ឧស្សាហកម្មថៃ

កត្តាអ្វីខ្លះធ្វើឲ្យរោងចក្រអេឡិចត្រូនិក ដែក និងប្លាស្ទិកនៅថៃកាន់តែច្រើនត្រូវបានបិទទ្វារ?


ក្រសួងឧស្សាហកម្មថៃបាននិយាយថា រោងចក្រក្នុងស្រុកជាច្រើនដែលផលិតគ្រឿងអេឡិចត្រូនិច ដែក និងប្លាស្ទិក ដែលមានតម្លៃវិនិយោគជិត៣៨០លានដុល្លារត្រូវបានបិទទ្វារនៅឆ្នាំនេះ ដោយសារការបញ្ជាទិញធ្លាក់ចុះ គួបផ្សំទំនិញនាំចូលមានតម្លៃថោកកំពុងជោរជន់ពាសពេញផ្សារនៅប្រទេសថៃ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
ឧស្សាហកម្មថៃ
ដោយ

បើតាមស្ថិតិពីនាយកដ្ឋានការងារឧស្សាហកម្មបានបង្ហាញថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំនេះ មានរោងចក្រសរុបចំនួន៤៨៨កន្លែងនៅទូទាំងវិស័យឧស្សាហកម្ម ដូចជាអេឡិចត្រូនិក ដែក និងប្លាស្ទិកជាដើម បានបោះបង់ចោលអាជីវកម្មរបស់ខ្លួន ដោយរោងចក្រទាំងនេះ​មានតម្លៃ​វិនិយោគសរុបជិត៣៨០លានដុល្លារ។

បើតាមលោកស្រី ពីមផាត្រា វីឆៃគុល (Pimphattra Wichaikul) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថៃ​រោងចក្រផលិតគ្រឿងបន្លាស់អេឡិចត្រូនិច និងបន្ទះសៀគ្វីនៅប្រទេសថៃ មានតម្លៃវិនិយោគខ្ពស់​បំផុតជាង៦២លានដុល្លារ ខណៈរោងចក្រផលិតដែក និងដែកថែបមានតម្លៃវិនិយោគជិត៤០លានដុល្លារ ខណៈដែលរោងចក្រផលិតប្លាស្ទិកមានតម្លៃជាង២៥លានដុល្លារ។

ក្រុមហ៊ុនជាច្រើនបានសម្រេចចិត្តកាត់បន្ថយបុគ្គលិកជាង១ម៉ឺននាក់ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ។ លោកស្រី ពីមផាត្រា បាននិយាយថា មូលហេតុសំខាន់ដែលបណ្តាលឱ្យក្រុមហ៊ុនងាកទៅរកការបញ្ឈប់បុគ្គលិក និងការបិទទ្វាររោងចក្រ គឺដោយសារកង្វះការប្រកួតប្រជែងបើធៀបនឹងប្រទេសមួយចំនួនដែលនាំចេញផលិតផលមកកាន់ទីផ្សារប្រទេសថៃ។

លោកស្រីបានបន្ថែមថា ក្រុមហ៊ុនក្នុងស្រុកមិនអាចប្រកួតប្រជែងនឹងគូប្រជែងដែលលក់ផលិតផល​ក្នុងតម្លៃទាបជាងខ្លួនបាននេះ ជាហេតុបង្ខំឱ្យក្រុមហ៊ុនខ្លះសម្រេចចិត្តដោះស្រាយបញ្ហាដោយផ្លាស់ប្តូរ​ទីតាំងផលិតកម្មទៅកាន់ប្រទេសជិតខាង ដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីមួយចំនួន៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


UNថា ធនាគាររបស់ថៃ ជាអ្នកផ្តល់ហិរញ្ញវត្ថុធំបំផុតដល់របបយោធាមីយ៉ាន់ម៉ា

អ្នកជំនាញរបស់អង្គការសហប្រជាជាតិ (UN) បានបញ្ចេញរបាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី២៦ ខែមិថុនា ថា បណ្ដាធនាគារថៃ បានក្លាយជាអ្នកផ្គត់…

កាសែតវៀតណាមផ្សាយថា ក្រុមហ៊ុនកម្ពុជាចំនួន ៣ត្រូវបានអនុញ្ញាតឱ្យនាំចេញខ្សាច់សម្រាប់គម្រោងអភិវឌ្ឍន៍ធំៗនៅវៀតណាម

ក្រុមហ៊ុនចំនួន៣របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញ និងផ្គត់ផ្គង់ខ្សាច់ដល់គម្រោងអភិវឌ្ឍន៍ផ្លូវហាយវ៉េធំៗនៅភាគខាត្បូងប្រទេសវៀតណាម ខណៈដែលក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ