វិស័យទេសចរណ៍

ភ្ញៀវទេសចរជាង៣០ម៉ឺននាក់បានដើរលេងកម្សាន្តនៅតាមខេត្តគោលដៅទេសចរណ៍ធំៗ៤ នាអំឡុងពិធីបុណ្យចូលឆ្នាំចិន៣ថ្ងៃ


ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត១២ម៉ឺននាក់បានទៅដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិនរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩-១១ ខែកុម្ភៈ ឆ្នាំ២០២៤។ ចំនួននេះមានការកើនឡើងជាង១០% បើធៀបនឹងឆ្នាំ២០២៣ ដែលមានប្រមាណជិត១១ម៉ឺននាក់។ ជាមួយគ្នានេះ ខេត្តកំពតដែលជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់មួយដែររបស់កម្ពុជាទទួលបានភ្ញៀវទេសចរជាង៦ម៉ឺន៤ពាន់នាក់នៅក្នុងរយៈពេលដូចគ្នានេះ មានការកើនឡើងជិត១% បើធៀបនឹងឆ្នាំ២០២៣។
ភ្ញៀវទេសចរជាង៣០ម៉ឺននាក់បានដើរលេងកម្សាន្តនៅតាមខេត្តគោលដៅទេសចរណ៍ធំៗ៤ នាអំឡុងពិធីបុណ្យចូលឆ្នាំចិន៣ថ្ងៃ
ដោយ

ខេត្តសៀមរាប ដែលសម្បូរទៅដោយរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្របានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការធ្វើដំណើរកម្សាន្តនាពិធីបុណ្យចូលឆ្នាំចិនកន្លងមកនេះ។ បើតាមលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប នៅក្នុងរយៈពេល៣ថ្ងៃពោលគឺចាប់ពីថ្ងៃទី៩-១១ កុម្ភៈ នៃពិធីបុណ្យចូលឆ្នាំចិន ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត១២ម៉ឹននាក់មានការកើនឡើងជាង១០% បើធៀបនឹងឆ្នាំ២០២៣ ដែលមានត្រឹមតែជិត១១ម៉ឹននាក់។ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនជិត១០ម៉ឺននាក់មានការកើនឡើងជិត១១% បើធៀបនឹងឆ្នាំមុន ដែលមានចំនួន៩ម៉ឺននាក់ ខណៈភ្ញៀវទេសចរអន្តរជាតិមានចំនួនជិត២ម៉ឺននាក់កើនឡើងជិត១៧% បើធៀបនឹងឆ្នាំមុន ដែលមានជាង១ម៉ឺន៥ពាន់នាក់។

ជាមួយគ្នានេះលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា នៅក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន ខេត្តជាប់សមុទ្រមួយនេះទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជាង៦ម៉ឺន៤ពាន់នាក់កើនឡើងជិត១% បើធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះក្នុងនោះភ្ញៀវទេសចរជាតិមានជាង៦ម៉ឺន២ពាន់នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិមានជាង១ពាន់៦រយនាក់។ រមណីយដ្ឋានតំបន់ដូងទេ និងឧទ្យានជាតិព្រះមុនីវង្សបូកគោ បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ខេត្តមួយនេះ។

ដោយឡែកខេត្តកែប ដែលជាខេត្តភូមិផងរបងជាមួយនឹងខេត្តកំពតបានស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៧ម៉ឹន៣ពាន់នាក់នៅក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន កើនឡើងជាង៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានចំនួនជាង៦ម៉ឺន៧ពាន់នាក់។ ក្នុងនោះភ្ញៀវទេសចរជាតិមានជាង៧ម៉ឺន២ពាន់នាក់ និងភ្ញៀវទេសចរអន្តរជាតិជិត៧រយនាក់។ នេះបើតាមការគូសបញ្ជាក់របស់លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។

ជាមួយគ្នានេះ ខេត្តបាត់ដំបង ដែលជាគោលដៅទេសចរណ៍បែបធម្មជាតិដ៏ទាក់ទាញមួយផងដែរនោះ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត៩ម៉ឺននាក់នៅក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំជនជាតិចិនឆ្នាំនេះ៕

None



អត្ថបទបន្ទាប់


ហ្វតតេ និង សាន់ប៊ើត អង្គរ ចុះកិច្ចព្រមព្រៀងដៃគូផ្តល់សេវាធានារ៉ាប់រង

កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុនហ្វតតេ និង សាន់ប៊ើត អង្គរ ខូ អិលធីឌី បានចុះកិច្ចព្រមព្រៀងដៃគូផ្តល់សេវាធានារ៉ាប់រង…

មន្ទីរពេទ្យបេះដូងបាងកក រៀបចំសន្និសីទសារព័ត៌មាន ផ្ដោតលើការចែករំលែកចំណេះដឹងទាក់ទងនឹងជំងឺបេះដូង

ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ជិតមកដល់ហើយ វាជាពេលវេលាដ៏ល្អឥតខ្ចោះក្នុងការមើលថែបេះដូងរបស់អ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក។ មន្ទីរពេទ្យបេះដូងបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ