ច​សហប្រតិបត្តិការ នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ដើម្បី​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់ និង​ពិភពលោក​។

តាម​ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​នាម​ជា​ប្រទេស​ជិតខាង កម្ពុជា​-​ឡាវ តែង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​លើ​វិស័យ​ច្រើន ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ដូច​ជា ការ​អប់រំ ការ​ធ្វើ​ពាណិជ្ជកម្ម​វិនិយោគ និង​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​តាម​ព្រំដែន ជាដើម​។ តាម​របាយការណ៍​បាន​បង្ហាញ​ថា ការ​ធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​រយៈពេល ៨​ខែ ឆ្នាំ​២០២១ ទំហំ​ពាណិជ្ជកម្ម​មាន​ជាង​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​។ ក្នុង​នោះ ទំហំ​វិនិយោគ​ដែល​កម្ពុជា បាន​វិនិយោគ​នៅ​ប្រទេស​ឡាវ គិត​ត្រឹម ខែតុលា ឆ្នាំ​២០២១ មាន​ជាង​១៣៨​លាន​ដុល្លារ ខណៈ​ប្រទេស​ឡាវ​បាន​វិនិយោគ​នៅ​កម្ពុជា មាន​ប្រមាណ ៣​លាន​៦​សែន​ដុល្លារ​អា​មេ​រិ​ក​។

សូម​បញ្ជាក់​ថា ឡាវ​ក៏​ជា​ប្រទេស​មួយ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​មក​កាន់​ប្រទេស​កម្ពុជា ជា​ច្រើន​ផង​ដែរ ហើយ​កាលពី​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ថង​លុន ស៊ី​សុ​លី​ត អតីត​នាយក​រដ្ឋមន្ត្រី​ឡាវ​មក​កាន់​កម្ពុជា កាលពី​ឆ្នាំ​២០១៩ ប្រទេស​កម្ពុជា និង​ឡាវ​ក៏​មាន​ចុះ​កិច្ចព្រមព្រៀង​សំខាន់​ៗ​មួយ​ចំនួន ទាក់ទង​នឹង​ការ​ទិញ​លក់​ថាមពល​អគ្គិសនី​ផង​ដែរ​។

យ៉ាងណាមិញ នៅ​ថ្ងៃ​ទី ២៩ ខែវិច្ឆិកា ក្រោយ​ជំនួប​ទ្វេភាគី​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក ផ​ន​ខាំ វី​ផា​វ៉ា​ន់ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បរិច្ចាគ​ថវិកា​ចំនួន ៣​លាន​ដុល្លារ​ជូ វ៉ាក់សាំង ៥០​ម៉ឺន​ដូ​ស និង​រថយន្ដ​ដឹក​វ៉ាក់សាំង​ចំនួន​២​គ្រឿង ដល់​ប្រទេស​ឡាវ ខណៈ​ដែល​មហាសេដ្ឋី និង​ក្រុមហ៊ុន​ធំ​ៗ​នៅ​កម្ពុជា​ចំនួន​៧​រូប​ទៀត ក៏​បាន​ផ្ដល់​ថវិកា​សរុប​ប្រមាណ​១០​លាន​ដុល្លារ​បន្ថែម​ទៀត ទៅ​ឲ្យ​ប្រទេស​ឡាវ​ផង​ដែរ​។

មហាសេដ្ឋី​ដែល​មាន​ទឹកចិត្ត​សប្បុរសធម៌​បរិច្ចាគ​ថវិកា​ឲ្យ​ទៅ​ប្រទេស​ឡាវ​ទាំងនោះ រួម​មាន​៖

១) អ្នកឧកញ៉ា គិត ម៉េ​ង ម្ចាស់​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប ចូលរួម​បរិច្ចាគ​ថវិកា ២​លាន​ដុល្លារ

២) លោក​ជំទាវ ភាព ហៀ​ក ម្ចាស់​ក្រុមហ៊ុន ជីប​ម៉ុង​គ្រុប ចូលរួម​បរិច្ចាគ​ថវិកា ២​លាន​ដុល្លារ

៣) អ្នកឧកញ៉ា ឡេ​ង ណា​វ៉ា​ត្រា ម្ចាស់​បុរី​ឡេ​ង ណា​វ៉ា​ត្រា ចូលរួម​បរិច្ចាគ​ថវិកា ២​លាន​ដុល្លារ

៤) អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​ន​ស៍ គ្រុប ចូលរួម​បរិច្ចាគ​ថវិកា ២​លាន​ដុល្លារ

៥) ឧកញ៉ា ថៃ ជា​ហួត ម្ចាស់​ក្រុមហ៊ុន ប៉េង​ហួត ចូលរួម​បរិច្ចាគ​ថវិកា ១​លាន​ដុល្លារ

៦) ក្រុមហ៊ុន ING Holdings Co., Ltd ចូលរួម​បរិច្ចាគ​ថវិកា ១​លាន​ដុល្លារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនរិះគន់អាមេរិកថាបែងចែងបក្សពួក ទាក់ទងនឹងការរៀបចំកិច្ចប្រជុំកំពូលដើម្បីប្រជាធិបតេយ្យ

ព័ត៌មាន
ចិនកំពុងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងទំនាក់ទំនងជាមួយនឹងប្រទេសណាដែលអាមេរិកមិនបានអញ្ជើញឲ្យទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីប្រជាធិបតេយ្យ…

អង្គការសហប្រជាជាតិថា លិខិតឆ្លងដែនវ៉ាក់សាំងជួយស្តារវិស័យទេសចរណ៍នៅអឺរ៉ុបពីកូវីដ-១៩

ព័ត៌មាន
ការប្រើប្រាស់លិខិតឆ្លងដែន ដែលបញ្ជាក់ពីចាក់វ៉ាក់សាំងរួច គួបផ្សំនឹងការចាក់វ៉ាក់សាំងបានក្នុងចំនួនច្រើន សម្រាប់តំបន់អឺរ៉ុប បានឈានទៅស្តារឡ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ