ផលិតផលថៃ

អ្នកជំនាញថា ផលិតផលថៃ ដែលពលរដ្ឋខ្មែរធ្វើពហិការភាគច្រើនមិនមែនជាទំនិញយុទ្ធសាស្ត្រនោះទេ


ចលនាធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ និងរលកស្មារតីជាតិនិយម និងការផ្ទុះកំហឹងរបស់ពលរដ្ឋខ្មែរនៅលើបណ្ដាញទំនាក់ទំនងសង្គមហាក់មានការផុសផុលខ្លាំងគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីទាហានថៃ បានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានកម្ពុជារយៈពេល៥ថ្ងៃយ៉ាងសាហាវ។ ប៉ុន្តែនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមអ្នកជំនាញមើលឃើញថា ផលប៉ះពាល់ពិតប្រាកដចំពោះផលិតផលថៃ ហាក់មានតិចតួចប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ cambodgemag.com។
ផលិតផលថៃ
ដោយ

ពលរដ្ឋខ្មែរបាននាំគ្នាបង្ហោះសារធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ នៅលើបណ្ដាញទំនាក់ទំនងសង្គមយ៉ាងផុសផុលនៅមួយរយៈចុងក្រោយនេះ។ យោងតាមទិន្នន័យបង្ហាញថា ប្រទេសថៃ នាំចូលរហូតដល់ទៅប្រមាណ១២% នៃទំនិញសរុបដែលកម្ពុជា នាំចូល ប៉ុន្តែទំនិញថៃ ដែលពលរដ្ឋខ្មែរធ្វើពហិការភាគច្រើននាពេលបច្ចុប្បន្ន រួមមាន ដូចជាអាហារសម្រន់ ភេសជ្ជៈ គ្រឿងសម្អាង និងទឹកដោះគោជាដើម ពោលគឺមិនមែនជាទំនិញសំខាន់ៗជាយុទ្ធសាស្ត្រនោះទេ។ ទំនិញនាំចូលសំខាន់ៗដែលរួមមានដូចជាប្រេងឥន្ធនៈ គ្រឿងចក្រ គ្រឿងបន្លាស់រថយន្ត និងគីមីកសិកម្មជាដើម នៅតែមិនទទួលរងផលប៉ះពាល់ ដោយសារសាររលកនៃការធ្វើពហិការទំនិញថៃ ព្រោះទំនិញទាំងនេះពិបាកនឹងរកជម្រើសថ្មីមកជំនួសបាន។

ជាការកត់សម្គាល់ បណ្ដាម្ចាស់ហាងនៅកម្ពុជា កំពុងទទួលរងផលប៉ះពាល់ដោយសារទំនិញថៃ ដែលពួកគេមានលក់មិនចេញ ហើយលុយរបស់ពួកគេក៏ជាប់គាំងក្នុងស្តុកអីវ៉ាន់ថៃ ទាំងនោះ។ ការបង្ហោះខ្លះលើបណ្ដាញទំនាក់ទំនងសង្គមបង្ហាញពីធ្នើរពោរពេញដោយផលិតផលថៃ លក់មិនចេញ និងដាក់លក់បញ្ចុះតម្លៃច្រើន ហើយបណ្ដាក្រុមហ៊ុនចែកចាយក៏បានលួចបង្ហើបពីការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការខាតបង់។

ទន្ទឹមនេះ ប្រទេសថៃ ក៏ជាអ្នកទិញទំនិញនាំចេញរបស់កម្ពុជា យ៉ាងសំខាន់ផងដែរ ជាពិសេសផលិតផលវាយនភណ្ឌ និងកសិកម្ម។ ក្រុមអ្នកជំនាញព្រមានថា ភាពតានតឹងកាន់តែខ្លាំងឡើងនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ អាចជះផលប៉ះពាល់ខ្លាំងដល់កម្មករខ្មែរ និងអ្នកនាំចេញរបស់កម្ពុជា ហើយបានជំរុញឱ្យកម្ពុជា ចរចាជាមួយភាគីថៃ ឱ្យមានការប្រុងប្រយ័ត្នជាជាងការសងសឹក។

ការធ្វើពហិការនេះ ភាគច្រើនស្ដែងឱ្យឃើញតែតាមប្រព័ន្ធអនឡាញ ឬអ៊ីនធឺណិតប៉ុណ្ណោះ ដោយវីដេអូឃ្លីបខ្លះបង្ហាញពីសកម្មភាពពលរដ្ឋខ្មែរបោះចោលផលិតផលថៃ ចុះបញ្ជីខ្មៅម៉ាកយីហោថៃ និងបង្ហោះសារស្នេហាជាតិ។ ប៉ុន្តែក្រុមអ្នកវិភាគបានលើកឡើងថា ការធ្វើបែបនោះគ្រាន់តែការបំផុសស្មារតីជាតិនិយម ដែលអាចមានឥទ្ធិពលតិចតួចប៉ុណ្ណោះលើទម្លាប់របស់អ្នកប្រើប្រាស់ទូទៅដែលនិយមប្រើផលិតផលថៃ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វិស័យទេសចរណ៍ថៃ អាចនឹងជួបបញ្ហាធ្ងន់ធ្ងរ ក្រោយរដ្ឋាភិបាលម៉ាឡេស៊ី ឱ្យពលរដ្ឋខ្លួនផ្អាកធ្វើដំណើរទៅថៃ

វិស័យទេសចរណ៍របស់ថៃ ដែលកំពុងជួបវិបត្តិស្រាប់ហើយនោះ អាចជួបបញ្ហាកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ក្រោយអាជ្ញាធរម៉ាឡេស៊ី ប្រាប់ឱ្យពលរដ្ឋខ្លួនផ្អាកធ្វើដ…

គណបក្សប្រឆាំងមួយរបស់ថៃ ស្នើឲ្យរដ្ឋសភាលុប MoU ស្តីពីព្រំដែនគោក និងសមុទ្រ ដែលបានចុះជាមួយកម្ពុជា

គណបក្សប្រឆាំងមួយរបស់ថៃ បានចេញសេចក្តីថ្លែងការណ៍បែបជាតិនិយមជ្រុល ដោយស្នើឱ្យរដ្ឋសភាថៃ លុបចោលអនុស្សរណៈចំនួនពីរ ស្តីពី ព្រំដែនគោក និងសមុទ្រ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ