ការផ្ដល់សញ្ជាតិខ្មែរដល់គ្រួសារអ្នកការពារធនធានធម្មជាតិ

លោក បេន អ្នកអភិរក្សធនធានធម្មជាតិ បានទទួលសញ្ជាតិខ្មែរទាំងគ្រួសារ


ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះរាជទាន ផ្ដល់សញ្ជាតិខ្មែរដល់លោក បេន និងក្រុមគ្រួសារ ដែលត្រូវបានគេស្គាល់ថាជាអ្នកអភិរក្សធនធានធម្មជាតិ។
ក្រុមគ្រួសារលោក បេន។ រុបភាពពីក្រសួងបរិស្ថាន
ដោយ

ព្រះរាជក្រឹត្យ ចេញថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានត្រាស់បង្គាប់ផ្ដល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោម ដល់គ្រួសារលោក ដាវិស បេន យ៉ូសែប ដែលមានសមាជិកទាំងអស់ ៤រូប។ ក្នុងនោះមានលោក ដាវិស បេន យ៉ូសែប ​ ផ្ទាល់, ភរិយារបសលោក អ្នកស្រី ដាវិស សារិន ប៉ាទ្រីសា ព្រមទាំងកូនស្រីរបស់ពួកគាត់ពីរនាក់ទៀត គឺកុមារី ដាវិស អាម៉ាលី ការីស និងកុមារី ដាវិស ចារ៉ា កាមីស។

ក្រុមគ្រួសារលោក បេន ​កំពុងរស់នៅ ធ្វើសកម្មភាព ការពារ និងអភិរក្ស​ធនធានព្រៃឈើ និងសត្វព្រៃ ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៃខេត្តព្រះវិហារ។ ដែនជម្រកសត្វព្រៃមួយនេះ មានទំហំផ្ទៃដីសរុប ៤២,០៩៧ហិកតា ស្ថិតក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប។ ក្នុងនោះ ផ្ទៃដី ៧ពាន់ហិកតា ដែលមានសក្តានុពលធនធានធម្មជាតិ និងជីវចម្រុះច្រើនប្រភេទ ត្រូវបានក្រសួងបរិស្ថានអនុញ្ញាតឱ្យលោក បេន គ្រប់គ្រង និងអភិរក្ស។

សកម្មភាពកន្លងមក នៃកិច្ចការថែរក្សា និងការពារ​សម្បត្តិធម្មជាតិរបស់លោក បេន បានទទួលការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមានការលើកទឹកចិត្តពីក្រសួងបរិស្ថាន មហាជន និងសប្បុរសជន​ជាច្រើនថែមទៀតផង។

គួរជម្រាបជូនថា លោក បេន ដែលជាជនជាតិអាមេរិក និងភរិយាជនជាតិអូស្ត្រាលី បានមករស់នៅប្រទេសកម្ពុជា អស់រយៈពេលជិត ៣០ឆ្នាំមកហើយ។ ពួកគេ បានចំណាយពេលជាង ២០ឆ្នាំ ដើម្បីអភិរក្សធនធានធម្មជាតិ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក។ បច្ចុប្បន្ន តំបន់នេះ ត្រូវបាន​ក្រសួងបរិស្ថាន ​ផ្តល់កិច្ចសហការ​អភិរក្សដល់គម្រោងប៊ីទ្រីដ (Be Treed) របស់លោក បេន ហើយបានធ្វើឱ្យក្លាយជាតំបន់​ទេសចរណ៍បែបធម្មជាតិមួយ៕
None



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សវៀតណាម Vingroup ប្រកាសពីការខាតបង់ជាង៣២០លានដុល្លារជាលើកដំបូង

ក្រុមហ៊ុនយក្សរបស់វៀតណាម Vingroup ដែលមានការវិនិយោគពហុវិស័យនៅវៀតណាម និងនៅក្រៅប្រទេសផងដែរ បានប្រកាសពីការខាតបង់ជាលើកដំបូងរបស់ខ្លួនប្រមា…

ប្រទេសចិនបានរកឃើញករណីកូវីដ១៩ថ្មីចំនួន ៣៧ ករណី ក្នុងចំណោមបុគ្គលិកបម្រើការសម្រាប់ការរៀបចំកីឡាអូឡាំពិក

គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡារដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំងបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសចិនបានរកឃើញករណីវិជ្ជមានកូវីដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ