ពាណិជ្ជកម្ម​អាមេរិក និងវៀតណាម

សហរដ្ឋអាមេរិក ក្លាយជាទីផ្សារធំជាងគេបំផុតរបស់វៀតណាម សម្រាប់ការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


សហរដ្ឋអាមេរិកបានក្លាយជាទីផ្សារធំជាងគេបំផុតសម្រាប់ការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសវៀតណាម ដោយគិតចាប់ពីខែមករា ដល់ខែ វិច្ឆិកា ឆ្នាំ២០២០ វៀតណាមបានរកចំណូលពីការនាំចេញផលិតផលទាំងនេះ ទៅកាន់អាមេរិកក្នុងតម្លៃប្រមាណ ៩ពាន់៨រយលានដុល្លារអាមេរិក កើនឡើងជាង២២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍មួយ ដែលបង្ហាញដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សៀនហ្វុក (ឆ្វេង) និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (ស្ដាំ) (រូបភាព៖ CNN)
ដោយ

នៅក្នុងរយៈពេល ១១ខែ ឆ្នាំ២០២០ សហរដ្ឋអាមេរិក គឺមានចំណែកទីផ្សារ​​ជាង​២៦% នៃ​ចំណូល​សរុប​ដែលបានមកពី​ការ​នាំចេញ​ផលិតផល​កសិកម្ម​រុក្ខាប្រមាញ់ និងនេសាទ​របស់វៀតណាម។

ប្រទេសចិន បាន​ឈរ​ក្នុង​លំដាប់ទី២ បន្ទាប់ពីអាមេរិក ដោយមានតម្លៃទឹកប្រាក់​នាំចេញ​ធ្លាក់ចុះ​បន្ដិច​​មកនៅ​ប្រមាណជិត ៩ពាន់​២រយលាន​ដុល្លារ ពោលគឺ​ធ្លាក់ចុះ ៦,៦% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន ហើយ​ប្រទេសចិន​ក៏មានចំណែក​ទីផ្សារ​ប្រមាណ ជិត​២៥% នៃចំណូល​សរុប​ដែលបានមកពី​ការនាំចេញ​ផលិតផល​កសិកម្ម​របស់វៀតណាម។

បើតាម​ក្រសួង​កសិកម្ម និងអភិវឌ្ឍន៍​ជនបទ​វៀតណាម ចំណូល​បានមក​ពីការ​នាំចេញ​ផលិតផល​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ របស់​វៀតណាម​កាលពីខែ​វិច្ឆិកា សម្រេចបាន​ដល់ទីជិត​៤ពាន់លាន​ដុល្លារអាមេរិក ដែលបាន​ធ្វើឲ្យ​នៅរយៈពេល​១១ខែ ដំបូង​នៅឆ្នាំ២០២០នេះ សម្រេចបាន​ចំណូល​ដល់ទៅ ជាង​៣៧ពាន់លាន​ដុល្លារអាមេរិក កើនឡើងជាង​២% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

ជាមួយគ្នានេះ នៅក្នុង​រយៈពេល​ដូចគ្នានេះដែរ វៀតណាម​ក៏បាន​នាំចូល​ផលិតផល​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ មានតម្លៃ​ប្រហែល​ជាង​២៨ពាន់លាន​ដុល្លារអាមេរិក​ផងដែរ ដែលធ្វើឲ្យ​អតិរេក​ពាណិជ្ជកម្ម​សម្រាប់​​ផលិតផល​ទាំងនេះ មានដល់​ទៅជិត​១០ពាន់លាន​ដុល្លារ កើនឡើងជិត​១១%។

ជាក់ស្ដែង​ចំណូល​ដែលបាន​មកពី ការនាំចេញ​ផលិតផល​កសិកម្ម​មាន​ជិត​១៧ពាន់លាន​ដុល្លារ ធ្លាក់ចុះ ០,៥% ខណៈដែល​ការនាំចេញ​របស់កសិដ្ឋាន​ចិញ្ចឹមសត្វ​មានជិត​៣០០លាន​ដុល្លារ ធ្លាក់ចុះ ជាង​១៨%។ រីឯ​ផលនេសាទវិញ​​​មានការនាំចេញ​ជិត​៨ពាន់លាន​ដុល្លារ ធ្លាក់ចុះជិត​១% ខណៈដែល​ផលិតផល​ទាក់ទង​នឹងព្រៃឈើ​នាំចេញបាន​ជាង​១១ពាន់លាន​ដុល្លារ កើនឡើង​១៥%។

តាមផែនការ​ក្រសួង​កសិកម្ម និងអភិវឌ្ឍន៍​ជនបទ​វៀតណាម​រំពឹងថា​នៅឆ្នាំ២០២០នេះ ការនាំចេញ​ផលិតផល​កសិកម្ម​របស់​វៀតណាម​នឹង​អាច​សម្រេច​បាន​ដល់​គោលដៅ យ៉ាងហោចណាស់ ៤១​ពាន់លាន​ដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន អាចនឹងជំនួសតំណែងអាមេរិក ជាទីផ្សារទំនិញប្រើប្រាស់ធំជាងគេបង្អស់នៅលើសកលលោក

ព័ត៌មាន
វិស័យលក់ទំនិញបោះដុំ និងលក់រាយ នៅក្នុងប្រទេសចិន សម្រេចបានទំហំទឹកប្រាក់បានប្រមាណ ៦,២ទ្រីលានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៩កន្លងទៅ ដែលតួល…

ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមឧបត្ថម្ភថវិកាចំនួន ៣លានដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន ក្នុងយុទ្ធនាការទិញវ៉ាក់សាំង កូវីដ-១៩ជូនប្រជាពលរដ្ឋ។

ព័ត៌មាន
ស្របជាមួយទស្សនៈទានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនក្នុងការចែករំលែក និងចូលរួមអភិវឌ្ឍសង្គមដើម្បីលើកកម្ពស់សុខុមាលភាពសង្គម បរិស្ថាន វប្បធម៌។ល។ ក្រុម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ