ប្រទេសថៃ

ប្រជាជនថៃជាង ១,៣ លាននាក់ធ្លាក់ខ្លួនឈឺនៅឆ្នាំដើមឆ្នាំ២០២៣ ដោយសារការបំពុលបរិយាកាស


អគ្គនាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ បានអះអាងថា កម្រិតបំពុលបរិយាកាស ដែលហៅថា PM2.5 បានធ្វើឲ្យពលរដ្ឋថៃប្រមាណជា ១លាន៣សែននាក់កាលពីខែមករាកន្លងទៅ បានធ្លាក់ខ្លួនមានជំងឺផ្សេងៗ ជាពិសេសគឺជំងឺផ្លូវដង្ហើម ស្របពេលដែលបរិយាកាសអាប់អួរអាចបន្តអូសបន្លាយបន្ថែមទៀត។ នេះបើយោងតាមប្រភពព័ត៌មានថៃ ។
ប្រជាជនថៃជាង ១,៣ លាននាក់ធ្លាក់ខ្លួនឈឺ ដោយសារការបំពុលបរិយាកាស រូបភាព The Nation
ដោយ

លោកវេជ្ជបណ្ឌិត អូផាស ខានខាវីនផុង (Opas Karnkawinpong) អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងជំងឺថៃ បាននិយាយថា អ្នកជំងឺសរុបចំនួនជាង ១លាន៣សែននាក់បានទទួលរងជំងឺ ទាក់ទង​នឹងការបំពុលបរិយាកាសក្នុងអំឡុងខែមករា កន្លងមក។

លោកបានអះអាងថា កម្រិតបំពុលបរិយាកាស PM2.5 ដែលជាកម្រិតភាគល្អិតតូចជាងអង្កត់ផ្ចិត ២,៥ មីក្រូក្រាម មានបរិមាណលើសពី ៥១ មីក្រូក្រាម​ក្នុងមួយម៉ែត្រគូបនៅខ្យល់កាលពីប៉ុន្មានថ្ងៃនៅក្នុងខែមករា ដែលកើតមាននៅក្នុងខេត្តក្រុងចំនួន ១៥ទូទាំងប្រទេស រួមទាំង​៥០ ខណ្ឌនៅក្នុងទីក្រុងបាងកកផងនោះ គឺបានបង្កជាប្រភពជំងឺផ្សេងៗពិសេសជំងឺផ្លូវដង្ហើម។

លោកបានអះអាងថា កម្រិតធូលីនៅក្នុងខ្យល់ដែលមានបរិមាណលើសពី ៥០ មីក្រូក្រាមនៅក្នុងមួយម៉ែត្រគូប វាអាចបង្កជាជំងឺសួត និង បេះដូងរ៉ាំរ៉ៃបាន ។

ក្រៅពីខេត្តទាំង១៥នេះ កម្រិត PM2.5 នៅក្នុងបរិយាកាសលើសពី​កម្រិតស្តង់ដារបស់អង្គការសុខភាពពិភពលោកក៏ត្រូវបានគេរកឃើញនៅខេត្តផ្សេងៗទៀតផងដែរកាលពីខែមករា កន្លងទៅ ។

ពាក់ព័ន្ធនឹងបញ្ហាបំពុលបរិយាកាសនេះ អគ្គនាយករដ្ឋគ្រប់គ្រងការបំពុលថៃ បានព្យាករណ៍ថា ស្ថានភាពនិងគុណភាពខ្យល់ នៅទីក្រុងបាងកកចាប់ពីថ្ងៃទី ០៩ ដល់ ថ្ងៃទី ១៤ ខែ មីនា នេះ ស្ថានភាពនិងគុណភាពខ្យល់គឺប្រសើរ ដោយសារតែទីក្រុងនេះបានទទួលឥទ្ធិពលខ្យល់ដែលបក់មកពី ភាគអាគ្នេយ៍ ប៉ុន្តែក្រោមឥទ្ធិពលខ្យល់នេះស្ថានភាពបំពុលនៅភាគខាងជើងប្រទេសអាចនឹងជួបស្ថានភាពកាន់តែអាក្រក់ ។

ប្រភពដដែលបានព្រមានថា ស្ថានភាពបំពុលបរិយាកាសទាំងនេះអាចនឹងបន្តអូសបន្លាចនៅក្នុងប្រទេសថៃប្រហែលជា ពី ពីរទៅបីសប្តាហ៍ទៀតឯណោះ ខណៈដែលអ្នកជំងឺដែលគេបាន កត់ត្រាថា បានធ្លាក់ខ្លួនឈឺដោយសារតែបញ្ហាបរិយាកាសនេះ គឺមានប្រមាណជា ១៧ម៉ឺននាក់នៅក្នុងមួយសប្តាហ៍ជាមធ្យម ហើយជំងឺដែលកើតមាន ដូចជាជំងឺភ្នែក រលាកស្បែក បេះដូង សួត និង ខួរក្បាលជាដើម៕




អត្ថបទបន្ទាប់


មេដឹកនាំតៃវ៉ាន់លោកស្រី សៃ អ៊ីងវេន គ្រោងធ្វើដំណើរឆ្លងកាត់រដ្ឋចំនួន២របស់អាមេរិក មុនជួបជាមួយប្រធានសភាអាមេរិក

មេដឹកនាំតៃវ៉ាន់លោកស្រី Tsai Ing-wen គ្រោងនឹងឈប់ចុះចតនៅរដ្ឋ Los Angeles និង New York ដែលជាផ្នែកនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសនៅតំបន់អ…

រុស្ស៊ីអាចនឹងរឹតត្បិតការនាំចេញលោហធាតុមួយចំនួន ដើម្បីសងសឹកទណ្ឌកម្មពីលោកខាងលិច

រុស្ស៊ីបានដាក់ការរឹតបន្តឹងលើការនាំចេញឧស្ម័នធម្មជាតិ ហើយបានប្រកាសថា ខ្លួននឹងក៏នឹងកាត់បន្ថយបរិមាណនាំចេញប្រេងទៅកាន់អឺរ៉ុបជាបណ្តោះអាសន្នក្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ