ពាណិជ្ជកម្ម​សកលលោក

ជំនួញពាណិជ្ជកម្មសកល អាចនឹងធ្លាក់ចុះដល់ ៩% ក្នុងឆ្នាំ ២០២០នេះ


នៅក្នុងរបាយការណ៍ចុងក្រោយបំផុតមួយរបស់ សន្និសីទអង្គការសហប្រជាជាតិស្តីពី ពាណិជ្ជកម្ម និងការអភិវឌ្ឍ បានព្យាករថា ជំនួញពាណិជ្ជកម្មនៅលើទីផ្សារសកលលោក អាចនឹងធ្លាក់ចុះប្រមាណ ៧% ទៅ ៩% ក្នុងឆ្នាំ ២០២០នេះ ដោយសារតែការមើលឃើញពី ភាពទន់ខ្សោយនៃសេដ្ឋកិច្ចសកល នៅក្នុងត្រីមាសទី ៣នេះ បើទោះបីជា សេដ្ឋកិច្ចរបស់ ប្រទេសមហាអំណាចចិន ងើបឡើងវិញបន្តិចក្តី។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
ជំនួញពាណិជ្ជកម្មសកល អាចនឹងធ្លាក់ចុះដល់ ៩% ក្នុងឆ្នាំ ២០២០នេះ (រូបភាព៖https://www.investopedia.com)
ដោយ

របាយការណ៍​ដដែលនេះ បានប៉ាន់ប្រមាណថា ជំនួញ​ពាណិជ្ជកម្ម​សកល បានធ្លាក់ចុះ​ប្រមាណ ៥% នៅក្នុង​ត្រីមាសទី​ ៣នេះ​ បើធៀប​នឹងពេល​ដូចគ្នា កាលពីឆ្នាំ​មុន ទោះយ៉ាងណា វាប្រសើរ​ជាង​ត្រីមាសទី​ ២ ដែលបាន​ធ្លាក់ចុះ​ដល់ទៅ ១៩%។

បើតាមការព្យាករ​បង្ហាញថា តម្លៃនៃ​ជំនួញ​ពាណិជ្ជកម្ម​សកល នឹងបន្ត​ធ្លាក់ចុះ ៣% នៅក្នុងត្រី​មាស​ទី ៤ ខាងមុខ​នេះ ដែលធ្វើឲ្យ​តួលេខ​សរុប​ប្រចាំ​ឆ្នាំ ២០២០ អាចនឹង​ធ្លាក់ចុះ​ប្រមាណ ៧% ទៅ ៩%នេះ។

នៅក្នុងរបាយការណ៍​នេះ ក៏បាន​បង្ហាញពី​ភាពប្រសើរ​ឡើងវិញ​នៃសេដ្ឋកិច្ច​មហាអំណាច​ចិន ដែលការ​នាំចេញ​មាន​កំណើន​ស្ទុះ​ឡើងវិញ ក្នុងត្រីមាសទី ៣ កើនឡើង ១០% ធៀបនឹង​ត្រីមាសទី ៣ កាលពីឆ្នាំ ២០១៩ ហើយការ​នាំចូល​ទំនិញ​មកកាន់​ប្រទេស​ចិន ក៏មាន​កំណើន​គួរឲ្យ​កត់សម្គាល់។

សេដ្ឋកិច្ចវិទូ​ប្រចាំនៅ​អង្គការ​សហប្រជាជាតិ លោក អេឡេស សាន់ដ្រូ បានគូស​បញ្ជាក់ថា បើសិន​ជាសេដ្ឋកិច្ច​ចិន នៅតែ​បន្តធ្វើបាន​ល្អ​យ៉ាងដូច្នេះ ប្រទេសចិន ប្រាកដ​ជាអាច រក្សាបាន​នូវ​កំណើន វិជ្ជមាន​សម្រាប់​ការនាំចេញ​ក្នុងឆ្នាំ ២០២០នេះ ដែលចូលរួម​ចំណែក​យ៉ាង​សំខាន់ដល់ សេដ្ឋកិច្ច​សកលលោក។

សូមជម្រាបថា ការធ្លាក់ចុះ​នៃជំនួញ​ពាណិជ្ជកម្ម​សកល បាន​រីករាលដាលខ្លាំងទៅ​គ្រប់​តំបន់​ទាំងអស់ នៅក្នុង​ត្រីមាសទី ២ ឆ្នាំ ២០២០នេះ ក៏ប៉ុន្តែ សេដ្ឋកិច្ច​នៃប្រទេស​កំពុង​អភិវឌ្ឍ ជាពិសេស​គឺការនាំចេញ​ គឺមានភាព​ប្រសើរ​ឡើងវិញ លឿនជាង​ការនាំចេញ​របស់​បណ្តា​ប្រទេស​អភិវឌ្ឍន៍ទៅទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសចិន នឹងហាមការធ្វើដំណើរកម្សាន្ដជាក្រុមចេញក្រៅប្រទេស ដោយសារហានិភ័យមេរោគឆ្លង

ព័ត៌មាន
ប្រទេសចិន នឹងបន្តផ្អាក ការធ្វើដំណើរកម្សាន្ដជាក្រុមចេញទៅក្រៅប្រទេស ហើយក៏នឹងលុបចោល ភ្នាក់ការងារទេសចរណ៍អំពីការអនុញ្ញាតឲ្យមានដំណើរកម្សាន្ដក្នុង…

Smart Axiata ទទួល​បាន​ទឹកប្រាក់​បរិច្ចាគ​ ៤​ម៉ឺន​ដុល្លារ ដើម្បី​ជួយ​អ្នករងគ្រោះ​ទឹក​ជំនន់​នៅ​បន្ទាយមានជ័យ​និងបាត់ដំបង

ព័ត៌មាន
បន្ទាប់ពីការប្រកាសអំពីមូលនិធិគ្រោះទឹកជំនន់របស់ក្រុមហ៊ុន Smart Axiata កាលពីសប្ដាហ៍មុន នៅថ្ងៃទី២១ ខែតុលា ឆ្នាំ​២០២០ ក្រុមហ៊ុន Smart A…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ