
កម្មវិធីរ៉េបនេះជាការបើកទំព័រថ្មីរបស់កម្មវិធីប្រកួតសមត្ថភាពរ៉េបនៅប្រទេសកម្ពុជា ដែលកើតចេញពីកូនខ្មែរ ដោយទទួលបានការបំផុសគំនិតពីអន្តរជាតិ។ កិច្ចសហការមួយនេះគឺជាការចាប់ផ្តើមទំព័រថ្មី សម្រាប់វិស័យតន្ត្រីនៅកម្ពុជា និងបង្កើតជាវេទិកាមួយដែលអ្នកមានទេពកោសល្យវ័យក្មេងអាចបង្ហាញសមត្ថភាពរបស់ពួកគេបាន។
កម្មវិធី The Next Level: Rapstar នឹងធ្វើការចាក់ផ្សាយផ្តាច់មុខនៅលើកញ្ចក់ទូរទស្សន៍ បាយ័ន ចាប់ពីខែធ្នូខាងមុខនេះតទៅ សរុបទាំងអស់ ១៣ វគ្គ។ កម្មវិធីនេះមិនត្រឹមតែជាកម្មវិធីកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាវប្បធម៌រ៉េបថ្មីមួយ ដែលបង្កើតឡើងក្នុងគោលបំណងស្វែងរកសំឡេងនៃទេពកោសល្យ សំឡេងនៃភាពច្នៃប្រឌិត ដើម្បីក្លាយជាតារារ៉េបជំនាន់ក្រោយរបស់កម្ពុជា ដែលអាចឈរបញ្ចេញសំឡេងពោរពេញទៅដោយភាពក្លាហាននៅលើឆាកទាំងក្នុងនិងក្រៅប្រទេស។

កម្មវិធីរ៉េបនេះមាន ៣ ដំណាក់កាលគឺ Represent Rise និង Reach។ បេក្ខជនម្នាក់ៗនឹងត្រូវឆ្លងកាត់ការប្រកួត វគ្គជម្រុះ និងការហ្វឹកហាត់ ដើម្បីដុសខាត់សមត្ថភាពឆ្ពោះទៅរកការរួមបញ្ចូលគ្នារវាងសិល្បៈបុរាណ និង សិល្បៈសម័យថ្មី ព្រមទាំងអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាសិល្បករលំដាប់អន្តរជាតិផងដែរ។ គ្រប់ចង្វាក់ភ្លេង គ្រប់ពាក្យពេចន៍ និងគ្រប់ការសម្ដែងនីមួយៗ គឺធ្វើឡើងដើម្បីលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ និងសបញ្ជាក់ឱ្យឃើញថា វិស័យតន្រ្តីនៅកម្ពុជាមានស្តង់ដាឈរនៅលើឆាកអន្តរជាតិ។
អំឡុងពេលនៃការប្រកួត បេក្ខជននឹងត្រូវបានបង្ហាត់បង្រៀន និងវាយតម្លៃដោយកំពូលសិល្បកររៀមច្បងល្បីៗ ជាច្រើនរូបនៅក្នុងវិស័យតន្ត្រី។ គណៈកម្មការនៅក្នុងកម្មវិធីរួមមាន កំពូលតារាចម្រៀងរ៉េប លោក វណ្ណដា ណូរិទ្ធ និង ឌីជេ ក្ដឹប ចំណែកគ្រូបង្វឹករួមមាន Yuu Hai Vin Vitou និង VitoVVS។ កំពូលសិល្បកររៀមច្បងទាំងអស់នឹងជួយជំរុញលើកទឹកចិត្ត បង្ហាត់បង្ហាញ ព្រមទាំងបំផុសគំនិតច្នៃប្រឌិតដល់អ្នកជំនាន់ក្រោយដែលមានទេពកោសល្យ និងស្រលាញ់សិល្បៈរ៉េប។
ដោយមានស្រាបៀរ ថៃហ្គ័រ ជាដៃគូឧបត្ថម្ភផ្តាច់មុខ អ្នកស្រលាញ់សិល្បៈរ៉េបនឹងមានឱកាសឈរលើឆាកដ៏ពិសេស ដើម្បីបញ្ចេញទេពកោសល្យ បញ្ចេញសំឡេងសាសព្ទពីរឿងរ៉ាវរបស់ពួកគេ និងប្រែក្លាយមហិច្ឆតាឱ្យទៅជាសិល្បៈដ៏អស្ចារ្យ។

«សម្រាប់ពួកយើង កិច្ចសហការមួយនេះគឺមានអត្ថន័យធំធេងណាស់ ព្រោះវាជាការចូលរួមលើកស្ទួយវប្បធម៌ និងសិល្បៈខ្មែរ។ ស្រាបៀរ ថៃហ្គ័រ តែងតែជឿជាក់លើស្មារតីអង់អាចក្លាហានរបស់ប្រជាជនកម្ពុជា ចាប់តាំងពីការលើកកម្ពស់វិស័យកីឡាបាល់ទាត់តាមដងផ្លូវតាមរយៈកម្មវិធី Tiger Street Football Tournament រហូតដល់វិស័យតន្ត្រីតាមរយៈកម្មវិធី The Next Level: Rapstar ។ បេសកកម្មរបស់ស្រាបៀរ ថៃហ្គ័រ គឺលើកស្ទួយវប្បធម៌ និងទេពកោសល្យក្នុងស្រុក ព្រមទាំងផ្តល់ឱកាសឱ្យយុវជនជំនាន់ថ្មីនូវឆាកលំដាប់អន្តរជាតិ ដែលស័ក្តិសមនឹងទេពកោសល្យរបស់ពួកគេ។ កម្មវិធី The Next Level: Rapstar គឺជាឆាកសិល្បៈមួយ ដែលនឹងធ្វើឱ្យភាពច្នៃប្រឌិត អត្តសញ្ញាណ និងមោទនភាពជាតិ រះកាន់តែត្រចះត្រចង់។ យើងមានមោទនភាពដែលបានរួមចំណែកក្នុងការនាំយកសិល្បៈរ៉េបខ្មែរទៅកាន់ឆាកអន្តរជាតិ។» នេះជាការលើកឡើងរបស់លោក Willem van den Wijngaart នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។

នាយកប្រតិបត្តិផលិតកម្មបារមី កញ្ញា Laura Mam បានបន្ថែមថា «ឆ្នាំនេះ ភាពជាដៃគូរបស់យើងជាមួយនឹងស្រាបៀរ ថៃហ្គ័រ គឺលើសពីកិច្ចសហការធម្មតា។ ចាប់តាំងពីការប្រគំតន្ត្រី ត្រីវិស័យ ដែលបង្កើតបានជាប្រវត្តិសាស្ត្រថ្មីក្នុងវិស័យតន្រ្តី ដែលបានប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក រហូតដល់ព្រឹត្តិការណ៍ Tiger Street Football ដ៏មានថាមពល យើងសម្រេចបាននូវព្រឹត្ដិការណ៍ដែលមិនអាចបំភ្លេចបានចំនួនពីរទន្ទឹមគ្នា។ ឥឡូវនេះ ជាមួយនឹងកិច្ចសហការទីបី យើងពិតជាមានក្ដីរំភើបរីករាយក្នុងការនាំយកនូវអ្វីដែលថ្មី និងអស្ចារ្យ ជូនដល់ទស្សនិកជន និងយុវជនកម្ពុជា ក៏ដូចជាឱកាសដើម្បីផ្លាស់ប្តូរជីវិតរបស់ពួកគេនៅក្នុងវិស័យតន្រ្តីផងដែរ។ ស្មារតី “Uncage Your Tiger” មានន័យយ៉ាងជ្រាលជ្រៅសម្រាប់ពួកយើង ព្រោះវាបានឆ្លុះបញ្ចាំងភាពជាដៃគូដែលមានចក្ខុវិស័យ ក្លាហានចែករំលែកនូវចំណង់ចំណូលចិត្តចំពោះសិល្បៈ និងវប្បធម៌។ យើងពិតជាមានសោមនស្ស ដែលបានសហការជាមួយស្រាបៀរ ថៃហ្គ័រ ក្នុងការនាំយកភាពច្នៃប្រឌិតថ្មីៗមកជូនដល់ប្រជាជនកម្ពុជា។»

ជាមួយនឹងចក្ខុវិស័យរបស់ផលិតកម្ម បារមី រួមជាមួយអ្នកផលិតកម្មវិធីប្រកបដោយភាពច្នៃប្រឌិតរបស់ផលិតកម្ម ភ្លើងគប់ ព្រមទាំងការបង្ហាត់បង្ហាញពីតារាចម្រៀងរ៉េប លោក វណ្ណដា និងតារារ៉េបរៀមច្បងដែលពោរពេញទៅដោយទេពកោសល្យជាច្រើនរូប ព្រមជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុនស្រាបៀរ ថៃហ្គ័រ The Next Level: Rapstar នឹងជំរុញឱ្យយុវជនកម្ពុជាក្លាហានបញ្ចេញភាពអង់អាច និងទេពកោសល្យរបស់ខ្លួន។ ក្រុមហ៊ុនស្រាបៀរ ថៃហ្គ័រ បានចាប់ផ្តើមជាមួយការគាំទ្រវិស័យកីឡាបាល់ទាត់ រួចបានបន្តវិវត្តមកដល់វិស័យតន្ត្រី ដែលជាយុគសម័យថ្មីមួយ ផ្ដល់ឱកាសឱ្យយុវជនកម្ពុជាដែលមានទេពកោសល្យ អាចបោះជំហានឆ្ពោះទៅកាន់ឆាកអន្តរជាតិ។
នៅពេលដែលអត្តសញ្ញាណជាតិខ្មែរជួបជាមួយនឹងភាពច្នៃប្រឌិតឥតដែនកំណត់ វាមិនមែនគ្រាន់តែបង្កើត បានកម្មវិធីមួយទេ តែវាបង្កើតបានជា Tiger Time ។
-ចំណងជើងកម្មវិធីផ្លូវការ៖ The Next Level: Rapstar
-ផលិតករ៖ ផលិតកម្ម Baramey និង PlerngKob
-ចំនួន៖ ១៣វគ្គ
-អ្នកឧបត្ថម្ភកម្មវិឌីធំ៖ ស្រាបៀរ ថៃហ្គ័រ
-សហការឧបត្ថម្ភដោយ៖ Cellcard, Peace Petroleum Cambodia
-កាលបរិច្ឆេទចាក់បញ្ចាំង៖ ថ្ងៃទី 5 ខែធ្នូ ឆ្នាំ 2025
-កាលវិភាគ៖ រៀងរាល់ល្ងាចថ្ងៃសុក្រ
-ផ្សាយនៅលើ៖ ទូរទស្សន៍ បាយ័ន ក៏ដូចជាគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ The Next Level: Rapstar, Bayon TV, Baramey, PlerngKob, Tiger Beer, Cellcard, និង Peace Petroleum Cambodia