ប្រទេសវៀតណាម

ផលិតកម្មស្រូវអង្ករ និងកាហ្វេវៀតណាមអាចប្រឈមរងគ្រោះ ដោយសារបាតុភូតអាកាសធាតុ អេលនីណូ


បាតុភូតអាកាសធាតុអេននីណូ (El Nino) ដែលនឹងកើតមាននៅតំបន់អាស៊ីអគ្នេយ៍ត្រូវបានធនាគារ HSBC Vietnam សិក្សានិងឈានដល់ចេញរបាយការណ៍ថា នឹងបង្កផលប៉ះពាល់ដល់ផលិតកម្មស្រូវអង្ករ និង កាហ្វេរបស់ប្រទេសនេះ ពីព្រោះផលិតផលទាំងនេះ គឺជាប្រភេទផលិតផលកសិកម្មដែលត្រូវការទឹកយ៉ាងខ្លាំង ហើយបាតុភូតនេះ អាចបង្ក ការគំរាមកំហែងឲ្យមានគ្រោះរាំងស្ងួត និងកង្វះទឹក ហើយក៏អាចរំខានដល់ការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់ផងដែរ ។
បាតុភូតអេលនីណូនឹងបង្កផលប៉ះពាល់ដល់អង្ករនិងកាហ្វេវៀតណាម

សារព័ត៌មានVietnam News បានរាយការណ៍ថា បាតុភូតអាកាសធាតុអេននីណូ ដែលបានរសាត់ពីតំបន់ប្រមាណជា៣ ឆ្នាំទៅហើយនោះ កំពុងតែវិលមកវិញហើយ។ នៅពេលដែលវាវិលមកវិញ HSBC Vietnam បានអះអាង នៅក្នុងរបាយការណ៍របស់ខ្លួនកាលពីសប្ដាហ៍មុនថា ទិន្នផលកសិផលកសិកម្មសំខាន់ៗ ដែលកំពុងតែមានទីផ្សាររបស់វៀតណាម ដូចជា អង្ករ និងកាហ្វេ អាចរងផលប៉ះពាល់ធ្ងន់ធ្ងរ ។

របាយការណ៍នេះក៏បានអះអាងថា បាតុភូតអាកាសធាតុអេននីណូនេះ ក៏អាចនឹងបង្កហានិភ័យមួយចំនួន ពាក់ព័ន្ធនឹងឧស្សាហកម្ម និងផលិតកម្មឧបករណ៍គ្រឿងបង្គុំអេឡិចត្រូនិច ( semiconductor)ផងដែរ។

នៅឆ្នាំនេះ បាតុភូតអាកាសធាតុអេននីណូ កំពុងតែលិចរូបរាងឡើង ហើយប្រទេសនៅក្នុងតំបន់មួយចំនួន រួមទាំងវៀតណាម បានទទួលរួចមកហើយនូវបាតុភូតនៃការកើនឡើងនូវរលកកំដៅដ៏ធ្ងន់ធ្ងរ។ ទន្ទឹមនឹងនោះ ក៏នឹងមានការព្យាករអំពីការខ្វះខាតកង្វះទឹក និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរបន្ថែមទៀតនៅពេលខាងមុខ ។

គេនៅចាំបានថា កាលពីឆ្នាំ២០១៥ និង ២០១៦ នៅពេលដែលតំបន់រងបាតុភូតអាកាសធាតុអេននីណូ ផលិតកម្មស្រូវនៅថៃ និង វៀតណាម បានធ្លាក់ចុះដល់ទៅ ១០ ភាគរយ ។

កាសែតវៀតណាមបានអះអាងថា សម្រាប់ដំណាំកាហ្វេ មិនធំដូចជា ស្រូវអង្ករទេ ប៉ុន្តែវាក៏មានទីផ្សារគួរសមដែរ ហើយអាកាសធាតុបែបនេះអាចប៉ះពាល់ដល់អ្នកដាំកាហ្វេ ពីព្រោះរស់ជាតិល្វីង និងសារធាតុនៅក្នុងកាហ្វេនោះ វាមានទំនាក់ទំនងយ៉ាងជិតស្និតនឹងកម្រិតបរិមាណទឹក ដែលដំណាំនេះត្រូវការ ។

ក្រៅពីកសិកម្ម បាតុភូតអាកាសធាតុអេននីណូ អាចនឹងអាចបណ្តាលឱ្យមានការរំខានដល់ផលិតកម្មឧស្សាហកម្មដោយសារកង្វះថាមពល ខណៈដែលគេដឹងថា មកដល់ខែមិថុនា ខេត្តភាគខាងជើងមួយចំនួនរបស់វៀតណាម ដែលជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិកធំៗដូចជា Samsung និង Foxconn បានជួបបញ្ហាកង្វះអគ្គិសនី ពីព្រោះប្រភពអគ្គីសនីវៀតណាមមួយចំនួន ក៏ត្រូវការដំណើរការដោយវារីអគ្គីសនី ។

ក្រៅពីវៀតណាម បាតុភូតអាកាសធាតុអេននីណូ ក៏ត្រូវបានគេអះអាងថា អាចបង្កផលប៉ះពាល់ដល់ផលិតកម្ម ដូងប្រេងនៅឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី ព្រមទាំង កសិកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


មេបរធនបាលកិច្ចថា វិស័យបរធនបាលមានការរីកចម្រើនលឿន តែនៅជួបបញ្ហាប្រឈម

ព័ត៌មាន
ដ្បិតថា បរធនបាលកិច្ច គឺជាវិស័យថ្មីមួយសម្រាប់ប្រជាជនកម្ពុជា តែវិស័យនេះ បានបន្តរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ និងបានរួមចំណែកយ៉ាងស…

ក្រុមហ៊ុនបុរីវិមានភ្នំពេញនៅតែបន្តអភិវឌ្ឍន៍គម្រោងលំនៅឋានថ្មី ទោះសេដ្ឋកិច្ចស្ថិតក្នុងភាពមិនច្បាស់លាស់

ព័ត៌មាន
ទោះបីស្ថាប័នជាតិ និងអន្តរជាតិបានព្រមានពីហានិភ័យដែលអាចកើតមានឡើងសម្រាប់វិស័យសេដ្ឋកិច្ចនិងអចលនទ្រព្យនៅកម្ពុជាដោយសារការអូសបន្លាយនៃសង្គ្រាមនៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ