វិធានការចំពោះ អ្នកធ្វើដំណើរពីបរទេស

តើអ្នកដំណើរជនបរទេសចូលមកកម្ពុជាត្រូវគោរពតាមលក្ខខណ្ឌតម្រូវអ្វីខ្លះ?


ក្រសួងសុខាភិបាល បានសម្រេចដាក់ចេញសេចក្ដីសម្រេចមួយ ស្ដីអំពី នីតិវិធីប្រតិបត្តិស្តង់ដានៃការធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ទាំងជនជាតិខ្មែរក៏ដូចជាជនបរទេស ដែលបានធ្វើដំណើរចូលមកម្ពុជាបានគឺតម្រូវឲ្យចត្តាឡីស័ក ចន្លោះពី ៣ថ្ងៃ ទៅ ៧ថ្ងៃ។ ដោយឡែក អ្នកដែលមិនទាន់ចាក់វ៉ាក់សាំង គឺត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ។ នេះបើយោងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ។
ភ្ញៀវទេសចរណ៍ឆ្លងកាត់ព្រលានយន្តហោះកន្លងទៅ រូបភាព៖ Internet
ដោយ

នៅក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា សម្រាប់ជនបរទេសដែលបានធ្វើដំណើរចូលមកកម្ពុជាទាំង ភ្ញៀវទេសចរ វិនិយោគិន បុគ្គលិកជំនាញបច្ចេកទេស និងក្រុមគ្រួសារដែលមិនបានអញ្ជើញទាំងអស់តម្រូវឲ្យមាន លិខិតបញ្ជាក់ថា គ្មានកូវីដ-១៩មុនមកកម្ពុជា។ ត្រូវមានកាតចាក់វ៉ាក់សាំង ដូសមួលដ្ឋានរួចរាល់ដោយបានបញ្ជាក់ប្រភេទនិងកាលបរិច្ឆេទត្រឹមត្រូវ។ មានទិដ្ឋាការដែលមានសុពលភាពនិងស្របទៅតាមនីតិវិធីពីស្ថានទូតកម្ពុជា។ ករណីដែលមានលិខិតឆ្លងដែន នៃប្រទេសអាចមកកម្ពុជាបានដោយមិនបាច់សុំទិដ្ឋាការនោះទេ។

ចំពោះករណីអ្នកដំណើរ ជាបុគ្គលិកឬអ្នកបម្រើការងារនៅកម្ពុជាវិញ តម្រូវបង្ហាញបណ្ណការងារ ដែលនៅមានសុពលភាពបើអស់ត្រូវធ្វើការស្នើសុំ។ ត្រូវមានឯកសារកក់សណ្ឋាគារសម្រាប់ធ្វើចត្តាឡីស័ក បើគ្មានត្រូវតម្កាល់ប្រាក់១ពាន់ដុល្លាដើម្បីធានាការចំណាយនៅអំឡុងពេលធ្វើចត្តាឡីស័ក។ មានបណ្ណសន្យាធានារ៉ាប់រងសុខភាពសម្រាប់ព្យាបាលជំងឺកូវីដ-១៩ជាមួយក្រុមហ៊ុននៅកម្ពុជា។ 

ចំពោះការអនុវត្តវិធានការសុខាភិបាលវិញ ត្រូវមានការធ្វើតេស្តរកមេរោគកូវីដ១៩ចំនួន២លើក។ លើកទី១ តេស្តដោយRapid test វិជ្ជមានត្រូវដាក់ដោយឡែក និងរង់ចាំលទ្ធផល PCR ម្ដងទៀតដូចគ្នា អ្នកដំណើរត្រូវទៅសម្រាកព្យាបាល នៅកន្លែងដែលក្រសួងបានអនុញ្ញាតរហូតមានលទ្ធផលតេស្ដអវិជ្ជមាន និងបន្តចត្តាឡីស័ក៧ថ្ងៃបន្ថែម។ លើកទី២ តេស្តដោយRapid test អវិជ្ជមានត្រូវរងចាំលទ្ធផលPCR ឃើញវិជ្ជមាន ត្រូវព្យាបាលរហូតដល់ជាសះស្បើយ ប៉ុន្តែបើអវិជ្ជមានត្រូវបញ្ជប់ការធ្វើចត្តាឡីស័ក។

សួមជម្រាបថា ដោយគិតត្រឹមថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានអ្នកជំងឺកូវីដ១៩សរុបមានចំនួន ជាង ១១ម៉ឺន៧ពាន់នាក់ អ្នកជាសះស្បើយមានជាង ១១ម៉ឺន១ពាន់នាក់និងមានករណីស្លាប់ចំនួន២ពាន់ ៦រយនាក់ ខណៈករណីនាំចូលពីបរទេសសរុបតួលេខមានចំនួនជាង ១ម៉ឺន ៩ពាន់ នាក់ផងដែរ៕

អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ត្រូវបានធនាគារកូរ៉េ KBទិញយកភាគហ៊ុនទាំងស្រុង១០០%ហើយ!

ព័ត៌មាន
នៅទីបំផុត ភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់នៅសេសសល់ ត្រូវបានធនាគារកូរ៉េខាងត្បូង KB Kookmin បានប្រមូលទិញយកទាំងអស់ហើយ ដែលធ្…

កសិករដំណាំស្វាយ ចែករំលែកគន្លឹះដើម្បីអាចនាំចេញស្វាយទៅក្រៅប្រទេសបាន

ព័ត៌មាន
លោក ម៉ាន សូត ជាកសិករ មានអាយុ៤៨ឆ្នាំ និងជាម្ចាស់ចម្ការស្វាយរស់នៅភូមិ ដី-ស ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ លោកបានចាប់ផ្ដើមប្រកបដំណាំស្វាយនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ