កង្វះស្បៀងអាហារ

មនុស្សជាង ៤០ លាននាក់នៅទ្វីបអាហ្រ្វិក ត្រូវរងទុក្ខវេទនាដោយសារកង្វះស្បៀងអាហារ ព្រោះសង្គ្រាមនៅអ៊ុយក្រែន


ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas Greenfield បានអះអាងថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននឹងធ្វើឱ្យប្រជាជនចំនួន ៤០ លាននាក់ ជួបវិបត្តិអសន្តិសុខស្បៀង ហើយអនុតំបន់សាហារ៉ាអាហ្រ្វិកនឹងរងការវាយប្រហារដោយសារការស្រេកឃ្លានខ្លាំងបំផុត។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
មនុស្សជាង ៤០ លាននាក់នៅទ្វីបអាហ្រ្វិក ត្រូវរងទុក្ខវេទនាដោយសារកង្វះស្បៀងអាហារ ព្រោះសង្គ្រាមនៅអ៊ុយក្រែន

សហរដ្ឋអាមេរិកបានដាក់ចេញនូវការធានាសន្តិសុខស្បៀងចំនួន ៤ពាន់៥រយលានដុល្លារនៅក្នុងកិច្ចប្រជុំកំពូល G7ដែលក្នុងនោះ ខ្លួនបានផ្តល់វិភាគទានចំនួនជិត ២ពាន់៨ រយលានដុល្លារ។ លោកស្រី Thomas Greenfield បាននិយាយថា សហរដ្ឋអាមេរិកក៏មានផែនការក្នុងការរួមចំណែកចំនួន ១៥០ លានដុល្លារក្នុងជំនួយមនុស្សធម៌ថ្មីដល់ទ្វីបអាហ្រ្វិកដែលរង់ចាំការអនុម័តពីសភាផងដែរ។

មែនទែនទៅ រដ្ឋាភិបាលអាហ្រ្វិកភាគច្រើនបានជៀសវាង និង បដិសេធមិនចូលរួមការថ្កោលទោសដាក់ទណ្ឌកម្មលើរុស្ស៊ីជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែនដូចលោកខាងលិចនោះទេ។

លោកស្រី Thomas Greenfield បាននិយាយថា ខណៈពេលដែល វិស័យថាមពល ការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត និង ជម្លោះរវាងមហាអំណាច គឺជាមូលហេតុនៃបញ្ហាការផ្គត់ផ្គង់ស្បៀងអាហារសកលនោះ បញ្ហាដ៏អាក្រក់បំផុត គឺភាពអត់ឃ្លានកើនឡើងនៅប្រទេសក្រីក្រ។

លោកស្រី Thomas Greenfield បាននិយាយថា រុស្ស៊ីបានបាញ់វាយប្រហារតំបន់ដីស្រែចំការដែលមានសក្តានុពលបំផុតរបស់អ៊ុយក្រែន ធ្វើឱ្យខូចខាតជាដំណំ ហើយដីស្រែ ពោរពេញដោយគ្រាប់មីន និង គ្រាប់បែក។

លោកស្រីបានបន្ថែមថា បញ្ហាសង្គ្រាមរុស្ស៊ីដែលបានលុកលុយអ៊ុយក្រែន វាចាំបាច់ណាស់ត្រូវមានការចូលរួមពីបណ្តាប្រទេសជាសកលក្នុងការកាត់បន្ថយផលប៉ះពាល់នៃសង្គ្រាមនៅអ៊ុយក្រែនលើសន្តិសុខស្បៀងអាហារ។

គួរជម្រាប់ថា ប្រធានាធិបតីបារាំងលោក Emmanuel Macron ក៏បានលើកឡើងពីការព្រួយបារម្ភស្រដៀងគ្នានេះដែរកាលពីសប្តាហ៍មុន អំពីវិបត្តិស្បៀងអាហារពិភពលោកថា កំពុងកើតឡើងដោយសារអាវុធនៃសង្គ្រាមរបស់រុស្ស៊ី។

ទីក្រុងម៉ូស្គូបានបដិសេធទទួលខុសត្រូចំពោះ វិបត្តិស្បៀងអាហារ ហើយបានបន្ទោសទៅលើទណ្ឌកម្មរបស់លោកខាងលិចថា បានធ្វើឲ្យមានការនាំចេញស្បៀងអាហារ និងជីកសិកម្មរបស់ខ្លួនមានសភាពយឺតយ៉ាវ។

ទោះយ៉ាងណា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas Greenfield បានច្រានចោលការលើកឡើងនេះ ដោយបានគូសបញ្ជាក់បន្ថែមថា រុស្ស៊ីទៅវិញទេ ដែលមានចេតនាធ្វើឲ្យមានការបង្អាក់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ស្បៀងអាហារពិភពលោក។ លោកស្រីបន្ថែមទៀតថា មកទល់ពេលនេះ គេមិនទាន់មានឃើញសញ្ញាណាមួយបង្ហាញថា រុស្ស៊ីនឹងទទួលយកដំណោះស្រាយការទូតណាមួយ សម្រាប់វិបត្តិសង្គ្រាមនៅអ៊ុយក្រែននោះដែរ៕




អត្ថបទបន្ទាប់


ធនាគារកណ្តាលថៃនឹងសាកល្បងដាក់ឱ្យប្រើរូបិយបណ្ណឌីជីថលសម្រាប់វិស័យលក់រាយនៅចុងឆ្នាំនេះ

ធនាគារកណ្តាលថៃ បាននិយាយកាលពីថ្ងៃសុក្រ ទី ៥ សីហារ ថា ខ្លួនរំពឹងថានឹងសាកល្បងដាក់ចេញឱ្យប្រើប្រាស់រូបិយបណ្ណឌីជីថលលក់រាយនៅក្នុងប្រទេសថៃចាប់ព…

សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានមិនអាចធានាថា មិនឲ្យមានទំនាស់ និងសង្គ្រាមឡើយ ប៉ុន្ដែជាអ្នកផ្តល់វេទិកាបើកចំហសម្រាប់កិច្ចសន្ទនា

សម្តេចតេជោ ហ៊ុន សែន ក្នុងប្រធានអាស៊ាននៅឆ្នាំនេះបានគូសបញ្ជាក់ថា អាស៊ានមិនអាចធានាដាច់ណាត់មិនឲ្យមានទំនាស់ និងសង្គ្រាមកើតឡើងនោះទេ ប៉ុន្ដែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ