លោក យូន ស៊ុកយ៉ូល

លោក យូន ព្រមចូលខ្លួនឱ្យមន្ត្រីស៊ើបអង្កេតចាប់ខ្លួន ដើម្បីបញ្ចៀសការបង្ហូរឈាម


ទីបំផុតមន្ត្រីស៊ើបអង្កេតកូរ៉េខាងត្បូងនៅថ្ងៃទី១៥ ខែមករា បានចាប់ខ្លួនលោក យូន សុកយ៉ូល ប្រធានាធិបតីកូរ៉េខាងត្បូង ដែលត្រូវបានព្យួរតំណែង ដើម្បីស៊ើបអង្កេតជុំវិញបទចោទធ្វើឱ្យមានការបះបោរ បន្ទាប់ពីលោកប្រកាសដាក់ប្រទេសឱ្យស្ថិតនៅក្រោមច្បាប់អាជ្ញាសឹក។ ការហ៊ានចេញមកប្រឈមមុខជាមួយមន្ត្រីស៊ើបអង្កេតរបស់លោក យូន នេះ គឺដើម្បីបញ្ចៀសការប៉ះទង្គិចរវាងកងកម្លាំងសន្តិសុខការពារប្រធានាធិបតីជាមួយមន្ត្រីស៊ើបអង្កេត ដែលបានប្រឈមដាក់គ្នាអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
លោក យូន ស៊ុកយ៉ូល
ដោយ

ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) បានដាក់ពង្រាយកងកម្លាំងប៉ូលិសប្រហែល៣ពាន់នាក់នៅជុំវិញនិវេសនដ្ឋានរបស់លោក យូន សុកយ៉ូល ដើម្បីអនុវត្តដីកាចាប់ខ្លួនលោក។ ប៉ុន្តែការចុះអនុវត្តដីកាលើកនេះបានបង្កឱ្យមានការប៉ះទង្គិចគ្នារវាងមន្ត្រីស៊ើបអង្កេតដែលអមដោយកម្លាំងប៉ូលិស ជាមួយកងកម្លាំងសន្តិសុខការពារលោក យូន ដែលបណ្តាលឱ្យមនុស្សមួយចំនួនរងរបួស និងមួយចំនួនទៀតត្រូវបានចាប់ខ្លួន។

ដោយមិនចង់ឃើញមានការបង្ហូរឈាមគ្នា លោក យូន ក៏បានសុខចិត្តឱ្យមន្ត្រីស៊ើបអង្កេតចាប់ខ្លួននៅនិវេសដ្ឋានក្នុងទីក្រុងសេអ៊ូល ដើម្បីបន្តស៊ើបអង្កេតលើករណីអំពើបះបោរពាក់ព័ន្ធនឹងការប្រកាសដាក់ប្រទេសកូរ៉េខាងត្បូងក្រោមច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ ពេលនេះប្រធានាធិបតីព្យួរតំណែងរូបនេះ ត្រូវបានបញ្ជូនទៅដល់ស្នាក់ការកណ្តាលនៃការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្រ្តីជាន់ខ្ពស់ហើយ ដើម្បីបន្តនីតិវិធីស៊ើបអង្កេត។

បើទោះបីលោក យូន ព្រមប្រគល់ខ្លួនឱ្យមន្ត្រីស៊ើបអង្កេតចាប់ខ្លួនដើម្បីបញ្ចៀសការបង្ហូរឈាមក៏ដោយ តែ លោក បានចាត់ទុកការចេញដីកាចាប់ខ្លួន និងការស៊ើបអង្កេតរបស់ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ជាអំពើខុសច្បាប់។

វាជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកូរ៉េខាងត្បូង ដែលប្រធានាធិបតីត្រូវបានចាប់ខ្លួនទាំងកំពុងកាន់អំណាចយ៉ាងដូច្នេះ ហើយវាក៏ជាការវិវត្តចុងក្រោយបំផុតមួយសម្រាប់លទ្ធិប្រជាធិបតេយ្យដ៏រស់រវើកបំផុតមួយរបស់តំបន់អាស៊ី បើទោះបីជាប្រទេសនេះធ្លាប់មានប្រវត្តិកាត់ទោស និងចាប់អតីតមេដឹកនាំមួយចំនួនដាក់ពន្ធធនាគារក៏ដោយ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ម៉ាឡេស៊ី ដាក់ពន្ធលើផលិតផលដែក និងដែកថែបនាំចូលពីប្រទេសនៅអាស៊ីធំៗ៤ ដើម្បីប្រឆាំងការលក់បង្ខូចថ្លៃ

ក្រសួងពាណិជ្ជកម្មរបស់ម៉ាឡេស៊ី បានដាក់ពន្ធប្រឆាំងការលក់បង្ខូចថ្លៃបណ្តោះអាសន្នលើផលិតផលដែក និងដែកថែប ដែលនាំចូលពីប្រទេសចិន ឥណ្ឌា ជប៉ុន និងក…

Ford Ranger ទទួលបានពានរង្វាន់ជារថយន្ត Pick-Up ដ៏ល្អបំផុតប្រចាំឆ្នាំ 2025 នៅក្នុងទីផ្សារអាមេរិចខាងជើង!

រថយន្ត Ford Ranger ទទួលបានពានរង្វាន់ជារថយន្ត Pick-Up ដ៏ល្អបំផុតប្រចាំឆ្នាំ 2025 សម្រាប់ទីផ្សារតំបន់អាមេរិចខាងជើង (North American Tru…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ