មេដឹកនាំថៃ

ការស្ទង់មតិបង្ហាញថា ពលរដ្ឋថៃ ភាគច្រើនទាមទារឱ្យលោកស្រី ផែថងថាន ចុះចេញពីតំណែង និងចង់ឱ្យលោក ប្រាយុទ្ធ ឡើងកាន់តំណែងជំនួស


ការស្ទង់មតិរបស់វិទ្យាស្ថានជាតិ គ្រប់គ្រងការអភិវឌ្ឍរបស់ថៃ (Nida) បានបង្ហាញថា អ្នកឆ្លើយសំណួរ៤២% បានជំរុញឱ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ចុះចេញពីតំណែងនាយករដ្ឋមន្ត្រីថៃ និងចង់ឱ្យលោក ប្រាយុទ្ធ ចាន់អូចា ឡើងកាន់តំណែងនេះបន្ត ហើយការស្ទង់មតិនេះក៏បានបង្ហាញពីភាគរយខ្ពស់ ដែលថៃ បរាជ័យក្នុងការចរចាពន្ធគយជាមួយនឹងសហរដ្ឋអាម៉េរិក ផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
មេដឹកនាំថៃ
ដោយ

វិទ្យាស្ថានជាតិ គ្រប់គ្រងការអភិវឌ្ឍរបស់ថៃ បានធ្វើការស្ទង់មតិមួយពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកក្កដា ពាក់ព័ន្ធនឹងវិបត្តិនយោបាយរបស់ប្រទេសថៃ ដែលបានអូសបន្លាយពេលវេលាមកដល់ពេលនេះ ដោយមានអ្នកចូលរួមឆ្លើយសំណួរចំនួន១,៣១០នាក់ នៅទូទាំងប្រទេសថៃ។ លទ្ធផលនៃការស្ទង់មតិ បានបង្ហាញថា អ្នកឆ្លើយសំណួរជាង៤២% ជំរុញឱ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ចុះចេញពីតំណែងនាយករដ្ឋមន្ត្រី ដែលកំពុងត្រូវបានព្យួរដោយតុលាការធម្មនុញ្ញ ខណៈ៣៩% ស្នើឱ្យរំលាយសភា ដើម្បីបើកផ្លូវឱ្យមានការបោះឆ្នោតថ្មីមួយ។ ការស្ទង់មតិនេះ ក៏បានបង្ហាញដែរថា អ្នកឆ្លើយសំណួរ៣២% បានជ្រើសរើសឧត្តមសេនីយ៍យោធា លោក ប្រាយុទ្ធ ចាន់អូចា ឱ្យធ្វើជានាយករដ្ឋមន្ត្រីថៃ បន្ទាប់។

ជាមួយគ្នានេះ សាកលវិទ្យាល័យសួនដូសិត (Suan Dusit) ក៏បានធ្វើការស្ទង់មតិពាក់ព័ន្ធនឹងការចរចាពន្ធគយរបស់ថៃជាមួយនឹងសហរដ្ឋអាម៉េរិក ផងដែរ ដោយពលរដ្ឋថៃ ភាគច្រើនជឿថា គណៈរដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន នឹងបរាជ័យក្នុងការបញ្ចុះ​បញ្ចូ​លលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ឱ្យកាត់បន្ថយពន្ធគយលើប្រទេសថៃ ចំនួន៣៦%។ ការស្ទង់មតិនេះ ត្រូវបានធ្វើលើពលរដ្ឋចំនួន១,១៩១នាក់ នៅទូទាំងប្រទេសនេះ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា និងបានចេញផ្សាយលទ្ធផលកាលពីថ្ងៃអាទិត្យ សប្តាហ៍មុន។

ការស្ទង់មតិនេះ បានបង្ហាញថា អ្នកឆ្លើយសំណួរ៥០% ជឿថា គណៈរដ្ឋមន្ត្រីដឹកនាំដោយលោកស្រី ផែថងថាន ដែលត្រូវបានព្យួរតំណែងនឹងបរាជ័យក្នុងការបញ្ចុះបញ្ចូលលោក ត្រាំ ឱ្យ កាត់បន្ថយអត្រាពន្ធគយលើប្រទេសថៃ ខណៈអ្នកឆ្លើយសំណួរ២៨% ជឿថា នឹងបានជោគជ័យក្នុងការចរចានេះ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


ទំហំសេដ្ឋកិច្ចរបស់ចិននឹងហក់ឡើងលើស១៩,៥ទ្រីលានដុល្លារ នៅត្រឹមដំណាច់ឆ្នាំ២០២៥ នេះ

ទំហំសេដ្ឋកិច្ចរបស់ចិន នឹងហក់ឡើងលើស១៩,៥ពាន់លានដុល្លារអាម៉េរិក នៅត្រឹមដំណាច់ឆ្នាំ២០២៥ នេះ ខណៈដែលក្រុមអ្នកបង្កើតគោលនយោបាយចិន ត្រៀមរៀបចំផ…

អាជ្ញាធរបង្ក្រាប និងរឹបអូសសាច់បង្កកខូចគុណភាពបានជាង៦តោននៅឆមាសទី១ឆ្នាំនេះ

ក្រោយបើកប្រតិបត្តិការចុះត្រួតពិនិត្យគុណភាពសាច់នៅតាមផ្សារ និងកន្លែងស្តុកសាច់បង្កកជាបន្តបន្ទាប់ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ