ឧស្សាហកម្មថៃ

សហព័ន្ធឧស្សាហកម្មថៃថា ការតម្លើងប្រាក់ឈ្នួលគ្មានប្រយោជន៍ដល់សេដ្ឋកិច្ច និងស្នើឱ្យរដ្ឋាភិបាលថៃពិចារណាឡើងវិញ


សហព័ន្ធឧស្សាហកម្មថៃស្នើឱ្យរដ្ឋាភិបាលពិចារណាឡើងវិញនូវផែនការដ៏ចម្រូងចម្រាសរបស់ខ្លួនក្នុងការបង្កើនប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករប្រចាំថ្ងៃឱ្យឡើងដល់៤០០បាត ឫជិត១១ដុល្លារនៅទូទាំងប្រទេស ពីព្រោះទឹកប្រាក់នេះ គឺបានផលដល់កម្មករចំណាកស្រុកជាជាងជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក។ បច្ចុប្បន្នថៃ គឺជាប្រទេសគោលដៅសម្រាប់ពលករពី២,៦ទៅ៣លាននាក់មកពីប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ខណៈនៅក្នុង១ឆ្នាំពួកគេបានផ្ញើរប្រាក់ទៅស្រុកដល់ទៅជាង២ពាន់៧រយលានដុល្លារ។
ឧស្សាហកម្មថៃ
ដោយ

សារព័ត៌មានបាងកកប៉ុស្តិ៍បានរាយការណ៍ថា សហព័ន្ធឧស្សាហកម្មថៃបានស្នើឲ្យរដ្ឋាភិបាលរបស់ខ្លួនពិចារណាឡើងវិញនូវផែនការបង្កើនប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករប្រចាំថ្ងៃឱ្យដល់៤០០បាត ឫជិត១១ដុល្លារនៅទូទាំងប្រទេស។

លោក វីវាត់ ហេមុនដារ៉ុត ( Wiwat Hemmondharop )អនុប្រធានសហព័ន្ធឧស្សាហកម្មថៃ បាននិយាយថា ទឹកប្រាក់ដែលរដ្ឋាភិបាលថៃគ្រោងនឹងតម្លើង គឺភាគច្រើនបានទៅលើពលករបរទេស ហើយពួកគេភាគច្រើនសន្សំប្រាក់ទាំងនេះរួចផ្ញើទៅសាមីប្រទេសកំណើត។

លោកបានបន្តថា ប្រសិនបើអាជ្ញាធរជំរុញឱ្យមានការដំឡើងប្រាក់ឈ្នួល នោះប្រទេសថៃទំនងជាមិនទទួលបានអត្ថប្រយោជន៍ពេញលេញពីគោលនយោបាយគាំពារសេដ្ឋកិច្ចនេះទេ។

លោកបាននិយាយថា កម្មករចំណាកស្រុកមានទំនោរចំណាយត្រឹមតែពាក់កណ្តាលនៃប្រាក់ឈ្នួលរបស់ពួកគេនៅក្នុងប្រទេសថៃ។នៅពេលនេះប្រទេសថៃ គឺជាប្រទេសគោលដៅសម្រាប់ពលករចំណាកស្រុកមកពីមីយ៉ាន់ម៉ា ឡាវ និងកម្ពុជាដែលមានប្រមាណជាពី២,៦ទៅ៣លាននាក់ ហើយនៅក្នុងមួយឆ្នាំៗ ពួកគេបានផ្ទេរប្រាក់ទៅស្រុកកំណើនមានតម្លៃជាង២ពាន់៧រយលានដុល្លារក្នុងមួយឆ្នាំ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃធ្លាក់ចុះចំណាត់ថ្នាក់ជាង១០ថ្នាក់ក្នុងតារាងគោលដៅទេសចរណ៍នៅលើពិភពលោក

ព័ត៌មាន
ប្រតិបត្តិករទេសចរណ៍ថៃបានខកចិត្តយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលថៃ ដែលបានបរាជ័យក្នុងការធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់ប្រទេសគោលដៅទេសចរណ៍មានភាពទ…

ហ្វីលីពីនជំរុញឲ្យអាម៉េរិក និងសម្ពន្ធមិត្តបង្កើនសន្ទុះវិនិយោគ ដើម្បីទប់ទល់ឥទ្ធិពលចិន

ព័ត៌មាន
ក្នុងនាមជាសម្ពន្ធមិត្តទាំងសេដ្ឋកិច្ច និងយោធា ហ្វីលីពីនកំពុងដាក់សម្ពាធលើសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យជំរុញពាណិជ្ជកម្ម និងការវិន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ