ពលរដ្ឋនូវែលសេឡង់

ពលរដ្ឋនូវែលសេឡង់ បានចាកចេញពីប្រទេសកំណើតកាន់តែច្រើន ចំពេលសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺន


នូវែលសេឡង់ ដែលគេស្គាល់ថា ប្រទេសជាអ្នកមានបំផុតលំដាប់ទី ៣៧ នៅលើពិភពលោក កំពុងជួបបញ្ហាសេដ្ឋកិច្ច និងវិបត្តិការងារធ្ងន់ធ្ងរ បណ្ដាលឱ្យពលរដ្ឋត្រូវបង្ខំចិត្តចាកចេញពីប្រទេសកំណើត ដើម្បីទៅរស់នៅតាមបណ្ដាប្រទេសផ្សេងទៀត ដោយចំនួនពលរដ្ឋចាកចេញពីប្រទេសនេះ បានកើនដល់កម្រិតខ្ពស់បំផុតជាង ៧ម៉ឺននាក់ ដែលជាកម្រិតមិនធ្លាប់មានឡើយក្នុងរយៈពេល១៣ឆ្នាំមកនេះ។ ក្នុងនោះ មានជាងមួយភាគបីនៃអ្នកធ្វើចំណាកស្រុកទាំងនោះ គឺមានអាយុក្រោម៣០ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ពលរដ្ឋនូវែលសេឡង់
ដោយ

ទិន្នន័យចេញផ្សាយដោយស្ថាប័នស្ថិតិនូវែលសេឡង់ នៅថ្ងៃទី១៥ ខែសីហានេះ បានបង្ហាញថា ពលរដ្ឋនូវែលសេឡង់ចំនួនជាង ៧ម៉ឺននាក់ ក្នុងចំណោមពលរដ្ឋសរុបប្រមាណជាង ៥លាននាក់ បានចាកចេញពីប្រទេសកំណើតរបស់ពួកគេ នៅក្នុងឆ្នាំសារពើពន្ធ២០២៥ ដោយកើនឡើងពីចំនួនជាង ៦ម៉ឺន៧ពាន់នាក់ ក្នុងឆ្នាំសារពើពន្ធ២០២៤។  ប៉ុន្តែតួលេខនេះ គឺនៅទាបជាងកម្រិតនៅក្នុងឆ្នាំសារពើពន្ធ២០១២ ដោយកាលណោះមានចំនួនដល់ទៅជាង ៧ម៉ឺន២ពាន់នាក់។

ទន្ទឹមនឹងការចាកចេញរបស់ប្រជាជននូវែសេឡង់ គេសង្កេតឃើញថា ចំនួនជនអន្តោប្រវេសន៍ ដែលចូលមកក្នុងប្រទេសដែនកោះ ភាគខាងខាងកើតនៃប្រទេសអូស្ត្រាលីមួយនេះ ក៏មានការថយចុះដែរ។

ការសម្រុកចាកចេញពីប្រទេសនេះបានកើតឡើងចំពេលមានការធ្លាក់ចុះសេដ្ឋកិច្ចដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ១៩៩១ ដែលអ្នកវិភាគបានស្តីបន្ទោសលើផលិតភាពទាប និងកំហុសគោលនយោបាយផ្សេងៗ។

ទិន្នន័យបានបង្ហាញកាលពីសប្តាហ៍មុនថា អត្រាអ្នកអត់ការងារធ្វើបានឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលជិត៥ឆ្នាំរហូតដល់ ៥,២%នៅក្នុងត្រីមាសទីពីរឆ្នាំនេះ ខណៈដែលអត្រាចូលរួមក្នុងកម្លាំងពលកម្មបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីត្រីមាសទី១ឆ្នាំ២០២១។

ប្រជាជននូវែលសេឡង់អាយុពី១៨ទៅ៣០ឆ្នាំមានចំនួន៣៨%នៃចំនួនអ្នកចាកចេញ បើប្រៀបធៀបជាមួយនឹងកម្រិតខ្ពស់បំផុត ៦០% នៅក្នុងឆ្នាំ១៩៧៩ ហើយប្រទេសដែលពួកគេចាកចេញទៅច្រើនបំផុតរួមមានអូស្ត្រាលី អង់គ្លេស និងប្រទេសផ្សេងៗទៀត។ តាមទិន្នន័យបង្ហាញថា ទំហំGDP របស់ប្រទេស នូវែសេឡង់មានប្រមាណជាង ២៨០ពាន់លានដុល្លារ ខណៈចំណូលពលរដ្ឋម្នាក់ៗមានប្រមាណ ជាង៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ៕
ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


សិង្ហបុរីនឹងលក់កាបូបម៉ាក Hermes និងដុំមាស ដែលរឹបអូសបានក្នុងការបង្ក្រាបអំពើលាងលុយតម្លៃ ២,៣ពាន់លានដុល្លារ

ប្រទេសសិង្ហបុរីនឹងលក់វត្ថុមានតម្លៃមួយចំនួន រាប់ចាប់ពីកាបូបរហូតដល់ដុំមាស ដែលអាជ្ញាធរ បានរឹបអូសនៅក្នុងការបង្ក្រាបអំពើលាងលុយកខ្វក់ ក្នុងត…

ធនាគារ ជីប ម៉ុង និង សហគ្រិនខ្មែរ សហការគ្នា ដើម្បីផ្តល់លទ្ធភាពទទួលបានហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម និងជំរុញការ ផលិតក្នុងស្រុក

ធនាគារ ជីប ម៉ុង និងសហគ្រិនខ្មែរ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានប្រកាសជាផ្លូវការនូវកិច្ចសហការជាយុទ្ធសាស្ត្រមួយ តាមរយៈពិធីចុះអនុស្សរណៈនៃក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ