TOYOTA

រោងចក្ររថយន្ដ TOYOTA ចំនួន១២ ក្នុងចំណោម១៤រោងចក្រនៅជប៉ុន ផ្អាកដំណើរការផលិត


ក្រុមហ៊ុនផលិតរថយន្ដ TOYOTA Motor របស់ជប៉ុន នៅព្រឹកថ្ងៃទី ២៩ខែសីហានេះ បានបង្ខំចិត្តផ្អាកប្រតិបត្តិការរោងចក្រចំនួន ១២ ក្នុងចំណោមរោងចក្រទាំង១៤នៅក្នុងប្រទេសជប៉ុន ដោយសារតែបញ្ហាប្រព័ន្ធក្នុងរោងចក្រ។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei។
រោងចក្ររថយន្ដ TOYOTA ចំនួន១២ ក្នុងចំណោម១៤រោងចក្រនៅជប៉ុន ផ្អាកដំណើរការផលិត
ដោយ

ដោយឡែក បើតាមសេចក្ដីរាយការណ៍របស់ រ៉យទ័រវិញ ក្រុមហ៊ុនជប៉ុន TOYOTA នឹងផ្អាកផលិតកម្មនៅគ្រប់រោងចក្រដំឡើងរថយន្ដនៅប្រទេសជប៉ុនទាំងអស់តែម្ដង ចាប់ពីរសៀលថ្ងៃទី ២៩ខែសីហានេះតទៅ ខណៈបញ្ហានេះ ត្រូវបានគេមើលឃើញថា អាចនឹងប៉ះពាល់ដល់ទិន្នផលរោងចក្ររថយន្ដក្នុងស្រុករបស់ក្រុមហ៊ុនផលិតថយន្ដលំដាប់កំពូលរបស់ពិភពលោកមួយនេះផងដែរ។
អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុនរថយន្ដមួយនេះ បាននិយាយប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុនកំពុងស្វែងរកប្រភពបញ្ហា ប៉ុន្ដែ វាមិនទំនងជាដោយសារតែការវាយប្រហារតាមលំហរអ៊ិនធើណែតនោះឡើយ។ បញ្ហា គឺនៅត្រង់ថា ពេលនេះក្រុមហ៊ុនមិនអាចធ្វើការបញ្ជាទិញគ្រឿងបង្គុំរថយន្ដបាន ដូចដែលបានធ្វើតាមប្រព័ន្ធនាពេលកន្លងមកនោះទេ។
ទោះយ៉ាងណា គិតត្រឹមព្រឹកថ្ងៃទី ២៩ខែសីហានេះ ក្រុមហ៊ុន TOYOTA នៅមិនទាន់បញ្ជាក់ពីពេលវេលាជាក់លាក់ក្នុងការបើកដំណើរការរោងចក្ររបស់ខ្លួនឡើងវិញនៅឡើយទេ ហើយគេមិនទាន់ដឹងច្បាស់ថា វាអាចនឹងប៉ះពាល់ដល់ទិន្នផលរោងចក្រក្នុងទំហំប៉ុន្មាននោះដែរ។
យ៉ាងណាក៏ដោយចុះ ការផ្អាកដំណើរការរោងចក្ររបស់ TOYOTA នាពេលនេះ ធ្វើឡើងចំពេលដែលផលិតកម្មរោងចក្ររបស់ក្រុមហ៊ុនជប៉ុនមួយនេះ មានការស្ទុះងើបឡើងវិញ បន្ទាប់ពីមានផែនការកាត់បន្ថយទិន្នផល ដោយសារតែបញ្ហាខ្វះខាតបន្ទះឈីប។ ផលិតកម្មរោងចក្រ TOYOTA នៅជប៉ុនបានកើនឡើង ២៩% នៅឆមាសទី១ឆ្នាំនេះ ដែលជាកំណើនខ្ពស់លើកដំបូងក្នុងរយៈពេល២ឆ្នាំមកនេះ៕




អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឫទ្ធី ត្រូវបានព្រះមហាក្សត្រតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើនឹងរដ្ឋមន្ត្រី

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានការតែងតាំងទី…

បណ្ដុំសហគ្រាសធុនតូច និងមធ្យម WBID i4.0 SME Cluster ជាជម្រើសទីតាំងដ៏ល្អបំផុតសម្រាប់ SMEs

ព័ត៌មាន
បណ្តុំសហគ្រាសធនតូច និងមធ្យម ឬហៅថា WBID i4.0 SME Cluster ជាបណ្តុំសហគ្រាសធនតូច និងមធ្យមស្តង់ដាអន្តរជាតិដំបូងបង្អស់នៅកម្ពុជា ក្នុងទីតាំងដែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ