វិស័យលក់រាយវៀតណាម

ផ្សារទំនើបបារាំង Auchan សម្រេចលក់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅវៀតណាម ព្រោះតែខាតពេក


ផ្សារទំនើបយីហោពីបារាំង Auchan បានប្រកាសលក់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនចេញពីប្រទេសវៀតណាម បន្ទាប់ពីក្រុមហ៊ុនផ្សារទំនើបមួយនេះបានឈរជើងអស់រយៈពេល៥ឆ្នាំ នៅវៀតណាម។ ត្រូវបានស្រង់សម្ដីដោយកាសែតបារាំង Les Echos ថ្នាក់ដឹកនាំក្រុមហ៊ុនផ្សារទំនើប Auchan Retail នេះ បានបញ្ជាក់ថា ការលក់អាជីកម្មចេញពីវៀតណាមនេះ គឺដោយសារតែទប់នឹងការខាតបង់មិនរួច។
ផ្សារទំនើបបារាំង Auchan សម្រេចលក់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅវៀតណាម ព្រោះតែខាតពេក (http://www.packwebasia.com)

លោក Edgar Bonte នាយកប្រតិបត្តិ​ក្រុមហ៊ុន​ផ្សារទំនើបបារាំង Auchan Retail បាននិយាយ​ក្នុង​កាសែត​បារាំង​កាលពីពេល​ថ្មីៗនេះថា ក្រុមហ៊ុននេះ បានសម្រេចចិត្តរួចហើយ​ថានឹងលក់​ផ្សារទំនើប​របស់ខ្លួន​ចំនួន​១៨ កន្លែង​នៅវៀតណាមទៅ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​គ្រប់គ្រងវិញ។

លោកបានបញ្ជាក់ថា អាជីវកម្ម​របស់​ផ្សារទំនើប​Auchan នៅវៀតណាម រកចំណូលបានប្រមាណ ជាង ៥០ លានដុល្លារអាមេរិក កាលពីឆ្នាំមុន ប៉ុន្ដែ ក្រោយពីផាត់ទាត់​ចំណាយរួច ក្រុមហ៊ុន​នៅតែ​មានការ​ខាតបង់​។ ប៉ុន្ដែ នាយកប្រតិបត្តិ​ក្រុមហ៊ុន​ផ្សារទំនើប​បារាំងមួយនេះ មិនបាន​បញ្ជាក់ពី​ចំនួន​ទឹកប្រាក់​ខាតបង់​នោះឡើយ។ 

សារព័ត៌មានវៀតណាម VnExpress បាន​ចុះផ្សាយដែរថា ផ្សារទំនើបបារាំង Auchan នេះត្រូវបាន​ទិញរួចហើយ​ដោយក្រុមហ៊ុន​លក់រាយ​ក្នុងស្រុកវៀតណាម ដោយ​គេរំពឹងថា ការផ្ទេរសិទ្ធិ​និងប្រព័ន្ធ​ប្រតិបត្តិការ​ផ្សារទំនើបនេះ នឹងត្រូវធ្វើឡើង នៅខែក្រោយនេះ។

មិនមែនតែនៅ​ទីផ្សារ​វៀតណាម​ទេ ដែល​ផ្សារទំនើប​មួយនេះ មានការខាតបង់​ប្រាក់ចំណេញ នៅទីផ្សារ​អ៊ីតាលី​ឯណោះវិញ ក៏​ខាត​ដូចគ្នាដែរ ហើយថ្មីៗនេះ ក្រុមហ៊ុននេះ ក៏ទើបតែបាន​ផ្ទេរប្រតិបត្តិការ​របស់ខ្លួន​ទៅឲ្យ​ផ្សារ Conad របស់អ៊ីតាលី​គ្រប់គ្រង​ផងដែរ។ 

គួរបញ្ជាក់ថា ផ្សារទំនើប Auchan បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​របស់ខ្លួន​ក្នុងទីផ្សារ​វៀតណាម​ដំបូង នៅឆ្នាំ ២០១៥ និងបាន​ពង្រីកសាខា ១៣ កន្លែង​នៅទីក្រុង​ហូជីមិញ ៤សាខា​នៅរដ្ឋធានីហាណូយ និង​១សាខាទៀត នៅខេត្ត​តៃនិញ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្ចាស់សហគ្រាសក្នុងស្រុក ចង់ឃើញ ការរឹតបន្តឹងត្រួតពិនិត្យគុណភាពផលិតផលនាំចូល ឲ្យបានម៉ឺងម៉ាត់

ព័ត៌មាន
របាយការណ៍រដ្ឋាភិបាលបង្ហាញថា ការនាំចេញនាំចូល បច្ចុប្បន្នរបស់កម្ពុជា គឺនៅតែបន្តមានឱនភាពពាណិជ្ជកម្មខ្ពស់នៅឡើយ ពោលគឺ ការនាំចូលរបស់កម្ពុជាមា…

អាមេរិក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាលកម្ពុជា​​ដក​ចេញ​នូវ​ការ​រឹត​ត្បិត​ផ្នែក​នយោបាយ

ព័ត៌មាន
សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​សុក្រ​នេះ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ចេញ​នូវ​ការ​រឹតត្បិត​ផ្នែក​នយោបាយ​និង​ដោះលែង​អ្នក​ទោស​នយោបាយ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ