មជ្ឈមណ្ឌលឆបោកតាមអនឡាញ

មីយ៉ាន់ម៉ាកំពុងបោសសម្អាតមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅតំបន់ជាប់ព្រំដែនជាមួយថៃ


យោធាមីយ៉ាន់ម៉ាកំពុងបោសសម្អាតការឆបោកតាមប្រព័ន្ធអនឡាញនៅតំបន់មួយជាប់ព្រំប្រទល់ជាមួយថៃ ដែលជាមជ្ឈមណ្ឌលរបស់ក្រុមឧក្រិដ្ឋជនធ្វើប្រតិបត្តិការឆបោកលើអ្នកប្រើប្រាស់អ៊ីនធឺណិតក្រោមរូបភាពទំនាក់ទំនងស្នេហា និងការធ្វើអាជីវកម្ម។ អំពើឆបោកនេះអាចរកចំណូលបានរាប់សិបពាន់លានដុល្លារក្នុង១ឆ្នាំៗ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
មជ្ឈមណ្ឌលឆបោកតាមអនឡាញ
ដោយ

សារព័ត៌មានរដ្ឋរបស់មីយ៉ាន់ម៉ា The Global New Light of Myanmar បានរាយការណ៍កាលពីពេលថ្មីៗថា របបយោធាមីយ៉ាន់ម៉ាវាយឆ្មក់ចូលឆែកឆេរអគារចំនួន១៤៨ រួមទាំងអន្តេវាសិកដ្ឋាន មន្ទីរពេទ្យកម្ពស់បួនជាន់មួយ និងអគារខារ៉ាអូខេកម្ពស់ពីរជាន់ ដើម្បីបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ។ ក្នុងចំណោមអគារទាំងនេះ មានអគារចំនួន១០១អគារត្រូវបានបោសសម្អាតការឆបោកតាមអនឡាញរួចហើយ រីឯអគារចំនួន៤៧ខ្នងទៀតកំពុងស្ថិតក្នុងការបោសសម្អាតអំពើឆបោកនៅឡើយ។

ក្រុមអ្នកជំនាញបានលើកឡើងថា ការឆ្មក់ចូលបង្ក្រាបរបស់របបយោធាមីយ៉ាន់ម៉ាទំនងជាធ្វើឡើងក្នុងកម្រិតមួយមានដែនកំណត់ និងប្រាប់អ្នកឆបោកជាមុនព្រមទាំងមានចេតនាផ្សព្វផ្សាយជាសាធារណៈ ដើម្បីព្យាយាមបន្ធូរបន្ថយសម្ពាធពីអន្តរជាតិ ខណៈក្រុមយោធាធ្វើសកម្មភាពដោយប្រយ័ត្នប្រយែង ដើម្បីកុំឱ្យប៉ះពាល់ដល់ប្រភពប្រាក់ចំណូលដ៏ច្រើនរបស់ពួកគេ។

ការឆបោកតាមប្រព័ន្ធអនឡាញបានរីករាលដាលកាន់តែខ្លាំងនៅតាមតំបន់ព្រំដែន ដែលមានការគ្រប់ គ្រងធូររលុងនៅប្រទេសមីយ៉ាន់ម៉ា ដោយសារសង្គ្រាមស៊ីវិលរ៉ាំរ៉ៃបានផ្តល់ជម្រកដល់ក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ ដែលភាគច្រើនត្រូវបានជួញដូរឱ្យចូលទៅបម្រើការក្នុងហាងលក់ទំនិញតាមអ៊ីនធឺណិត ប៉ុន្តែអ្នកខ្លះទៀតបានទៅធ្វើការដោយស្ម័គ្រចិត្តដោយសារទទួលបានប្រាក់ឈ្នួលខ្ពស់។

កាលពីខែមុន យោធាមីយ៉ាន់ម៉ា ក៏បានវាយឆ្មក់លើមជ្ឈមណ្ឌលបោកប្រាស់ដ៏ល្បីល្បាញ KK Park ដោយបានរកឃើញអ្នកបោកប្រាស់ជាង២ពាន់នាក់ និងបានធ្វើឱ្យមនុស្សរហូតដល់១,៥០០នាក់ឆ្លងព្រំដែនទៅកាន់ប្រទេសថៃ។

ប្រទេសចិន គឺជាអ្នកគាំទ្ររបបយោធាមីយ៉ាន់ម៉ាដ៏សំខាន់មួយ ប៉ុន្តែអ្នកវិភាគបាននិយាយថា ទីក្រុងប៉េកាំងកាន់តែខឹងសម្បារចំពោះការបោកប្រាស់តាមអនឡាញដ៏រីករាលដាលនៅប្រទេសមីយ៉ាន់ម៉ា ដែលកំណត់គោលដៅ និងចុះឈ្មោះពលរដ្ឋចិនកាន់តែខ្លាំងឡើង។ ប៉ុន្តែការបង្ក្រាបខ្លាំងពេកនឹងធ្វើឱ្យប៉ះពាល់ដល់ប្រភពចំណូលដ៏ច្រើនរបស់របបយោធា ជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងកងជីវពលនៅក្នុងសង្គ្រាមស៊ីវិល ដែលបានឆាបឆេះប្រទេសនេះចាប់តាំងពីរបបយោធាបានដណ្តើមអំណាចក្នុងរដ្ឋប្រហារឆ្នាំ២០២១៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


អ្នកជំនាញយល់ថា កម្ពុជាគួរស្នើឱ្យភាគីពាក់ព័ន្ធបើកការស៊ើបអង្កេតលើករណីទាហានថៃជាន់មីន ដើម្បីកុំឱ្យថៃចោទកម្ពុជាតាមអំពើចិត្ត

យោធា និងរដ្ឋាភិបាលថៃបានសម្រេចពន្យារពេលដោះលែងកងទ័ពកម្ពុជាទាំង១៨រូប និងព្យួរកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួដែលបានចុះហត្ថលេខារួមគ្នាជាមួយក…

វិបត្តិនៃការបិទទ្វាររដ្ឋាភិបាលអាម៉េរិកអាចនឹងដល់ទីបញ្ចប់ ក្រោយទទួលបានភ្លើងខៀវពីសមាជិកបក្សប្រឆាំងមួយចំនួន

ក្រោយរដ្ឋាភិបាលសហព័ន្ធក្រោមការដឹកនាំដោយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានបិទទ្វារចាប់តាំងពីថ្ងៃទី១ ខែតុលា មក វិបត្តិជាច្រើនរាប់ចាប់តា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ