វិស័យសេដ្ឋកិច្ច

បណ្ដាប្រទេសកំពុងភិវឌ្ឍន៍កំពុងប្រឈមនឹងវិបត្តិបំណុលធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ តើមកពីមូលហេតុអ្វី?


ការសិក្សាថ្មីមួយបានរកឃើញគួរឱ្យភ្ញាក់ផ្អើលថា បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍កំពុងប្រឈមនឹងវិបត្តិបំណុលធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយស្ទើរតែពាក់កណ្ដាលនៃថវិកាជាតិរបស់ប្រទេសទាំងនោះ ត្រូវបានចំណាយលើការទូទាត់សងទៅម្ចាស់បំណុលរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian។
វិស័យសេដ្ឋកិច្ច
ដោយ

របាយការណ៍សិក្សាដែលធ្វើឡើងដោយអង្គការអន្តរជាតិ Debt Relief International ដែលផ្ដោតលើការជួយគាំទ្រដល់បណ្ដាប្រទេសមានចំណូលទាបក្នុងការគ្រប់គ្រង និងកាត់បន្ថយបំណុលបរទេសរបស់ប្រទេសទាំងនោះ បានបង្ហាញថា ជាង១០០ប្រទេសទូទាំងពិភពលោកនៅពេលនេះ កំពុងត្រដាប​ត្រដួសក្នុងការទូទាត់សងបំណុលរបស់ខ្លួន ហើយជាលទ្ធផលបានបង្ខំឱ្យប្រទេសទាំងនោះកាត់បន្ថយការចំណាយយ៉ាងច្រើនលើវិស័យសុខាភិបាល វិស័យអប់រំ ផ្នែកគាំពារសង្គម និងវិធានការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។

ការទូទាត់សងបំណុលរបស់ប្រទេសទាំងនោះកំពុងស្រូបយករហូតដល់ទៅ៤១,៥%នៃថវិកាជាតិ និងគ្របដណ្ដប់ជាមធ្យមដល់ទៅ៨,៤%នៃផលិតផលក្នុងស្រុកសរុប (GDP) នៃប្រទេសកំពុងអភិវឌ្ឍន៍ចំនួន១៤៤ប្រទេស។

របាយការណ៍នេះព្រមានថា ប្រសិនបើគ្មានដំណោះស្រាយបន្ទាន់ទេនោះ វិបត្តិបំណុលនេះនឹងបន្តកើតមានរហូតដល់ទសវត្សរ៍ឆ្នាំ២០៣០ ហើយសម្ពាធបំណុលនឹងរីកកាន់តែធំឡើងៗដែលនឹងធ្ងន់ធ្ងរជាងវិបត្តិបំណុលនៅអាម៉េរិកឡាទីនក្នុងឆ្នាំ១៩៨២ និងវិបត្តិបំណុលនាទសវត្សរ៍ឆ្នាំ១៩៩០ ទៅទៀត។

កាលពីឆ្នាំ២០២០ ក្រុមប្រទេស G20 បានដាក់ចេញក្របខ័ណ្ឌរួមមួយ ដើម្បីជួយពន្លឿន និងសម្រួលដល់ដំណើរការបន្ធូរបន្ថយបំណុល។ ទោះជាយ៉ាងណា ក្របខ័ណ្ឌរួមនេះមាន វឌ្ឍនភាពយឺតយ៉ាវជាងការរំពឹងទុក ដែលនេះឆ្លុះបញ្ចាំងកាន់តែច្បាស់ថា ប្រទេសក្រីក្រជាច្រើននៅពេលនេះកំពុងជំពាក់បំណុលរបស់ប្រទេសចិន និងម្ចាស់ប័ណ្ណបំណុលឯកជនយ៉ាងច្រើន ដែលពិបាកនឹងរើខ្លួនរួចគួរឱ្យព្រួយបារម្ភ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ប្រទេសមួយចំនួនគ្រោងបើកការស៊ើបអង្កេតលើការលក់បង្ខូចថ្លៃរបស់ក្រុមហ៊ុនចិន ក្រោយតម្លៃដែកលើទីផ្សារពិភពលោកដាំក្បាលចុះខ្លាំង

ការនាំចេញដែករបស់មហាយក្សចិន បានកើនឡើងយ៉ាងគំហុក ខណៈដែលបណ្ដាក្រុមហ៊ុនផលិតដែកចិន សម្រុកនាំចេញផលិតផលដែកច្រើនលើសលប់ទៅកាន់ទីផ្សារអន្តរជាតិ…

ការផ្តល់ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុធ្លាក់ចុះជាង៤៨% នៅឆមាសទី១ឆ្នាំនេះ តើមកពីមូលហេតុអ្វី?

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ការផ្តល់ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានធ្លាក់ចុះជាង៤៨% នៅឆមាសទី១ឆ្នាំនេះ បើធៀបនឹងរយៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ